ការទទួលបានប្រាក់កម្ចីពីបរទេសសម្រាប់ដំណើរការគម្រោងសាងសង់ស្ពានថ្នល់ ក៏ដូចជាការទទួលបានវិនិយោគិនមកបណ្ដាក់ទុននៅកម្ពុជា សុទ្ធតែបាននាំមកនូវភាពល្អប្រសើរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសមានការកែលម្អវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងកម្ពុជា។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំ គឺជាអាទិភាពមួយក្នុងចំណោមគម្រោងអាទិភាពផ្សេងទៀតដែលគ្រោងនឹងដំណើរការសង់នៅក្នុងឆ្នាំ2021នេះ ដែលត្រូវបានគេមើលឃើញថានឹងផ្ដល់ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចតំបន់របស់ខេត្តជាប់ពាក់ព័ន្ធផ្ទាល់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ស្ពាននេះនឹងផ្ដល់ភាពងាយស្រួលដល់ការធ្វើដំណើរពីខេត្តកំពង់ធំ ទៅខេត្តក្រចេះ ទៅស្ទឹងត្រែង ដោយចំណាយពេលវេលាតិចជាងមុនច្រើន។ ពោលគឺប្រជាជននៅខេត្តក្រចេះដែលចង់ធ្វើដំណើរទៅខេត្តកំពង់ធំ មិនចាំបាច់ត្រូវធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ចាម (តាមផ្លូវជាតិលេខ6) ឬឆ្លងកាត់ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងដូចសព្វថ្ងៃនេះទេ។
“បើធ្វើស្ពានបានហើយ ការធ្វើដំណើរឆ្លងកាត់នៅទូទាំងប្រទេសយើងមានការកាត់បន្ថយចំណាយក៏តិចជាងមុន អាចទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរមកលេងនៅកម្ពុជាយើង ព្រមទាំងបង្កើតការងារឲ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើផង។ ការមានវត្តមាននៃស្ពាននេះនឹងនាំមកនូវឱកាសដែលអនុញ្ញាតឲ្យខេត្តក្រចេះអាចពង្រីកសេដ្ឋកិច្ចខ្លួនបន្ថែម ហើយស្ពាននេះអាចសាងសង់ចេញឆ្ងាយពីកណ្តាលក្រុង ដើម្បីជៀសវាងបញ្ហាដែកអាចកើតមានឡើងនៅពេលពង្រីកទីក្រុង។ ស្ពាននេះទៀតសោត ក៏ជួយធានានូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកពីឧបសគ្គផ្សេងៗនៅពេលប្រើប្រាស់សាឡាង ឆ្លងទូក ឬកាណូតជាដើមនៅរដូវវស្សា”
ឯកឧត្តមបញ្ជាក់ថា

គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន កាលពីថ្ងៃទី21 ខែមិថុនា ឆ្នាំ2021 កន្លងទៅ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលចិនបានទទួលសំណើរបស់កម្ពុជាទៅលើការសុំឲ្យជួយទៅលើការកសាងស្ពានទន្លេមេគង្គរួចហើយ នៅឡើយតែរង់ចាំការឯកភាពពីសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីចុះកិច្ចព្រមព្រៀងសាងសង់ប៉ុណ្ណោះ។
យោងតាមក្រសួងបានឲ្យដឹងថា ស្ពានក្រចេះ – កំពង់ធំ នឹងមានប្រវែង 1,761 ម៉ែត្រ និងត្រូវសាងសង់ក្រោមប្រាក់កម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដោយមានរយៈពេលសាងសង់ពី 2 ទៅ 3 ឆ្នាំ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ែលហ្សិក រារាំងបំណងអឺរ៉ុបដែលចង់រឹបអូសទ្រព្យបង្កកទាំងអស់របស់រុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/09/2026
ប្រទេសប៊ែលហ្សិក បានបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងសាជាថ្មីរបស់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនដែលចង់រឹបអូសយកទ្រព្យសម្បត្តិបម្រុងរបស់រុស្ស៊ីដែលបានបង្ខាំងទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 03/09/2026
កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/09/2026
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content