អ្នកវិភាគលើកពីហេតុផលចំនួន ៤ ដែលសេដ្ឋកិច្ចចិននឹងបន្តធ្លាក់ចុះនៅឆ្នាំ២០២៤

បរទេស ៖​ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​មិន​ទាន់​ស្ទុះ​ងើប​ឡើង​វិញខ្លាំង​ក្រោយពីការ​រាតត្បាតដោយវិបត្តិកូវីដនៅឡើយនោះទេ ហើយនៅតែបន្តបែបនេះរហូតដល់ឆ្នាំ២០២៤។

នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២៣ វាហាក់ដូចជាមានការស្ទុះងើបឡើងវិញនៃតម្រូវការ ប៉ុន្តែក្រោយមកបានធ្លាក់ចុះនៅពេលដែលក្រុមហ៊ុនអចលនទ្រព្យបានជំពាក់បំណុលអតិថិជន ដូចជា Evergrande និង Country Garden ខណៈដែលអត្រាប្រជាសាស្រ្តវ័យចំណាស់ខ្ពស់ និងការកើនឡើងនៃភាពអត់ការងារធ្វើរបស់យុវវ័យបានធ្វើឱ្យទីផ្សារការងារចុះខ្សោយ បណ្តាលឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងបរិត្តផរណា។ ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុក និងខាងក្រៅកាន់តែទន់ខ្សោយសម្រាប់ទំនិញចិន ទីផ្សារការងារកាន់តែយ៉ាប់យ៉ឺន និងការធ្លាក់ចុះនៃប្រាក់ចំណេញអាជីវកម្ម បានអូសបន្លាយអតិផរណាដល់ត្រឹមាសទីពីរ។ បន្ទាប់មកនៅក្នុងត្រីមាសទី ៣ កំណើនសេដ្ឋកិច្ចចិនបានកើនឡើងខ្ពស់ ប៉ុន្តែគេសង្ស័យថាវាមិនពិតប្រាកដ។

នេះជាហេតុផលសំខាន់ៗចំនួន ៤ ដែលអ្នកវិភាគមើលឃើញថា សេដ្ឋកិច្ចចិននឹងបន្តប្រឈមមុខនឹងការធ្លាក់ចុះនៅឆ្នាំ២០២៤ ៖

១. ការផ្គត់ផ្គង់លើសពីតម្រូវការ នឹងការធ្លាក់ចុះទំនុកចិត្ត ៖ កំណើននៃការប្រើសប្រាស់នៅចិនបានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំនេះ ដែលត្រូវបានជំរុញដោយតម្រូវការកើនឡើង ប៉ុន្តែវានឹងធ្លាក់ចុះនៅក្នុងប៉ុន្មានខែខាងមុខនេះ។ អ្នកសេដ្ឋកិច្ចបានចែករំលែកជាមួយ Business Insider ថា ទំនុកចិត្តនៅតែខ្សោយ ហើយមិនមានប្រែប្រួលនៅពេលនេះទេ ដោយសារតាមទស្សនៈរបស់ពួកគេ ការប្រើប្រាស់មិនទាន់បានងើបឡើងវិញក្នុងកម្រិតមួយប្រកបដោយនិរន្តរភាពទេ។ បន្ថែមពីនេះ ពលរដ្ឋចិននៅតែមានការព្រួយបារម្ភអំពីសុវត្ថិភាពហិរញ្ញវត្ថុ និងទីផ្សារការងាររបស់ពួកគេ ក៏ដូចជាគោលនយោបាយរបស់ទីក្រុងប៉េកាំងដែលជាឧបសគ្គសម្រាប់ការចំណាយរបស់ពលរដ្ឋ។

