កាលពីអត្ថបទលើកមុន AMS Economy ធ្លាប់បានចេញផ្សាយ និងពន្យល់ខ្លះៗរួចមកហើយអំពីពាក្យថា Stagflation ដែលជាទូទៅត្រូវបានគេកំណត់ថា គឺជាគ្រាមួយដែលអត្រាអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់បំផុត ចំណែកឯក្នុងពេលជាមួយគ្នានេះអត្រាតម្រូវការងារបែរជានៅទ្រឹងនឹងថ្កល់ទៅវិញ។

Stagflation គឺជាការបូកបញ្ចូលគ្នានូវលក្ខខណ្ឌចំនួន២ជាមួយគ្នាគឺ Stagnation ដែលជាការជាប់គាំង និង Inflation ជាអតិផរណា ឬឲ្យងាយស្រួលយល់វាគឺជាព្រឹត្តិការណ៍មួយដែលកើតឡើងក្នុងពេលជាមួយគ្នានៅពេលដែលសេដ្ឋកិច្ចបានដាំក្បាលចុះទាបបំផុត ហើយអត្រានៃអ្នកអត់ការងារមានការកើនឡើងយ៉ាងខ្ពស់បំផុត ខណៈដែលតម្លៃនៃការចាយវាយប្រចាំថ្ងៃមានកម្រិតខ្ពស់ខ្លាំង។

អ្នកជំនាញជាច្រើនបានលើកឡើងអំពីក្តីព្រួយបារម្ភទៅលើព្រឹត្តិការណ៍ Stagflation ដែលនឹងអាចកើតឡើងនៅពេលណាមួយ ពីព្រោះថាផលប៉ះពាល់របស់វាមានកម្រិតធ្ងន់ធ្ងរ។ វាអាចធ្វើឲ្យមនុស្សរាប់លាននាក់ជួបបញ្ហាលំបាកខ្លាំងក្នុងការដោះស្រាយបញ្ហាចាយវាយប្រចាំថ្ងៃមិនគ្រប់គ្រាន់សូម្បីតែម្ហូបអាហារភេសជ្ជៈ និងថាមពលប្រើប្រាស់ ជាពិសេសកាន់តែអាក្រក់ចំពោះអ្នកដែលអត់ការងារធ្វើ ខណៈដែលទីផ្សារការងារក៏ជាប់គាំងទៅហើយផងនោះ។

ទោះបីជាយ៉ាងណាក្តី Stagflation មិនមែនជាព្រឹត្តិការណ៍តែមួយដែលធ្វើឲ្យអ្នកជំនាញសេដ្ឋកិច្ចមានក្តីកង្វល់ចំពោះស្ថានភាពសេដ្ឋកិច្ចសកលបែបនេះនោះទេក្នុងនោះក្នុងពាក្យសេដ្ឋកិច្ចគឺនៅមានព្រឹត្តិការណ៍មួយទៀតដែលគេហៅថា Shrinkflation ដែលវាផ្តោតសំខាន់ទៅលើការប្រែប្រួលខ្លាំងនៃប្រព័ន្ធផ្គត់ផ្គង់ និងសង្វាក់ផលិតកម្មចំណីអាហាររបស់សកលលោកក្នុងពេលដែលអតិផរណាកំពុងកើនឡើងដល់ចំណុចកំពូល។
ក្នុងអត្ថន័យនៃពាក្យ Shrinkflation គឺជាពាក្យដែលបានបូកបញ្ចូលគ្នាផងដែររវាងពាក្យថា Shrink និង Inflation ឬអាចពន្យល់បានថាជាព្រឹត្តិការណ៍ដែលសង្វាក់ផលិតកម្មចំណីអាហារទាំងអស់ដែលមាននៅក្នុងផ្ទះបាយចាប់រាប់តាំងពីក្រដាសរុំសាច់ដំឡុងម្ស៉ៅសាច់ និងអាហារគ្រឿងទេសគ្រប់មុខផងត្រូវបង្ខំចិត្តក្នុងការផ្លាស់ប្តូរការវេចខ្ចប់ និងទំហំរបស់ខ្លួនខុសពីទំហំដែលធ្លាប់លក់នៅលើទីផ្សារនាពេលកន្លងមក។
ការប្រែប្រួលទំហំ និងការវេចខ្ចប់ធ្វើឡើងដើម្បីបញ្ចៀសការបង្កើនតម្លៃនៅលើទីផ្សារ ពីព្រោះថាកម្រិតអផរណាកំពុងងើបឡើងខ្លាំងនៅក្នុងទីផ្សារដែលវាបានធ្វើឲ្យតម្លៃថ្លៃដើមនៃទំនិញគ្រប់មុខមានតម្លៃខ្ពស់ខ្លាំងពេកធ្វើឲ្យប៉ះពាល់ដល់តម្រូវការ និងការសម្រេចចិត្តទិញរបស់អតិថិជន។កាន់តែងាយស្រួលយល់ជាងនេះសម្រាប់ Shrinkflation គឺពេលដែលអតិផរណាកើនឡើងខ្លាំងរាល់ទំនិញទាំងឡាយគឺនឹងស្ថិតនៅក្នុងតម្លៃដដែលប៉ុន្តែទំហំរបស់វាកាន់តែតូចជាងមុន។ គួរឲ្យដឹងដែរថា គិតត្រឹមសប្តាហ៍នេះ សហរដ្ឋអាមេរិកមានអត្រាអតិផរណាកើនឡើងខ្លាំងទៅដល់ ៨,៣ភាគរយមកហើយ ខណៈដែលតំបន់អឺរ៉ុបបានកើនឡើងដល់ទៅ៨,១ភាគរយគឺជាពេលវេលាមួយដែល Stagflation និង Shrinkflation នឹងពិតជាមានលទ្ធភាពក្នុងការអាចកកើតកើតឡើងជាមិនខានក្នុងទីផ្សារ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឧស្សាហកម្មថាមពលស្អាត កំពុងជំរុញកំណើនវិនិយោគក្នុងប្រទេសចិនរហូតដល់ទៅ ៩០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/02/2026
ការវិភាគថ្មីដែលផលិតដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពល និងខ្យល់ស្អាត និង បោះពុម្ពផ្សាយនៅក្នុង Carbon Brief បានរកឃើញថា វិស័យថាមពលស្អាតរបស់ប្រទេសចិនបានកើនឡើងជិតទ្វេដងចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៥
ដាហ្ស ប្រមូលផ្តុំអ្នកបើកបរកង់បីរាប់រយគ្រឿង មកចែករំលែកពីច្បាប់ចរាចរណ៍ និងចែកអាំងប៉ាវនាំលាភមុនថ្ងៃចូលឆ្នាំចិន!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/02/2026
ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតជំនួបយ៉ាងពិសេសជាមួយបងប្អូនរត់កង់បីជាច្រើនគ្រឿង ក្នុងគោលបំណងសំណេះសំណាលពីសុខទុក្ខ ជាពិសេស បង្កើតបរិយាកាសចែករំលែកចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍
ដីទំហំជាង ២១ហិកតា នៅស្រុកអណ្ដូងមាស ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាព ជូនជនជាតិដើមភាគតិច គ្រឹង
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 06/02/2026
រដ្ឋបាលខេត្តរតនគិរី បានចុះបញ្ជីដីទំហំជាង ២១ ហិកតា ក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី ជាដីសមូហភាពជូនដល់បងប្អូនជនជាតិដើមភាគតិច គ្រឹង




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content