សេដ្ឋកិច្ច៖ Abenomic គឺជាពាក្យដ៏ពេញនិយមសម្រាប់ក្រុមអ្នកសេដ្ឋកិច្ច រួមទាំងអ្នកជំនាញរបស់ជប៉ុន និងតំបន់ ដែលសម្គាល់ទៅលើគោលនយោបាយសេដ្ឋកិច្ចរបស់ជប៉ុនក្នុងអំឡុងពេលនៃការដឹកនាំរបស់លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីអាណត្តិទី២របស់លោក។
ដោយមានភ្ជាប់ឈ្មោះលោក Abe មកជាមួយផងវាត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ហើយគោលនយោបាយសេដ្ឋកិច្ចបែបនេះមានលក្ខណៈស្រដៀងទៅនឹងគោលនយោបាយសេដ្ឋកិច្ចល្បីៗរបស់អាមេរិកកាលពីកន្លងមកផងដែរដូចជា Reaganomics និង Clintonomcis។

Abenomic មានតួនាទីជុំរុញវិធីសាស្ត្រក្នុងការទាញយកសេដ្ឋកិច្ចរបស់ជប៉ុនឲ្យងើបឡើងវិញចេញពីអត្រាកំណើនតិចតួចក្នុងអំឡុងពេលដែលប្រទេសកំពុងជួបវិបត្តិសេដ្ឋកិច្ច។ មិនត្រឹមតែជាគោលនយោបាយដែលទទួលបាលលទ្ធផលយ៉ាងគាប់ប្រសើរក្នុងការជំនះបញ្ហាជាប់គាំងអតិផរណា Deflation នោះទេ Abenomic ក៏ជាកូនសោរដ៏សំខាន់ក្នុងការជួយបង្កើនកម្លាំងយោធារបស់ជប៉ុនឡើងវិញដើម្បីប្រឈមមុខទៅនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅតាមតំបន់សមុទ្រផងដែរ។

ក្រៅតែពីការផ្គត់ផ្គង់ថវិកានៅក្នុងប្រទេសហើយនោះ Abenomics ក៏បានចូលរួមពាក់ព័ន្ធនឹងការជំរុញការចំណាយរបស់រដ្ឋាភិបាល និងជាពិសេសការអនុម័តកំណែទម្រង់ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជប៉ុនកាន់តែប្រកួតប្រជែងជាងមុនផងដែរ។
ជាលទ្ធផលនៃការអនុវត្តគោលនយោបាយ Abenomics ជប៉ុនអាចបង្កើនការងារជូនពលរដ្ឋជាស្ត្រីកាត់បន្ថយអត្រាអតិផរណានិងកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើនៅទូទាំងប្រទេសមកតិចជាង២ភាគរយ។ក្រៅពីនោះ ផលិតផលក្នុងស្រុកឬ GDP មានកំណើនទាំងប្រាក់ចំណូលលើពន្ធ (corporate pre-tax) និងពន្ធលើប្រាក់ចំណេញ (tax revenues) ផង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content