២. ការ​ធ្លាក់​ចុះនៃវិស័យ​អចលនទ្រព្យ ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗរបស់ចិនបានលុបចោលបំណុលរបស់ខ្លួន ឬប្រកាសក្ស័យធននៅឆ្នាំនេះ ហើយការព្យាយាមរបស់រដ្ឋាភិបាលមិនទាន់មានឥទ្ធិពលអ្វីទៅលើវិស័យអចលនទ្រព្យនៅឡើយទេ។ ទន្ទឹមនេះ គេមើលឃើញថា ការ​ធ្លាក់​ចុះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ទំនង​ជា​មាន​រយៈពេល​យូរ ហើយពលរដ្ឋចិនដែលជាអតិថិជនបានបាត់បង់ទំនុកចិត្តលើអចលនទ្រព្យ។ មិនត្រឹមតែប៉ុណ្ណោះ វាពិបាកក្នុងការទស្សន៍ទាយថានៅពេលណាដែលវិស័យនេះនឹងមានស្ថិរភាពឡើងវិញ ប៉ុន្តែប្រសិនបើវាកើតឡើងបែបនោះមែន ក៏វានឹងមិនត្រលប់ទៅជាកត្តាជំរុញកំណើនដ៏សំខាន់ដូចកាលពីទសវត្សរ៍មុននោះដែរ។ យ៉ាងណាមិញ តាមទស្សនៈរបស់អ្នកសេដ្ឋកិច្ចមួយចំនួនយល់ឃើញថា វិស័យអចលនទ្រព្យមិនទាន់ធ្លាក់ចុះនៅឡើយ ហើយទីក្រុងប៉េកាំងនឹងតស៊ូដើម្បីស្តារតម្រូវការឡើងវិញ។

៣. តម្រូវការពីបរទេសសម្រាប់ផលិតផលរបស់ចិននឹងធ្លាក់ចុះ៖ ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ពិភពលោក​ដែល​នាំ​មុខ​ដោយ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នៅ​អាមេរិក និង​អឺរ៉ុប គឺជា​ដំណឹង​អាក្រក់​សម្រាប់​ប្រទេស​ចិនផងដែរ។ អ្នកវិភាគសេដ្ឋកិច្ចនិយាយថា តម្រូវការសម្រាប់ការនាំចេញផលិតកម្មរបស់ចិននឹងបន្តធ្លាក់ចុះ ខណៈដែលមានការធ្លាក់ចុះជាសកលនៅក្នុងឆ្នាំក្រោយនេះ។ លើសពីនេះ សេដ្ឋវិទូបានកត់សម្គាល់ថា ចិននឹងពិបាករកដំណោះស្រាយពីបញ្ហាតម្រូវការសរុប ដែលបណ្តាលមកពីការធ្លាក់ចុះនៃអចលនទ្រព្យរបស់ខ្លួន។

៤. ទីក្រុងប៉េកាំងមិនអាចអនុវត្តលើវិធានការសំខាន់ធំៗបានទេ មានតែវិធានការតិចតួចបន្ថែមប៉ុណ្ណោះ៖ ដោយសារតែសេដ្ឋកិច្ចរបស់ចិនប្រឈមមុខនឹងបញ្ហារចនាសម្ព័ន្ធយ៉ាងស៊ីជម្រៅ ការផ្លាស់ប្តូរ ឬវិធានការជំរុញដ៏ធំសំខាន់ណាមួយ បានជំរុញឲ្យសេដ្ឋកិច្ចមានគ្រោះថ្នាក់។ ដូច្នោះហើយ រដ្ឋាភិបាលគួរទុកកន្លែងខ្លះសម្រាប់គោលនយោបាយជំរុញកំណើនឥណទាន និងការវិនិយោគ ប៉ុន្តែវិធានការកាន់តែធំអាចបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចបាននិយាយថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានបដិសេធមិនអនុវត្តកញ្ចប់ជំរុញសេដ្ឋកិច្ចដែលមានមូលដ្ឋានទូលំទូលាយ។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលកំពុងបង្កើនវិធានការរូបិយវត្ថុ និងសារពើពន្ធ ដើម្បីជំរុញការវិនិយោគគោលដៅ ជាពិសេសនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការស្ដារឡើងវិញនូវការការពារទឹកជំនន់ និងគ្រោះមហន្តរាយ។ ជាលទ្ធផល កំណើនមានការធ្លាក់ចុះនៅត្រីមាសទីបី ប៉ុន្តែគេរំពឹងថា កំណើននៅឆ្នាំ២០២៤ ទំនងជាមានស្ថិរភាពវិញ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំប្លង់គោលនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/03/2026

