រាជរដ្ឋាភិបាលសម្រេច​បន្ធូបន្ថយ ​និងអនុគ្រោះពន្ធលើ​វិស័យ​អចលនទ្រព្យមួយឆ្នាំទៀត

ភ្នំពេញ ៖ ស្របពេល​ដែល​ស្ថានភាពនៃវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​បន្តងើបឡើង​ក្នុងល្បឿ​ន​យឺត រាជរដ្ឋាភិបាល​បានសម្រេច​បន្តបន្ធូ​បន្ថយ​ពន្ធ​ និង​អនុ​គ្រោះ​ពន្ធ​បន្ថែ​មទៀតរហូតដល់ដំណាច់ឆ្នាំ២០២៤ ។ នេះបើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​កាលពីពេលថ្មីៗកន្លងទៅ​នេះ ។

យោងតាម​សេចក្ដីជូនដំណឹង​របស់ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធ​លើ​ប្រភេទអចលនទ្រព្យចំនួន​៤​ប្រភេទ ក្នុងនោះរួមមាន ៖

១. ពន្ធប្រថាប់​ត្រាលើការផ្ទេរ​កម្មសិទ្ធិ ​ឬសិទ្ធិ​កាន់​កាប់អចលនទ្រព្យ​ ដោយបន្ត​ការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិកាន់កាប់លំនៅឋាន​គ្រប់​ប្រភេទ​​ដែលមានលក្ខណៈ​ជា​បុរី ដែលមានតម្លៃក្រោម​ ឬស្មើ​ ៧ម៉ឺន​ដុល្លារ​អាមេរិក​រហូតដល់ដាច់ឆ្នាំ២០២៤  និង​អនុគ្រោះ​ពន្ធ​ប្រថាប់ត្រា​បន្ថែមទៀត​លើ​ការផ្ទេរ​​កម្មសិទ្ធិ​ ឬសិទ្ធិកាន់​កាប់​លំនៅឋានគ្រប់​ប្រភេទ​ដែលមានលក្ខណៈ​ជា​បុរី មានតម្លៃលើស៧ម៉ឺនដុល្លា​រអាមេរិក​ដោយ​អនុញ្ញាតឱ្យ​ដក​៧ម៉ឺន​ដុល្លារអាមេរិក​ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់​ការទិញ​លំនៅឋាន​ក្នុងគម្រោង​អភិវឌ្ឍន៍លំនៅឋាន​​ជា​បុរី ដែលមានអាជ្ញា​បណ្ណ​អាជីវកម្ម អចលនវត្ថុ​ និ​ងបានចុះបញ្ជី ត្រឹមត្រូវ​រហូតដល់​ដំណាច់ឆ្នាំ២០២៤ ។​

២. ពន្ធលើ​ចំណេញមូលធន ដោយបន្តពន្យា​រពេល​ការ​អនុវត្ត​ពន្ធលើ​ចំណេញ​មូលធន​ទាំង​៦ ប្រភេទ​រួមមាន​អចលនទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍​ឈ្មោះអាជីវកម្ម កម្មសិទ្ធិ​បញ្ញា និង​រូបិយបណ្ណ​បរទេស រហូតដល់​ដំណាច់ឆ្នាំ២០២៤ ។​

