តម្លៃថាមពលបន្តភាពមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់គំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់មជ្ឈិមបូព៌ា

បរទេស៖ តម្លៃប្រេង និងឧស្ម័ននៅតែបន្តឡើងចុះមិនច្បាស់លាស់ ខណៈដែលអ៊ីរ៉ង់បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗក្នុងតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

ថ្មីៗនេះ អ៊ីរ៉ង់ បានបន្តវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោក Ras Laffan ស្ថិតនៅក្នុងប្រទេសកាតា ហើយថែមទាំងបានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលផ្សេងទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើតំបន់ឧស្ម័ន South Pars របស់ខ្លួន។

យោធាអ៊ីរ៉ង់បានលើកឡើងថា វាគឺជាការកំហុសដ៏ធំមួយរបស់អ៊ីស្រាអែលក្នុងការវាយប្រហារលើតំបន់ South Pars ដោយសារទីតាំងនេះបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិប្រហែល ៧០% នៅក្នុងស្រុក។ មេបញ្ជាការប្រតិបត្តិការ Khatam Al-Anbiya បានថ្លែងថា ប្រសិនបើវាកើតឡើងម្តងទៀត នោះនឹងមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីថ្រាអែល ព្រមទាំងសម្ព័ន្ធមិត្តវិញជាមិនខាន។

លោកបញ្ជាក់ថា ៖

«ការឆ្លើយតបរបស់យើងនឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយការវាយប្រហារនេះនឹងមិនបញ្ឈប់ឡើយរហូតដល់ហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង»។

ជាការកត់សម្គាល់ បន្ទាប់ពីសេចក្ដីថ្លែងការណ៍បញ្ចប់មិនទាន់បានប៉ុន្មានផងនោះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១០% ខណៈដែលតម្លៃឧស្ម័ននៅអឺរ៉ុបឡើងថ្លៃ ៣៥%។ ដោយឡែក នៅថ្ងៃសុក្រនេះ តម្លៃប្រេងបានធ្លាក់ចុះបន្តិចវិញ ប៉ុន្តែស្ថិតក្នុងតម្លៃថ្លៃដដែល ដោយ Brent មានតម្លៃ ១១៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែល West Texas Intermediate (WTI) មានតម្លៃ ៩៦ ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញពីក្ដីខឹងសម្បាថាយ៉ាងខ្លាំង ហើយអះអាងថា​ អាម៉េរិកនឹងបំផ្ទុះតំបន់ឧស្ម័នអ៊ីរ៉ង់វិញ ប្រសិនបើទីក្រុងតេអេរ៉ង់មិនបញ្ឈប់ការវាយប្រហារលើប្រទេសកាតា។ កាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានថា ប្រសិនបើសមត្ថភាពផលិតថាមពលនៅមជ្ឈិមបូព៌ាបន្តរងការបំផ្លាញ ឥទ្ធិពលពីសង្គ្រាមនឹងមានរយៈពេលយូរ។ លោកបានអំពាវនាវឲ្យមានការចរចាផ្ទាល់រវាងអាម៉េរិក និងអ៊ីរ៉ង់លើបញ្ហានេះ។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer ក៏បានព្រមានដែរថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនឹងកាន់តែជំរុញឱ្យតំបន់នេះធ្លាក់ចូលវិបត្តិ។

បណ្តាប្រទេសឈូងសមុទ្រក៏បានព្រមានពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ឧស្ម័ន South Pars របស់អ៊ីរ៉ង់ផងដែរ​ ដោយសារផ្នែកមួយនៃតំបន់ South Pars/North Dome ចែកគ្នាជាមួយនឹងកាតា និងជាទុនបំរុងឧស្ម័នធំជាងគេនៅលើពិភពលោក។ ដោយឡែក អារ៉ាប់រួម បានលើកឡើងថា ការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល បង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខថាមពលពិភពលោកទាំងមូល។ យ៉ាងណាមិញ អារ៉ាប៊ីសាអូឌីត អះអាងដែរថា ខ្លួនរក្សាសិទ្ធិក្នុងការធ្វើសកម្មភាពយោធាប្រសិនបើចាំបាច់បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកម្តងហើយម្តងទៀតពីអ៊ីរ៉ង់។

គួរឲ្យបញ្ជាក់ដែរថា កាតា គឺជាប្រទេសផលិតឧស្ម័នធម្មជាតិរាវ (LNG) កំពូលមួយរបស់ពិភពលោក ខណៈដែលតំបន់ Ras Laffan គឺជាមជ្ឈមណ្ឌលដ៏សំខាន់បំផុតរបស់ប្រទេស ។ ចាប់តាំងពីមានសង្រ្គាមមក តំបន់នេះត្រូវបានក្លាយជាគោលដៅម្តងហើយម្តងទៀតរបស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យអគ្គីភ័យឆាប់ឆេះធ្ងន់ធ្ងរ និងការខូចខាតដល់កន្លែងផលិត LNG ជាច្រើនទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *