Donald Trump ចាត់ទុកពន្ធគយជា “ឱសថព្យាបាល” សម្រាប់ដោះស្រាយឱនភាពពាណិជ្ជកម្មរវាងអាម៉េរិកជាមួយនឹងប្រទេសនានា

បរទេស ៖ យោងតាមប្រភពព័ត៌មានពី AA បានរាយការណ័ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានចាត់ទុកពន្ធគយថាជា “ឱសថព្យាបាល” សម្រាប់ដោះស្រាយឱនភាពពាណិជ្ជកម្មរវាងអាម៉េរិកជាមួយបណ្តាប្រទេសជាច្រើន។

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅក្នុងយន្តហោះដែលកំពុងហោះហើរ Air Force One ពីរដ្ឋ Florida ទៅកាន់វ៉ាស៊ីនតោន Trump បានប្រាប់អ្នកយកព័ត៌មានថា លោកមិនចង់ឱ្យអ្វីៗធ្លាក់ចុះទេ ប៉ុន្តែពេលខ្លះវាប្រៀបបានទៅនឹងការលេបថ្នាំដើម្បីព្យាបាលអ្វីមួយ។ ការលើកឡើងនេះ Trump ចង់សំដៅថា គាត់មិនមានបំណងចង់ឲ្យទីផ្សារធ្លាកចុះដោយសារគោលនយោបាយពន្ធគយរបស់គាត់នោះទេ។

Trump បាននិយាយថា ៖

«អ្វីដែលកំពុងកើតឡើងជាមួយនឹងទីផ្សារ គឺខ្ញុំមិនប្រាកដនោះទេ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា ប្រទេសរបស់យើងកាន់តែរឹងមាំ ហើយនៅទីបំផុតវានឹងក្លាយជាប្រទេសដែលមិនដូចប្រទេសដទៃ។ វានឹងក្លាយជាប្រទេសដែលមានឥទ្ធិពលបំផុតខាងសេដ្ឋកិច្ចនៅក្នុងពិភពលោក។ យើងទទួលបានភាពអយុត្តិធម៌ពីប្រទេសដទៃ ដោយសារតែយើងមានអ្នកដឹកនាំដ៏ល្ងង់ខ្លៅដែលអនុញ្ញាតឱ្យរឿងនេះកើតឡើង។ ពួកគេបានយកអាជីវកម្ម ប្រាក់ ការងាររបស់យើង។ ពួកគេបានផ្លាស់ប្តូរទីតាំងទៅម៉ិកស៊ិក ផ្លាស់ទៅប្រទេសកាណាដា និងផ្លាស់ទៅកាន់ប្រទេសចិន ហើយវាមិនស្ថិតស្ថេរនោះទេ»។

លោក Trump បានបន្ថែមឱ្យដឹងទៀតថា ៖

«យ៉ាងណាមិញ ខ្ញុំចង់ដោះស្រាយបញ្ហាឱនភាពដែលអាម៉េរិកមានជាមួយប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសដទៃទៀត។ ខ្ញុំបាននិយាយជាមួយនឹងមេដឹកនាំជាច្រើនទាំងអឺរ៉ុប ទាំងអាស៊ី និងមកពីជុំវិញពិភពលោក ហើយពួកគេកំពុងប្រញាប់ប្រញាល់ចង់ធ្វើកិច្ចចរចា និងកិច្ចព្រមព្រៀងជាក់លាក់មួយ»។

ស្ថិតនៅក្នុងថ្ងៃអាទិត្យតែមួយ Trump ក៏បានបង្ហោះនៅលើវេទិកាសង្គម Truth Social របស់គាត់ថា ៖

«យើងមានឱនភាពហិរញ្ញវត្ថុដ៏ធំជាមួយប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសជាច្រើនទៀត។ មធ្យោបាយតែមួយគត់ដែលអាចព្យាបាលបានបញ្ហានេះ គឺពន្ធគយ ដែលកំពុងនាំមកនូវប្រាក់រាប់សិបពាន់លានដុល្លារចូលសហរដ្ឋអាមេរិកក្នុងពេលឥឡូវនេះ ខណៈដែលវាបានចូលជាធរមានរួចហើយ។ អតិរេកជាមួយប្រទេសទាំងនោះបានកើនឡើងក្នុងអំឡុងពេលប្រធានាធិបតី Joe Biden ហើយយើងនឹងចាត់វិធានការឲ្យបានលឿន នោះថ្ងៃណាមួយ មនុស្សគ្រប់គ្នានឹងដឹងថា ពន្ធគយរបស់សហរដ្ឋអាមេរិកគឺជារឿងដ៏ល្អខ្លាំងណាស់!»




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *