លំនៅឋានពលរដ្ឋ​ក្នុង​ភូមិ​ស្រែគរ ស្រុក​សេសាន ត្រូវ​បានសាងសង់​ឡើង​យ៉ាង​​មានរបៀបគួរឱ្យ​ទាក់ទា​​ញ​ក្រោយ​មានការអភិវឌ្ឍ​ប្រភពថាមពលវារីអគ្គិសនី​

ស្ទឹង​ត្រែង ៖ លំនៅឋាន​រាប់រយ​ខ្នង​របស់ពលរដ្ឋ​ក្នុង​ស្រែគរ២ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង បាន​សង់​ឡើង​យ៉ាង​មានរបៀប​ និង​មាន​រចនាបថ​បែប​ខ្មែរដូចៗគ្នា​ទាំងអស់ ដែលក្រលេកមើលទៅ​គួរ​ឱ្យ​ទាក់​ទា​ញ​​​​​ជា​​ទីបំផុត ។ សំណង់​ភូមិឋាន​ដែលគួរឱ្យទាក់ទាញ និង​មាន​របៀប​នេះ ត្រូវ​បានលេច​រូប​រាង​ឡើង​ក្រោ​យ​​​មានការអភិវឌ្ឍប្រភពថាមពលទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២​ ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ។

បើតាម​ពលរដ្ឋ​ជាច្រើនក្នុងភូមិ​ស្រែគរ២ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹង​ត្រែង​ បានប្រាប់​សារព័ត៌មាន​ឱ្យដឹងថា ដំបូង​ឡើយ​ពួកគាត់មិនមែនរស់នៅជុំគ្នា និងមានរបៀប​រៀបរយ​ដូច្នេះទេ ពោលគឺទើបតែប៉ុន្មានឆ្នាំចុង​ក្រោ​​យ​​នេះ ដែលពួកគាត់​បានឡើងមក​រស់​នៅ​ក្នុងភូមិ​ឋានថ្មី រៀបចំឡើងដោយ​អាជ្ញាធរ និង​ក្រុម​ហ៊ុន​អ​ភិវឌ្ឍ​ន៍​​ទំបន់​វារី​អគ្គិសនី ។

បើតាមអ្នកស្រី​ ផា វី ប្រជាពលរដ្ឋ​ម្នាក់​រស់នៅភូមិ​ស្រែគរ២ ឃុំ​ស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ​បាន​ឱ្យ​ដឹងថា កាលពី​ដើមឡើយ អ្នកស្រី​ក៏ដូចជា​អ្នក​ភូមិ​ផ្សេងទៀត គឺរស់នៅ ​និងប្រកបរបរកសិកម្ម​ ដោយ​ធ្វើ​ស្រែ និង​ដាំ​ដំណាំ ប៉ុន្តែ​ក្រោយពេល​មានគម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសានក្រោម តម្រូវឱ្យ​ពលរដ្ឋ​​ដែល​រស់​នៅតំបន់អភិវឌ្ឍន៍​នោះ ត្រូវរកកន្លែង​ថ្មីសម្រាប់រស់នៅ ហើយក្រុមហ៊ុន​ និង​អាជ្ញាធរ​បា​ន​ដោះ​ស្រា​យ​ជូន​ពួក​គាត់​ដោយឱ្យពួកគាត់មករស់នៅ​តំបន់​ថ្មីគឺក្នុងឃុំ​ស្រែគរ ស្រុកសេសាន​ នេះតែម្ដង ។​

អ្នកស្រី​បន្តថា​ ផ្ទះដែលពួកគាត់រស់នៅ​នេះ គឺ​ក្រុមហ៊ុនជាអ្នក​ចេញថវិកាសាងសង់​ជូន​ជា​ថ្នូ​រនឹង​ការ​ដោះ​ស្រា​យ​​​​ផល​ប៉ះពាល់ ដោយផ្ទះ​នេះ​ត្រូវ​សាងសង់ឡើង​លើ​ទំហំដី​ ២០ម៉ែត្រ​ X ៥០ម៉ែត្រ ជា​មួយ​ដី​ស​ម្រា​ប់​បង្ក​បង្កើនផល​ទំហំ​ ៥ហិកតាបន្ថែមទៀត ។​

អ្នកស្រី​បានបន្ថែមថា ៖

«ក្រោ​យពេល​មានកា​ររៀបចំភូមិ​ឋាន​ថ្មីនេះ ឃើញថា​ការរស់នៅមានភាពស្រួលជា​ងមុន មានផ្លូវ​បេតុង ផ្លូវ​លំ មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់​ខ្វាត់ខ្វែង ហើយការ​រស់នៅរបស់ពលរដ្ឋ​ក៏អ៊ូរអរជាងពេល​ដែល​ពួក​គាត់រស់នៅទីតាំងចាស់ដាច់ដោយឡែកពីគ្នា»។​

លោ​ក ឡាំង ទុយ​ អាជីវករ​លក់ដូរ​នៅក្នុងភូមិ​-ឃុំ ដូចគ្នានេះក៏បាន​និយាយដែរថា ពីមុន​លោក​ក៏​មិនមែនមានទី​លំនៅក្នុង​ភូមិ​-ឃុំ​នេះដែរ គឺរស់នៅតំបន់ដែល​ស្ថិតនៅក្នុ​ងគម្រោងអភិវឌ្ឍន៍​វារីអគ្គិសនីសេសានក្រោមទី​២ ។ ក្រោយពេលពលរដ្ឋ​ឡើងមក​នៅតំបន់​ដែលរៀបចំឡើងដោយអាជ្ញាធរ ​និងក្រុមហ៊ុនអភិវឌ្ឍន៍​ឃើញ​ថា​មាន​កា​ររីក​ចម្រើន​ជាងមុន។ ជាក់ស្ដែង ​រូប​លោក​កាលពីនៅតំបន់ចាស់ លោក​ប្រកបរបរ​តែ​ធ្វើ​ស្រែ និងចម្ការ​ប៉ុណ្ណោះ ប៉ុន្តែ​ពេលនេះ​ លោកអាច​ប្រក​បរបរ​ជាអ្នកលក់ដូរ​នៅផ្ទះបន្ថែមពី​លើ​របរធ្វើ​ស្រែចម្ការ​ដែលមានស្រាប់។

លោក ខៀន ផែវ ប្រធាន​ភូមិ​ស្រែគរ​២ ឃុំ​ស្រែគរ ស្រក​សេសាន ខេត្ត​ស្ទឹងត្រែង​ បានលើកឡើងថា នៅក្នុ​ង​តំប​ន់​​ថ្មី​ដែល​ពលរដ្ឋ​បានផ្លាស់ទី​ពី​ទីតាំង​ដែល​ត្រូ​វទឹក​លិច​នោះ ត្រូវបានរាជ​រដ្ឋា​ភិបា​លយក​ចិត្តទុកដាក់​អភិវឌ្ឍន៍​ហេ​ដ្ឋារចនាសម្ព័ន្ធ មិនចាញ់​តំបន់​អភិវឌ្ឍន៍​ផ្សេងទៀតឡើយ ដូចជា​ មាន​សាលា​រៀន ដែលកូនៗរបស់​ប្រ​ជា​ពលរដ្ឋ​នៅ​តំបន់​នេះ​អាច​រៀន​បានរហូតដល់​ថ្នាក់អនុវិទ្យាល័យ (​ថ្នាក់ទី​៩ ) ដែល​កាលពីមុនមាន​ត្រឹម​តែ​ថ្នាក់​ទី៥ប៉ុណ្ណោះ ។ ក្រៅពីនេះ ក៏មាន​មណ្ឌល​សុខភាព មាន​វត្តអារាម សាលាឃុំ​ សម្រាប់បម្រើ​សេវា​រដ្ឋ​បាល​សាធារ​ណៈជូន​ប្រជាពលរដ្ឋ មានផ្លូវ​ថ្នល់​ ទាំង​ផ្លូវ​លំ និង​ផ្លូវ​ចាក់​បេតុ​ងផងដែរ ។​

លោក​បញ្ជាក់ថា ៖

«បើប្រៀប​ធៀប​ជីវភាព​របស់ពលរដ្ឋ​ និងការរស់​នៅ​របស់ពួកគាត់ពី​តំបន់​ចាស់ ផ្លាស់​មក​តំបន់​ថ្មី​ឃើញថា ការរស់​នៅ​តំបន់​ថ្មីនេះ មានភាពល្អប្រសើរជា​ងតំបន់​ចាស់​ ព្រោះទីនេះមានភ្លើង​អគ្គិសនី​ត​ភ្ជាប់​ជូន​គ្រប់​ៗគ្នាផ្ទះ​ មានប្រព័ន្ធទឹក​ស្អាត​ជាដើម»។​

លោក​បន្ថែមថា ភូមិឋាននេះ ទើប​តែកើតឡើង​ក្នុង​រយៈពេល​ប្រមាណមិនទាន់បាន១០ឆ្នាំ​នៅឡើយ​ទេ ដូច្នេះនៅពេលអនាគត នៅពេលមានពលរដ្ឋ​ចូលមករស់នៅ​ក្នុង​ភូមិ​កាន់តែ​ច្រើន មានការ​រៀបចំ​ផ្ទះ​សម្បែង​បានស្អាត​ ត្រឹមត្រូវ ជាមួយនឹង​ការយកចិត្តទុកដាក់ពីអាជ្ញាធរ រាជរដ្ឋាភិបាល​ផងដែរ​នោះ នឹងធ្វើ​ឱ្យតំបន់​នេះនឹង​កាន់តែស្រស់ស្អាត និងទាក់ទាញបន្ថែមទៀត ។

គួរ​បញ្ជាក់ថា គម្រោង​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម២ គឺជា​គម្រោងវារីអគ្គិសនី ដែល​មានសមត្ថ​អាច​ផលិត​អានុ​ភាព​ថាមពល​បានរហូតដល់ ៤០០មេហ្កាវ៉ាត់​ ក្រោមទឹកប្រាក់​វិនិយោគ​ប្រមាណជិត៨០០​លានដុល្លារអាមេរិក​ ។ គម្រោងនេះត្រូវ​បាន​ធ្វើឡើង​ក្នុងទម្រង់​ BOT ក្នុង​រយៈពេល​៤០​ឆ្នាំ​ដែល​ន័យថា សាងសង់ ធ្វើអាជីវកម្ម​ និងផ្ទេរ ដោយ​ចូលរួម​វិនិយោគរវាង​ ៣​ក្រុមហ៊ុន គឺក្រុមហ៊ុន​កម្ពុជា ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន


Leave a Reply

Your email address will not be published.Required fields are marked *