៣. ពន្ធលើ​អចលនទ្រព្យ​ ៖ ចំពោះ​ពន្ធ​អចលនទ្រព្យ​ដែល​បានចុះបញ្ជី​ និ​ងប្រកាស​បង់ពន្ធលើអចលនទ្រព្យ​កន្លងមក​ ខុស​តម្លៃដី ឬសំណង់ទំហំដី ឬសំណង់ ប្រភេទសំណង់  ឬ/និងអាយុកាល​សំណង់ ត្រូវ​បានលើក​លែង​ការ​កំណត់ពន្ធឡើងវិញ ដែលមានប្រាក់ពន្ធរួមទាំង​ទណ្ឌកម្ម​រដ្ឋបាល ( បន្ធបន្ថែម និងការ​ប្រាក់ ) ចាប់​ពី​ឆ្នាំដាក់​ឱ្យ​អនុវត្ត​ពន្ធ​រហូតដល់​ឆ្នាំ ២០២៣ ។ ចាប់ពីឆ្នាំ២០២៤តទៅ អនុវត្ត​តាមច្បាប់​ និងលិខិត​បទដ្ឋាន​គតិ​យុត្ត​ជាធរមាន ។ -ចំពោះអចលនទ្រព្យ​ ( មាន​បណ្ណ​កម្មសិទ្ធិ ឬគ្មាន​បណ្ណកម្មសិទ្ធិ ) ដែលពុំ​ធ្លាប់​បានចុះបញ្ជី​និ​ង​ប្រកាស​បង់ពន្ធ​លើអចលនទ្រព្យ​កន្លងមក​ អនុវត្ត​ឱ្យ​ចុះបញ្ជី និង​បង់ប្រាក់ពន្ធចាប់​ពី​ឆ្នាំ​កា​ន់កា​ប់ ​​​ឬទទួល​ប្រយោជន៍​ចុងក្រោយ ។ – ពន្យារការ​លើកលែង​ទណ្ឌកម្ម​រដ្ឋបាល (​ ពន្ធបន្ថែម​ និងកា​រប្រាក់) ដែល​នឹ​​ងផុត​កំណត់​ត្រឹម​ដំណាច់ឆ្នាំ​២០២៣ រហូត​ដល់​ដំណាច់ខែមិថុនា ឆ្នាំ២០២៤ ។​

៤.ពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់ ៖ ពន្ធ​ប្រភេទនេះ ត្រូវ​បានរាជរដ្ឋាភិបាល​សម្រេច​ព្យួរ​ការអនុវត្ត​រហូត​ដល់​ដំ​ណាច់​ឆ្នាំ២០២៤ ដែលមានន័យ​ថា​កម្មសិទ្ធិករ​ ឬអ្នកកាន់​កាប់​ ឬអ្នកទទួល​ប្រយោជន៍​ចុងក្រោយ ពុំ​មាន​កាត​ព្វកិច្ច​ប្រកាស​បង់ពន្ធរហូតដល់​ដំណាច់ឆ្នាំ២០២៤ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កែប​ប្រមូល​ផល​ក្តាម​សេះ​ជិត​ ​៤០០ ​តោន​ក្នុង​ឆមាស​ទី​១​ ​ខណៈ​ខេត្ត​ត្រៀម​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

​ ខេត្ត​កែប​ប្រមូល​ផល​ក្តាម​សេះ​បាន​ចំនួន​ ​៣៩៥​ តោន​ ​ក្នុង​ឆមាស​ទី​ ១​ ​ឆ្នាំ​នេះ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ​ខណៈ​រដ្ឋបាល​ខេត្ត​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​គ្រោង​រៀបចំ​ចុះបញ្ជី​ ​«​ក្តាម​សេះ​កែប​» ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ (​GI​) ​សំដៅ​លើកកម្ពស់​តម្លៃ​ផលិតផល​ និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ

ប្រធាន​​ ​FASMEC​៖​ ​ទិញ​ទំនិញ​ខ្មែរ​កាន់តែ​ច្រើន​ ​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

ការងាក​មក​គាំទ្រ​ ​និង​ប្រើប្រាស់​ទំនិញ​ផលិត​ក្នុង​ស្រុក​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ត្រូវបាន​មើលឃើញ​ថា​ ​កំពុង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ តាមរយៈ​ការ​បង្កើន​ការ​ផលិត​ ​ការ​បង្កើត​ការងារ​ និង​ការ​ទាក់ទាញ​ការ​វិនិយោគ​ថ្មី​ៗ​ ពិសេសក្នុង​វិស័យ​ផលិតកម្ម

តម្លៃប្រេងឡើងថ្លៃវិញ បន្ទាប់ពីអ៊ីរ៉ង់ និង អូម៉ង់ ទាមទារថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/08/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១.២ ភាគរយ ពោលគឺកើនដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,១ ភាគរយកើនដល់ ៧៨,៨៤ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងកំពុងមមាញឹកកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន ១២៥ តោននៅឆ្នាំ២០២៦ នេះ

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥ រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំរបស់កម្ពុជា