គណៈកម្មាការរៀបចំដែនដី និងនគរូបនីយកម្ម រៀបចំកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងប្លង់គោល នៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដើម្បីស្ទួយជីវភាពអ្នកស្រុកអង្គរ និងអ្នកបឹងទន្លេសាប

ការបិទវិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស​​នៅមជ្ឈិម​បូព៌ា​ធ្វើឱ្យកម្ពុជា​រងផល​ប៉ះពាល់​មួយកម្រិត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

សង្គ្រាម​នៅបណ្ដា​ប្រទេស​មជ្ឈិមបូព៌ា​កាន់តែរីករាលដាល ការធ្វើដំណើរ និងដឹកជញ្ជូន​តាមផ្លូវអាកាស​ រួមទាំងផ្លូវទឹក​ផងដែរនោះត្រូវ​បានបិទទាំង​ស្រុង ដែលធ្វើឱ្យប៉ះពាល់​ដល់អ្នក​ដំណើរ​មក​កាន់​កម្ពុជា

ស្តង់ដារជាតិជាង ១២០០ អាចជួយឱ្យវិស័យឧស្សាហកម្ម និងផលិតកម្មមានភាពប្រកួតប្រជែងខ្ពស់

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈក្រុមប្រឹក្សាស្តង់ដារជាតិ សម្រេចអនុម័តស្តង់ដារជាតិជាង ១ ២០០ ស្តង់ដា គិតត្រឹមដំណាច់ឆ្នាំ២០២៥។

ជាប្រវត្តិសាស្ត្រ LOLC ចេញផលិតផលឥណទានថ្មីគឺ “ឥណទានមាសកើនទ្រព្យ” ផ្តល់ជូនទំហំកម្ចីរហូតដល់៧០% នៃតម្លៃមាស

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/03/2026

LOLC គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលបានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា ​“ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា

៣១ ថ្ងៃ កម្ពុជាទទួលបានចំណូលពីការនាំចេញកង់ក្នុងទំហំ ៦៣,៥៧ លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

នៅក្នុងរយៈពេល ៣១ថ្ងៃនៃខែមករា ដើមឆ្នាំ២០២៦កន្លងទៅនេះ ឧស្សាហកម្មនាំចេញកង់របស់កម្ពុជា បានបង្ហាញពីភាពរឹងមាំជាមួយនឹងទំហំប្រមាណ ៦៣,៥៧លានដុល្លារអាម៉េរិក ៦៨,៥១ ភាគរយ

ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/03/2026

ការបាត់បង់ជីវិតរបស់មេដឹកនាំបដិវត្តអ៊ីស្លាមដ៏ធំបំផុតរបស់អ៊ីរ៉ង់រូបនេះត្រូវបានគេមើលឃើញថា ទំនងជាមិនអាចអនុញ្ញាតឲ្យនយោបាយអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកត្រឡប់ទៅធម្មតាវិញបានដូចមុននោះទេ

សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

ជាមួយនឹងកំដៅកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាម៉េរិក កាន់តែអូសបន្លាយ គឺកាន់តែជំរុញឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំង

យុទ្ធនាការផលិតផលជាតិ MadeInCambodia ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែទាមទារវិធានការបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយផលិតផលកម្ពុជា តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»  ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្នុង​រយៈពេល​២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​ ជាង ៩,១លានដុល្លារអាម៉េរិក ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី