ភ្នំពេញ ៖ ការចាប់ផ្ដើមអាជីវកម្មថ្មីមួយមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារឲ្យមានការសិក្សាស្រាវជ្រាវពីទីផ្សារ គូរប្រជែងនានាឲ្យបានច្បាស់លាស់។ អ្វីដែលកាន់តែសំខាន់ជាងនេះ គឺដើមទុនក្នុងការចាប់ផ្ដើម ដូច្នេះហើយបើការចាប់ផ្ដើមមួយមិនរឹងមុំា វាក៏មិនខុសអ្វីពីការយកទុនទៅបោះចោលដូច្នោះដែរ។
ក្នុងនាមជាអ្នកជំនួញជើងចាស់មួយរូប លោក យក់ ចំរើនឬទ្ធិ ដែលជាប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានចែករំលែកនូវបទពិសោធន៍របស់លោកជាមួយ AMS ថា សម្រាប់អ្នករកស៊ីទោះស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណា ក៏តែងមានឱកាសដែរ។ ជាក់ស្ដែង នៅកំឡុងពេលនៃការប្រឡូកក្នុងវិស័យធ្វើជំនួញដំបូងរបស់លោកគឺស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានភាពខុសគ្នាដាច់ពីសេដ្ឋកិច្ចនាពេលបច្ចុប្បន្នដែលមានទីផ្សារទូលាយនេះទេ។ ប៉ុន្តែ នេះមិនមែនជាឧបសគ្គសម្រាប់លោកនោះឡើយ ផ្ទុយទៅវិញវាគឺជាឱកាសដ៏ល្អមួយក្នុងការក្ដោបក្ដាប់ទីផ្សារ។
លោកបានបន្តទៀតថា ចំណុចសំខាន់មួយទៀតដែលអ្នករកស៊ីគួរតែរៀននោះគឺ រៀនសម្របខ្លួនទៅនឹងបរិបទនៃសង្គម។ ដោយសារតែបរិបទសង្គមយើងមានការផ្លាស់ប្តូរលឿន របៀបក្នុងការរកស៊ីក៏នឹងប្រែប្រួលទៅតាមនោះដែរ បើយើងមិនឆ្លាតក្នុងការសម្របខ្លួនទេ យើងមិនអាចប្រកួតប្រជែងជាមួយអាជីវកម្មផ្សេងបានឡើយ។

ទាក់ទងនឹងចំណុចនេះ លោកបានលើកឧទាហរណ៍ជាក់ស្ដែងមួយថា៖ «កុំធ្វើខ្លួនដូចដាណូស័រ ព្រោះសត្វនេះមានមាឌធំ ប៉ុន្តែអត់អាចកែប្រែខ្លួនគាត់ទៅក្នុងបរិយាកាសដែលផ្លាស់ប្តូរ ហើយដូចយើងដឹងហើយថា សត្វប្រភេទនេះបានផុតពូជរាប់លានឆ្នាំមកហើយ វាចាញ់ទាំងសត្វស្រមោចដែលតូច តែអាចរស់បានរហូតដល់ឥឡូវ»។
លោក ចំរើនឬទ្ធិ ក៏បានផ្សារភ្ជាប់ជាមួយស្ថានការណ៍បច្ចុប្បន្ន ដែលជាដំណាក់កាលនៃភាពវឹកវររបស់សេដ្ឋកិច្ចទូទាំងពិភពលោក ក្នុងនោះកំណើនសេដ្ឋកិច្ចនៅកម្ពុជាក៏បានថយចុះប្រមាណ ៣ភាគរយដែរ។ លោកបន្តថា យើងមិនអាចបិទបញ្ចប់ការឆ្លងជំងឺនេះបានដោយងាយៗនោះទេ ហេតុនេះហើយអ្វីដែលយើងអាចធ្វើបានគឺព្យាយាមសម្របខ្លួនជាមួយកូវីដ ដោយប្រើប្រព័ន្ធអនឡាញជាជំនួយក្នុងការរកស៊ីវិញ។
ជាចុងក្រោយ លោកក៏បានផ្ដល់ជាដំបូន្មានដល់យុវជនជំនាន់ក្រោយ ឲ្យគួរចៀសពីការដេកស្រមៃ ផ្ដេកផ្តួលលើព្រហ្មលិខិត ដោយអារម្មណ៍រវើរវាយ។ លោកនិយាយបែបនេះក៏ព្រោះតែលោកឃើញថាយុវជនភាគច្រើនសព្វថ្ងៃចូលចិត្តស្រមើស្រមៃជ្រុល ដែលនេះហើយជាឧបសគ្គមួយរារាំងយុវជនក្រោយៗមិនឲ្យហ៊ានប្ដេជ្ញាចិត្តធ្វើអ្វីដោយខ្លួនឯង។
លោក ចំរើនឬទ្ធិ ជាអ្នកជំនួញដែលប្រឡូកក្នុងវិស័យរកស៊ីជាង៣០ឆ្នាំ ដែលជារយៈពេលដ៏យូរគ្រប់គ្រាន់ធ្វើឲ្យលោកយល់ពីវិស័យនេះច្បាស់។ មិនត្រឹមតែប៉ុណ្ណោះ លោកមានបំណងចូលនិវត្តនៅប៉ុន្មានឆ្នាំខាងមុខ និងមានចិត្តចង់បណ្ដុះបណ្ដាលអ្នករកស៊ីជំនាន់ក្រោយឲ្យយល់ដឹងពីអ្វីដែលគួរ នឹងមិនគួរធ្វើក្នុងការចាប់ផ្ដើមអាជីវកម្ម៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីបរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content