ជិតដល់បុណ្យភ្ជុំបិណ្ឌហើយ គួរគិតគូរការចំណាយឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗ

ភ្នំពេញ៖  បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនខ្មែរជាពុទ្ធសាសនិកតែងប្រារព្ធធ្វើឡើងរាល់ឆ្នាំចាប់ពីអំឡុងខែកញ្ញា រហូតដល់អំឡុខែតុលា ដែលមានរយៈពេល១៥ថ្ងៃ ដោយមានថ្ងៃបុណ្យធំមានរយៈពេល ៣ថ្ងៃចុងក្រោយ។ នៅក្នុងអំឡុងពិធីបុណ្យដ៏សំខាន់មួយនេះគេមើលឃើញថា ប្រជាពលរដ្ឋខ្មែរតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ គ្រួសារ ដើម្បីប្រារព្ធពិធីបុណ្យយ៉ាងរីករាយ។

អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ប្រជាពលរដ្ឋត្រូវការចំណាយប្រាក់ជាច្រើនដើម្បីទៅជួបជុំគ្រួសារធ្វើបុណ្យឧទ្ទិសកុសលជូនដល់ជីដូនជីតា និងសាច់ញាតិដែលបានចែកឋាន ក៏ដូចជាជូនលុយកាក់ដល់ចាស់ទុំសម្រាប់ពួកគាត់យកទៅធ្វើបុណ្យ ឬចំណាយផ្ទាល់ខ្លួនជាដើម។ ដូច្នេះ ដើម្បីចៀសវាងការចំណាយខុសខ្ទង់ ឬលើសពីផែននៃការចំណាយថវិការបស់អ្នក អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកថា ដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយ ប្រជាពលរដ្ឋត្រូវរៀបចំផែនការចំណាយឱ្យច្បាស់លាស់បន្ទាប់ពីពិធីបុណ្យជាតិមួយនេះ។

លោក ទិត្យ កំរង អ្នកជំនាញចំណេះដឹងហិរញ្ញវត្ថុ និងជាស្ថាបនិកក្រុមហ៊ុន ឫទ្ធិពល និងអេបកត់លុយ បានថ្លែងប្រាប់ថា ការចំណាយតិច ឬច្រើនមិនមែនជាបញ្ហាដែលបណ្តាលឱ្យមានការចំណាយខុសខ្ទង់ទេ។ បើមើលទៅសេដ្ឋកិច្ច ការចាយវាយច្រើនរបស់ប្រជាពលរដ្ឋនឹងធ្វើចរន្តលុយល្អប្រសើរ ហើយសេដ្ឋកិច្ចរីកក៏មានការរីកចម្រើន។

លោកលើកឡើងថា ក្នុងន័យសេដ្ឋកិច្ច ឧទាហរណ៍ អំឡុងពេលមានបុណ្យទាន ប្រជាពលរដ្ឋចាយលុយច្រើនលើសណ្ឋាគារ ទិញទំនិញ ម្ហូបអាហារ កន្លែងលក់ដូរ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងទទួលបានផលប្រយោជន៍ច្រើន។ ជាមួយគ្នានេះ បើការចាយវាយមិនមានផែនការ មិនត្រូវខ្ទង់ ខុសខ្ទង់ ឬមិនបានព្រាងទុក ការចាយទៅលើសពីលទ្ធភាពក្នុងការចំណាយ នោះវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗ ឬក៏ប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ។

លោក ទិត្យ កំរង បានថ្លែងដូច្នេះថា ៖

“ជាធម្មតា បើយើងបានព្រាងទុកសម្រាប់ការផែនការចំណាយរបស់យើង យើងដឹងលទ្ធភាពរបស់យើងក្នុងការចំណាយ នោះមិនឱ្យប៉ះពាល់ដល់ការចំណាយផ្សេងទៀតទេ។ ប៉ុន្តែបើយើងមិនបានព្រាងទុកសម្រាប់ការចំណាយរបស់យើង ដោយយកចំណូលមកចំណាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយជាប្រចាំ ហើយឈានដល់ការត្អួញត្អែហេតុធ្វើបានជាមានចំណាយ ដោយសារការចំណាយរបស់យើងមិនមានការរៀបចំខ្ទង់ចំណាយឱ្យមានត្រឹមត្រូវ”

លោកពន្យល់បន្តថា ៖

“ប្រជាពលរដ្ឋរបស់យើងមួយចំនួនទៅលេងស្រុកកំណើត គាត់ដឹងហើយថា រៀងរាល់ឆ្នាំ នៅស្រុកកំណើតមានកម្មពិធីអ្វីខ្លះ និងចំណាយអស់ប៉ុន្មាន ដូច្នេះបើគាត់ដឹងថា​ ពេលចូលឆ្នាំ ភ្ជុំ ឬបុណ្យអុំទូក ហើយគាត់ត្រូវចំណាយប៉ុន្មាន គាត់នឹងត្រៀមទុកសម្រាប់ការចំណាយ។ ប៉ុន្តែបញ្ហាមិនមែនដូច្នេះ បញ្ហាគឺគាត់អត់បានត្រៀម ហើយយកចំណូលធម្មតាប្រចាំខែ ទៅចំណាយសម្រាប់តែរយៈបីថ្ងៃពិធីបុណ្យភ្ជុំបិណ្យ ឬ ៣ថ្ងៃនៃពិធីបុណ្យអុំទូក វានឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយប្រចាំខែរបស់គាត់ ទម្រាំតែទទួលបានចំណូលប្រចាំខែថ្មីមកវិញ”

លោកបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋត្រូវមានគម្រោងថវិកាឱ្យច្បាស់លាស់ ដូច្នេះការចាយវាយនឹងមិនប៉ះពាល់ដល់ខ្ទង់ចំណាយជីវភាព ឬតម្រូវការនោះទេ ព្រោះនៅពេលមានផែនការ និងគម្រោងថវិកា គឺអាចដឹងច្បាស់ថា តើត្រូវចាយវាយនៅពេលណា ត្រូវចំណាយប៉ុន្មាន។ ដូច្នេះបើសិនជាប្រជាពលរដ្ឋមានការៀបចំបែបនេះ ក្រុមគ្រួសារនីមួយៗមានលទ្ធភាពច្រើនក្នុងការចំណាយនៅពេលមានកម្មពិធីឈប់សម្រាក។

សូមបញ្ជាក់ផងដែរថា បុណ្យភ្ជុំបិណ្ឌ ( Pchum Ben Day) គឺជាពិធីបុណ្យ​នឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” (Ancestor Ceremony) ដែលមានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ។

ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធ​ឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និងខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់