ក្រសួងបរិស្ថានជំរុញប្រជាសហគមន៍ ចិញ្ចឹមជ្រូកពូជគូលែន សម្រាប់ទីផ្សារ និងបង្កើនសេដ្ឋកិច្ចមូលដ្ឋាន

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់បណ្តាកសិករ ក៏ដូចជាប្រជាសហគមន៍ បង្កើនការចិញ្ចឹមសត្វជ្រូកពូជគូលេន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុក និងជ្រូកព្រៃ មាឌតូច តែមានឱជារស និងមានទីផ្សារល្អ ដើម្បីបង្កើនសេដ្ឋកិច្ចនៅមូលដ្ឋាន ក៏ដូចជាបង្កើនចំណូលដល់គ្រួសារ កាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ពូជជ្រូកឦសាន ឬជ្រូកគូលេន ជាពូជកូនកាត់(កាត់ពូជជ្រូកព្រៃប្រមាណ៦០-៧០ភាគរយ)ដែលមានរសជាតិឆ្ងាញ់ ដែលពលរដ្ឋសហគមន៍នៅតាមតំបន់ការពារធម្មជាតិនានាបានចិញ្ចឹម និងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។

ឯកឧត្តមបានមានប្រសាសន៍ថា ៖

“ជ្រូកដែលខ្ញុំអង្អែលឱ្យវាដេកនេះមានសារធាតុជាជ្រូកព្រៃ ៧០% តែវាមិនខ្លាចមនុស្ស។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាន និងកំពុងអនុវត្តន៍គម្រោងកិច្ចសហការ សិក្សាពីលទ្ធភាពក្នុងការផ្តល់ពូជសត្វចិញ្ចឹមដល់ពលរដ្ឋតាមសហគមន៍ ដែលគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ នេះ មានចំនួន ១ ៤១៩ក្បាលហើយ”

តាមការបញ្ជាក់ពីមន្រ្តីក្រសួងបរិស្ថាន ចាប់តាំងពីដើមឆ្នាំ ២០២១ ដល់ត្រីមាសទី១ ឆ្នាំ២០២២ ក្រសួងបរិស្ថានធ្លាប់បានផ្តល់ពូជសត្វទៅតាមគោលដៅស្នើសុំមានចំនួន ១,៤១៩ លើប្រភេទមួយចំនួន។ ក្នុងនោះរួមមាន ក្របី ២៥៨ក្បាល គោ ៤០២ក្បាល គោបា ៦ក្បាល គោមេពូជ ៣០ក្បាល ចៀម ៥៤២ក្បាល ជ្រូក៨០ក្បាល ជ្រូកព្រៃ ១០០ក្បាល និងបាចៀម ១ក្បាល។

ឯកឧត្តម នេត្រ ភក្រ្ដា បានបញ្ជាក់បន្ថែមថា ៖

“ការផ្តល់ជូននេះ គឺសម្រាប់ប្រជាពលរដ្ឋដែលមានឆន្ទៈខ្ពស់ មានចិត្តចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខខន្តិក ជាមួយក្រសួងបរិស្ថាន ដោយទុករយៈពេលសមស្របណាមួយដើម្បីប្រគល់សងត្រលប់មកក្រសួងបរិស្ថានវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង និងជាទីផ្សារដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលជូនពលរដ្ឋ បង្កើតការងារដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ”

គួរបញ្ជាក់ថា កសិដ្ឋានដែលមានឈ្មោះថា «ចិញ្ចឹមសត្វ និងកសិកម្មអភិរក្សពូជជ្រូក» នេះ ត្រូវបានបង្កើតឡើងជិត៤ខែមកហើយ ដែលមានទីតាំងស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជ្រូកពូជដ៏ពិសេសទាំង២ប្រភេទនេះ មានឈ្មោះបោះសម្លេងដែលកំពុងពេញនិយមបំផុតលើទីផ្សារ។

ទីប្រឹក្សាអមក្រសួងបរិស្ថាន លោក លាង សេង បានឱ្យដឹងថា ការបង្កើតកសិដ្ឋានក្នុងការបង្កាត់ពូជជ្រូកនេះឡើងទើបតែបានជិត៤ខែមកនេះដោយបានធ្វើការជ្រើសរើសពូជជ្រូកមកពីតំបន់ ពូជជ្រូកភ្នំគូលែនឬហៅថាជ្រូកកណ្តុរនិង ពូជជ្រូកឦសាន ដែលជាពូជជ្រូកជនជាតិដើមភាគតិចរស់នៅខេត្តមណ្ឌលគិរី ដើម្បីធ្វើការបន្តពូជ មុនធ្វើការចែកចាយដល់សហគមន៍ដទៃទៀតទុកចិញ្ចឹមសម្រាប់លើកស្ទួយជីវភាពគ្រួសារ។

