កាលីហ្វ័រញ៉ាចំណាយ១០០លានដុល្លារក្នុងមួយឆ្នាំជួយពលរដ្ឋមានចំណូលទាបលើការប្រើប្រាស់ថាមពល

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គម្រោង Somah ( Solar on Multifamily Affordable Housing ) ត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដោយគិតត្រឹមក្នុងឆ្នាំ២០១៩ប៉ុណ្ណោះ ពលរដ្ឋដែលមានចំណូលទាប (Low-Income ) ប្រមាណជា១០០ខ្នងបានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។

Somah គឺជាកម្មវិធីរដ្ឋដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយការចំណាយទៅលើថាមពលអគ្គិសនីតាមរយៈការតម្លើងផ្ទាំងសូឡាឥតគិតថ្លៃជូនពលរដ្ឋដែលមានចំណូលទាបនៅតាមដំបូលផ្ទះរបស់ពួកគេ។

ជារៀងរាល់ឆ្នាំគម្រោងនេះត្រូវប្រកាសស្វែងរកជំនួយប្រមាណជា១០០លានដុល្លារដើម្បីធ្វើយ៉ាងណាសម្រេចបានតាមផែនការឆ្នាំ២០៣០ បង្កើតថាមពលអគ្គិសនីពីសូឡាឲ្យបានទៅដល់៣០០មេហ្គាវ៉ាត់នៅទូទាំងរដ្ឋឬស្មើនឹងការផ្គត់ផ្គង់ដល់ពលរដ្ឋចំណូលទាបប្រមាណជា១៥ម៉ឺនគ្រួសារ។

បច្ចុប្បន្នថាមពលដែលបានមកពីផ្ទាំងសូឡាក្នុងប្រទេសអាមេរិកត្រូវបានគេមើលឃើញថាមានចំណែកតិចតួចបំផុតធៀបទៅនឹងថាមពលចម្រុះផ្សេងទៀតដែលរដ្ឋាភិបាលអាមេរិកកំពុងប្រើប្រាស់ពោលគឺមានត្រឹមតែ៣,៤ភាគរយប៉ុណ្ណោះនៃទំហំថាមពលអគ្គិសនីសរុបរបស់ប្រទេស។

រដ្ឋាភិបាលអាមេរិករំពឹងទុកថានៅត្រឹមឆ្នាំ២០២៣នេះប្រទេសត្រូវការថាមពលអគ្គិសនីបន្ថែមដល់ទៅ៣២ជីហ្គាវ៉ាត់គឺជាកំណត់ត្រាថ្មីមិនធ្លាប់មានដែលធៀបទៅនឹងតួលេខឆ្នាំ២០២២វាស្ថិតនៅក្នុងអត្រាកំណើនដល់ទៅ៥២ភាគរយ។

ជាក់ស្តែងកាលីហ្វ័រញ៉ាគឺជារដ្ឋដែលមានសក្តានុពលបំផុតសម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនីទាញចេញពីផ្ទាំងសូឡាប៉ុន្តែកន្លងមកភាគច្រើនវាត្រូវបានគេមើលឃើញថាមានការប្រើប្រាស់តែជាមួយនឹងបណ្តាក្រុមពលរដ្ឋដែលជាអ្នកមានទ្រព្យសម្បត្តិធូរធាប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាក្រៅតែពីមូលនិធិ១០០លានដុល្លារដែលរដ្ឋាភិបាលរបស់រដ្ឋកាលីហ្វ័រញ៉ាចំណាយហើយនោះពលរដ្ឋនៅទីនេះក៏នឹងអាចទទួលបានការគាំទ្រគម្រោងពីកញ្ចប់ថវិការបស់រដ្ឋាភិបាលអាមេរិកដែលបានអនុម័តកាលពីខែមិថុនាផងដែរនូវទំហំទឹកប្រាក់ដល់ទៅ៧ពាន់លានដុល្លារសម្រាប់គ្រប់កម្មវិធីដែលមានការពាក់ព័ន្ធទៅនឹងការអភិវឌ្ឍវិស័យថាមពលសូឡានេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/06/2024

Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

អាជីវកម្មកែច្នៃភេសជ្ជៈទឹកអំពិលទុំផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កំពុងមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 13/06/2024

សហគ្រាសទឹកអំពិលទុំស្នាដៃអ្នកម្តាយ TAPT ជាសហគ្រាសដែលកំពុងផលិតភេសជ្ជៈទឹកអំពិលទុំមានរសជាតិឆ្ងាញ់ និងកំពុងមានតម្រូវការទីផ្សារខ្ពស់

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/06/2024

ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ នេះ នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” ដដែល

ការជួបជុំធុរជនជិត ៥ពាន់នាក់មកពី ៥០ប្រទេសនៅសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

ការជួបជុំធុរជនជិត ៥ ពាន់នាក់មកពី ៥០ប្រទេស ទីក្រុងសៀមរាប ខេត្តសៀមរាប ផ្តល់ចំណូលដល់វិស័យទេសចរណ៍ និង សេដ្ឋកិច្ចកម្ពុជា

សម្ដេចធិបតី ៖ យើងមិនអាចរស់ដោយពឹងគេរហូតទេ ត្រូវតែពង្រឹងខ្លួនឯងឱ្យដើរចេញពីប្រទេសអភិវឌ្ឍន៍តិច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

សម្រាប់កម្ពុជា គឺកំពុងតែរំកឹលខ្លួនបន្តិចម្ដងៗចេញពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ

មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់បណ្ដាខេត្ត​ជាប់​សមុទ្រ​នឹង​កាន់តែសំបូរបែប​នាពេលឆាប់ៗនេះ ខណៈ​សក្ដានុពល​វិនិយោគ​ក៏​កាន់​តែ​ទាក់​ទាញ​​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/06/2024

តំបន់​សមុទ្រ​កាន់តែបង្ហាញពីសក្ដានុពល​ទាក់ទាញខ្លាំង ក្រោយសមិទ្ធផល​ និងគម្រោង​វិនិយោគ​របស់រដ្ឋ​ និងឯកជន​បានបង្ហាញ​ខ្លួន​ជា​បន្តបន្ទាប់

ប្រទេសសមាជិកអាស៊ានចំនួន ៦ មានកំណើនសេដ្ឋកិច្ចល្អប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/06/2024

យោងតាម​ការ​ព្យាករណ៍​របស់ Maybank Research Pte Ltd បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអាស៊ានទាំង ៦ រួមមាន៖ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន

ម៉ាឡេស៊ី ចំណាយលុយពង្រឹងវិស័យយោធាជើងទឹកតាមរយៈកុងត្រាសាងសង់នាវាចម្បាំងធុនធ្ងន់ថ្មីចំនួន៣គ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/06/2024

STM នឹងចាប់ផ្តើមសាងសង់នាវាចម្បាំងទាំង៣គ្រឿងនៅក្នុងឆ្នាំ២០២៤នេះហើយនឹងបញ្ចប់ការងារព្រមទាំងប្រគល់នាវាទៅឱ្យម៉ាឡេស៊ីក្នុងរយៈពេល៣ឆ្នាំកន្លះខាងមុខ

តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម ប្រមាណ ៣០០ នឹងមានវត្តមានក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/06/2024

តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មធុន មីក្រូ តូច និងមធ្យម ប្រមាណ ៣០០នាក់ នឹងមានវត្តមានក្នុងពិធីសម្ពោធកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

កម្ពុជា-សហភាពអឺរ៉ុប ឯកភាពក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2024

កម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជាក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម...