តម្លៃប្រេងឆៅបានធ្លាក់ចុះជាង ៨០ ដុល្លារក្នុងមួយបារ៉ែល

បរទេស៖ យោងតាមប្រភពពី KITCO បានរាយការណ៍ថា តម្លៃប្រេងបានធ្លាក់ចុះប្រហែល ២ ភាគរយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ខណៈពេលដែលការព្យាករណ៍មិនច្បាស់លាស់អំពីតម្រូវការនៅលើកិច្ចព្រមព្រៀង OPEC + ដើម្បីរក្សាការរឹតបន្តឹងការផ្គត់ផ្គង់ប្រេង។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៦ ភាគរយ ឬ ធ្លាក់តម្លៃត្រឹម ៨៤,៤៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI)  បានធ្លាក់ចុះ ១,៦ ភាគរយ ឬ ធ្លាក់តម្លៃត្រឹម ៨២,៨៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះប្រហែល ១០ ដុល្លារក្នុងមួយបារ៉ែលបន្ទាប់ពីការឡើងដល់ជិត ១០០ ដុល្លារកាលពីចុងខែកញ្ញា។ ការ​ធ្លាក់​ចុះ​តម្លែប្រេងទាំងពីរនេះ​ ​គឺ​ជា​ការ​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​ឧសភា​។

កាលពីថ្ងៃពុធកន្លងទៅនេះ ប្រេងបានធ្លាក់ចុះជាង ៥ ដុល្លារដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ច្រើនបំផុតក្នុងរយៈពេលមួយឆ្នាំ។ បន្ទាប់ពីកិច្ចប្រជុំប្រទេសនាំចេញប្រេង OPEC+ និងសម្ព័ន្ធមិត្ត ពួកគេមិនមានការផ្លាស់ប្តូរចំពោះគោលនយោបាយទិន្នផលប្រេងទេ ហើយអារ៉ាប៊ីសាអូឌីតបាននិយាយថា ខ្លួននឹងរក្សាការកាត់បន្ថយដោយស្ម័គ្រចិត្តចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈពេលដែលរុស្ស៊ីនឹងរក្សាការកាត់បន្ថយនាំចេញប្រេងដោយស្ម័គ្រចិត្តចំនួន ៣ សែនបារ៉ែលរហូតដល់រហូតដល់ដំណាច់ឆ្នាំ ២០២៣ នេះ។

លោក Dennis Kissler អនុប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុន BOK Financial បាននិយាយថា វិនិយោគិនមានការព្រួយបារម្ភថាតម្រូវការសម្រាប់ការប្រើប្រាស់ប្រេងឥន្ធនៈមិនមានកម្រិតខ្ពស់ ខណៈដែលពួកគេកំពុងព្រួយបារម្ភអំពីការការឡើងអតិផរណា និងអត្រាការប្រាក់ខ្ពស់ ដែលនឹងជំរុញឲ្យមានការកាត់បន្ថយតម្រូវការប្រេងឥន្ធនៈ។ កាលពីថ្ងៃពុធកន្លងទៅនេះ ទិន្នន័យរបស់រដ្ឋាភិបាលក៏បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការប្រេងសាំងរបស់សហរដ្ឋអាមេរិកផងដែរ។ អ្នកវិនិយោគមួយចំនួនមើលឃើញថា តម្រូវការប្រេងសាំងកើនឡើងមិនលើសពី ៨,៥ លាន​បារ៉ែល​ក្នុងមួយថ្ងៃនោះទេ រហូតទាល់តែមានរដូវកាលទិញទំនិញ ឬ ថ្ងៃឈប់សម្រាក។

មិនត្រឹមតែប៉ុណ្ណោះ វិស័យសេវាកម្មរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ខណៈពេលដែលសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូធ្លាក់ចុះផងដែរ។ បើទោះបីជាប្រាក់ដុល្លារអាមេរិកធ្លាក់តម្លៃក៏ពិតមែន ប៉ុន្តែវានៅតែមានឥទ្ធិពលខ្លាំងរយៈពេល ១១ ខែ ដែលធ្វើឲ្យប្រេងឆៅមានតម្លៃថ្លៃសម្រាប់អ្នកទិញបរទេស៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)