លោកបានលើកឡើងថា បច្ចុប្បន្នពូជជ្រូកក្នុងកសិដ្ឋាននេះមានដូចជាពូជជ្រូកព្រៃសុទ្ធ ដោយយកមកបង្កាត់ នៅពេលបានកូនមកយើងនឹងបញ្ចេញចែកចាយទៅតាមសហគមន៍។ សម្រាប់ការដាក់បង្កាត់ដំបូងនេះមានចំនួន ១០០ក្បាល ដោយក្នុងនេះមានញីចំនួន ៩០ក្បាល និងឈ្មោលចំនួន ១០ក្បាល។

លោកបានលើកឡើងដោយពន្យល់ផងថា សម្រាប់ទីធ្លាចិញ្ចឹមនេះមានទំហំជាង១ហិកតា ហើយមានបុគ្គលិកប្រចាំការមានពេទ្យសត្វម្នាក់ អ្នកថែទាំ ៤នាក់។គេបានព័ទ្ធរបងវាជុំវិញងាយស្រួលក្នុងការគ្រប់គ្រង។

ទាក់ទិនទៅនឹងប្រភេទពូជជ្រូកនីមួយនេះៗលោកបានធ្វើការពន្យល់ប្រាប់ថា”យើងឥតពិបាកចំណាំទេគឺពូជជ្រូកឦសានគេបានយកមកពី ខេត្តមណ្ឌលគិរី ។ ពូជជ្រូកនេះមានរូបរាងលក្ខណៈពិសេសរបស់វាគឺ ពោះធំ ខ្នងកោង ជាប្រភេទជ្រូកមានកូនច្រើន និងសាច់ឆ្ងាញ់ពិសារណាស់។ជ្រូកប្រភេទនេះវាបន្សាំជាមួយបរិយាកាស និងឈ្នះជំងឺ ។ ចំណែកពូជជ្រូកភ្នំគូលែនវិញ គឺជាពូជលើខ្នងភ្នំគូលែន ដែលចិញ្ចឹមតាំងតែពីដូនតាមករាប់សិបតំណមកហើយ ។ពូជជ្រូកនេះមានលក្ខណៈព៌ណខ្មៅ ដោយមានដងខ្លួនវែង មាត់ស្រួច តែពោះវាមិនធំទេ ។ ពូជជ្រូកនេះសាយកូនច្រើន រស់បន្សាំជាមួយអាកាសធាតុ ហើយវាស៊ាំជាមួយការចិញ្ចឹមលក្ខណៈពាក់កណ្តាលព្រៃនិងពាក់កណ្តាលចិញ្ចឹមដាក់ទ្រុង។

ដោយឡែកសម្រាប់ការចិញ្ចឹម លោក លាង សេង បានពន្យល់ប្រាប់ថា គឺចិញ្ចឹមបែបលក្ខណៈពាក់កណ្តាលធម្មជាតិពោលគឺ ផ្តល់ជាចំណីបែបធម្មជាតិ ក្នុងនេះមានការផ្សំចេញពីត្រកួន ស្មៅ ដើមចេក កន្ទក់ កាកសណ្តែកសៀង និងម្សៅទ្រីម៉ិចដែលជាម្សៅបែបធម្មជាតិសម្រាប់ដាក់លាយជាមួយដើមចេកឱ្យវាស៊ីពីព្រោះថា ម្សៅនេះជ្រូកវាចូលចិត្តស៊ីណាស់ ។ ប្រភេទជ្រូកនេះត្រូវបានគេពន្លែងឱ្យវាស៊ី បែបលក្ខណៈធម្មជាតិ។ក្រៅពីនេះខាងកសិដ្ឋានក៏មានការបង្ការជំងឺ និងធ្វើការព្យាបាលជំងឺនៅពេលដែល​សត្វជ្រូកទាំងអស់មានជំងឺ។ក្រៅពីនេះខាងកសិដ្ខានក៏ការពារនូវរោគជំងឺរោគសាហាវៗដូចជាជំងឺ ត្រចៀកខៀវ ជំងឺប៉េស្តជ្រូកអាហ្រ្វិក និងជំងឺអុតក្តាមជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​