ជម្លោះអ៊ុយក្រែន និងរុស្ស៊ី បូករួមនឹងវិបត្តិកូវីដដែលបានកើតឡើងបន្តបន្ទាប់គ្នាអស់រយៈពេលច្រើនឆ្នាំចុងក្រោយកំពុងបង្កបញ្ហាវិបត្តិស្បៀងអាហារយ៉ាងធំធេងរួចទៅហើយ ជាពិសេសបណ្តាប្រទេសនៅអាហ្វ្រិក និងប្រទេសក្រីក្រ ខណៈដែលបណ្តាប្រទេសអ្នកមានកំពុងជួបបញ្ហាតម្លៃអាហារកើនឡើងស្របពេលវិបត្តិអតិផរណាទំនិញផ្សេងទៀត។

ការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៊ី និងអ៊ុយក្រែន ដែលជាអ្នកផ្គត់ផ្គង់ធំបំផុតមួយរបស់ពិភពលោកកំពុងបង្កឲ្យមានការខ្វះខាតដល់ពលរដ្ឋរាប់រយលាននាក់ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់អាហ្វ្រិក។
ថ្មីៗនេះអ្នកជំនាញបានបង្ហាញនូវក្តីបារម្ភថ្មីមួយទៀតកាន់តែធ្ងន់ធ្ងរចំពោះមុខបញ្ហាស្បៀងអាហាររបស់សកលលោកដោយសារតែប្រទេសឥណ្ឌាបានប្រកាសបិទខ្ទប់នូវការនាំចេញអង្ករមួយប្រភេទដែលជាអាហារផ្គត់ផ្គង់ដ៏ចាំបាច់សម្រាប់ទីផ្សារពិភពលោក។
កាលពីថ្ងៃទី២០ ខែកក្កដាកន្លងមកនេះរដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តប្រកាសបិទការនាំចេញអង្គរប្រភេទ non-bastmati white rice ដោយសង្ឃឹមថានឹងអាចជួយឲ្យតម្លៃផ្គត់ផ្គង់ក្នុងស្រុកនឹងបន្តមានលំនឹង ពីព្រោះតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅមុននេះនៅតាមទីតាំងលក់រាយរបស់សហរដ្ឋអាមេរិក និងកាណាដាជាច្រើនដែលអង្កររបស់ឥណ្ឌាត្រូវបានប្រមូលលក់ដាច់គ្មានសល់បង្កការភ័យខ្លាចថានឹងធ្វើឲ្យដំណើរការផលិត និងផ្គត់ផ្គង់កើនឡើងខ្លាំងខ្ពស់ហួសលទ្ធផលនៃការចំណាយរបស់ពលរដ្ឋឥណ្ឌាខ្លួនឯង។

ជាធម្មតាមានពូជអង្ករដល់ទៅរាប់ពាន់ប្រភេទដែលត្រូវបានដាំដុះ និងប្រើប្រាស់ ប៉ុន្តែក្រុមធំៗមួយចំនួនត្រូវបានជួញដូរទូទាំងពិភពលោកដែលក្នុងនោះមានដូចជាអង្ករ Indica គ្រាប់វែងស្ដើងប្រភេទស្រូវ basati ស្រូវ Japonica ដែលប្រើប្រាស់សម្រាប់ធ្វើ sushi ជាដើម និងអង្ករ sticky rice ឬអង្ករតំណើប។
ប្រទេសឥណ្ឌាគឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំបំផុតមួយដែលចំណែកនៃការធ្វើពាណិជ្ជកម្មដល់ទៅ៤០ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់ទីផ្សារពិភពលោក ហើយគិតត្រឹមតែស្រូវប៉ុណ្ណោះកាលពីឆ្នាំ២០២២ឥណ្ឌាបាននាំចេញដល់ទៅ២២លានតោនទៅកាន់ប្រទេសចំនួន១៤០ប្រទេស។

ការសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេថាវានឹងអាចបង្កឱ្យមានការព្រួយបារម្ភអំពីតម្លៃអង្ករពិភពលោកដែលកំពុងស្ថិតនៅក្នុងបញ្ហារួចទៅហើយនោះ។ ប្រធានផ្នែកសេដ្ឋវិទូនៃមូលនិធីហិរញ្ញវត្ថុ IMF លោក Pierre-Olivier Gourinchas បានចាត់ទុកការហាមឃាត់នេះនឹងជំរុញឱ្យតម្លៃកើនឡើង ហើយតម្លៃគ្រាប់ធញ្ញជាតិពិភពលោកអាចកើនឡើងដល់១៥ភាគរយជាមិនខាននៅក្នុងឆ្នាំនេះ។
ជាមួយគ្នានេះ ដោយសារបញ្ហាផ្ទាល់ខ្លួនក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះផង ប្រទេសឥណ្ឌាបានជួបប្រទះនឹងអតិផរណាស្បៀងអាហារ ដែលតម្លៃអង្ករក្នុងស្រុកបានកើនឡើងជាង៣០ភាគរយចាប់តាំងពីខែតុលាឆ្នាំមុន ដែលនាំឱ្យមានសំពាធនយោបាយកាន់តែខ្លាំងឡើងលើរដ្ឋាភិបាលមុនការបោះឆ្នោតសកលនៅឆ្នាំក្រោយទោះបីជាបច្ចុប្បន្នឥណ្ឌាមានស្តុកស្រូវជាប្រចាំដល់ទៅ៤១លានតោនដែលវាលើសពីតម្រូវការក្នុងស្រុកដល់ទៅ៣ដងក្តី៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content