ប្រជាជននៅតំបន់ហ្គាហ្សាកំពុងប្រឈមនឹងវិបត្តិកង្វះស្បៀង ថ្នាំពេទ្យ និងប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC រាយការណ៍ថា តំបន់ហ្គាហ្សាកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដោយសារការផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ដោយអ៊ីស្រាអែល ដែលជាឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស។

កាលពីថ្ងៃទី ៩ ខែតុលា អ៊ីស្រាអែលបានប្រកាសឡោមព័ទ្ធទាំងស្រុងលើតំបន់ហ្គាហ្សា ដោយនិយាយថា អគ្គិសនី អាហារ ប្រេងឥន្ធនៈ និងទឹកត្រូវបានកាត់ផ្តាច់។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធអ៊ីស្រាអែលបានបញ្ជាឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកភ្លាមៗទៅកាន់តំបន់ហ្គាហ្សា។ មុនពេលមានការរឹតបន្តឹង អ្នករស់នៅតំបន់ហ្គាហ្សាបានប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងខ្លាំង និងការខ្វះខាតទឹករួចទៅហើយ។​ ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី ៧ មក អ៊ីស្រាអែលបានបញ្ឈប់ការផ្គត់ផ្គង់ទាំងអស់រួមទាំងអាហារ ថ្នាំពេទ្យ និងប្រេងឥន្ធនៈចូលទៅក្នុងហ្គាហ្សា។

យោងតាមប្រភពពី UN News បានរាយការណ៍ថា ចំនួន​អ្នក​ស្លាប់​នៅ​ហ្គាហ្សា​ឡើង​ដល់​ ៥ ០៨៧ ​នាក់ ដោយគិតចាប់តាំងពីថ្ងៃទី ៧ ខែតុលា។ ទន្ទឹមនឹងនេះ តំបន់ហ្គាហ្សាគឺជាជម្រករបស់ប្រជាជនសរុបប្រហែល ២,៣ លាននាក់ ហើយប្រជាជន ៨០ ភាគរយកំពុងពឹងផ្អែកលើជំនួយមនុស្សធម៌ជាចម្បង។ តំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស ប៉ុន្តែដែនអាកាស និងឆ្នេរសមុទ្រត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល។ លើសពីនេះ អ៊ីស្រាអែលក៏បានដាក់ការរឹតបន្តឹងថា តើនរណា និងទំនិញអ្វីខ្លះដែលអាចឆ្លងកាត់រវាងព្រំដែនរបស់ខ្លួនបាន។

លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា បុគ្គលិកផ្នែកសុខាភិបាលរាប់ពាន់នាក់ត្រូវបានស្លាប់ និងរងរបួស ខណៈដែលមជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយចំនួនត្រូវបានខូចខាត។ បច្ចុប្បន្ននេះ មនុស្សជាច្រើនគ្មានអគ្គិសនី និងអ៊ីនធឺណេតប្រើប្រាស់  ហើយពួកគេកំពុងខ្វះស្បៀងអាហារ និងទឹកស្អាតផងដែរ។ ប្រព័ន្ធទឹក និងបរិក្ខារអនាម័យត្រូវបានខូចខាត ដែលប៉ះពាល់ដល់មនុស្សជាង ៤ សែននាក់។

កំឡុងពេលសង្គ្រាម រោងចក្រថាមពលហ្គាហ្សាគឺជាប្រភពអគ្គិសនីតែមួយគត់ ហើយដំណើរការប្រព័ន្ធទឹកទាំងអស់ត្រូវការប្រេងឥន្ធនៈជាចាំបាច់។ តំបន់ហ្គាហ្សាត្រូវការប្រេងឥន្ធនៈយ៉ាងហោចណាស់ ១៦ សែនលីត្រ ប៉ុន្តែវាកំពុងប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈប៉ុន្មានថ្ងៃមកហើយ ដោយមនុស្សត្រូវបង្ខំចិត្តផឹកទឹកប្រៃ និង​កខ្វក់។ បញ្ហានេះនឹងធ្វើឱ្យមានការភ័យខ្លាចពីវិបត្តិសុខភាព និងការភ័យខ្លាចថាមនុស្សអាចចាប់ផ្តើមស្លាប់ដោយសារការខ្វះជាតិទឹក។ ទន្ទឹមនឹងនេះ កម្មវិធីស្បៀងអាហារពិភពលោក WFP កំពុងចែកចាយស្បៀងអាហារដល់ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានផ្លាស់ទីលំនៅជាង ១ សែននាក់ ហើយថាចំនួននេះនឹងកើនឡើង ៨ ដងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត។

ស្របពេលនេះដែរ ប្រជាជននៅតំបន់ហ្គាហ្សាមានការភ័យខ្លាចចំពោះស្ថានភាពបច្ចុប្បន្ន និងព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ក្រុមគ្រួសាររបស់ពួកគេ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មន្ទីរពេទ្យកំពុងប្រឈមមុខនឹងការខ្វះខាតថ្នាំពេទ្យ គ្រឿងបរិក្ខារ និងប្រេងឥន្ធនៈ ដោយសារសកម្មភាពរបស់អ៊ីស្រាអែល។ ​ប៉ាឡេស្ទីនកំពុងអំពាវនាវឱ្យអន្តរជាតិជំរុញឱ្យអ៊ីស្រាអែលចាប់ផ្តើមដំណើរការខ្សែថាមពលឡើងវិញ ដើម្បីផ្គត់ផ្គង់តម្រូវការ និងសង្គ្រោះបន្ទាន់ក្នុងទម្រង់ជាថ្នាំពេទ្យ ប្រេងឥន្ធនៈ និងអគ្គិសនីជាដើម។

លើសពីនេះទៅទៀត អង្គការសហប្រជាជាតិ​បាន​លើកឡើងថា ​សាលារៀន​ជាច្រើនត្រូវ​បាន​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ រួមទាំងវិហារឥស្លាម ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្នផ្សេងៗត្រូវបានរងការវាយប្រហារ។ បច្ចុប្បន្ននេះ មនុស្សជាង ១២ សែននាក់នៅតំបន់ហ្គាហ្សាត្រូវបានផ្លាស់ទីលំនៅចេញ ដោយសារតែការភ័យខ្លាច ការព្រួយបារម្ភអំពីសុវត្ថិភាព និងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកគេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី