ឆ្អឹងខ្នងសំខាន់ៗនៃសេដ្ឋកិច្ចអាល្លឺម៉ង់កំពុងធ្លាក់ចូលរណ្តៅវិបត្តិ និងក្ស័យធនគួរឲ្យបារម្ភបំផុត

បរទេស ៖ ក្នុងគ្រាដែលវិបត្តិសេដ្ឋកិច្ចសកលកំពុងបន្តចាក់ជ្រៅក្នុងសកម្មភាពពាណិជ្ជកម្មនានារបស់ទីផ្សារសកលលោកនោះគេសង្កេតឃើញថា អាល្លឺម៉ង់ ដែលជាមហាអំណាចធំបំផុតមួយនៅប្លុកអឺរ៉ុបកំពុងរងទុក្ខធំជាងគេធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀត ជាពិសេសចាប់តាំងតែពីពេលដែលជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីបានផ្ទុះឡើង។

គិតមកទល់ពេលនេះ រយៈពេលជាង២ឆ្នាំហើយដែលសេដ្ឋកិច្ចអាល្លឺម៉ង់ហាក់មិនទាន់ងើបឡើងវិញនៅឡើយ ហើយកាន់តែអាក្រក់ជាងនេះទៅទៀតនោះគឺថាស្ថានភាពបច្ចុប្បន្នបណ្តាសកម្មភាពសេដ្ឋកិច្ចសំខាន់ៗដែលជាឆ្អឹងខ្នងនៃប្រទេសអាល្លឺម៉ង់កំពុងដើរឆ្ពោះទៅរកវិបត្តិកាន់តែធ្ងន់ធ្ងរ និងប្រឈមមុខទៅនឹងការប្រកាសក្ស័យធនកាន់តែច្រើនឡើងផង។

អ្នកជំនាញ និងអ្នកវិភាគមកពីក្រុមហ៊ុន និងឧស្សាហកម្មនានាក្នុងស្រុកផ្ទាល់បានផ្តល់បទសំភាសជាមួយនឹងកាសែត The Bloomberg កាលពីចុងសប្តាហ៍កន្លងទៅនេះថា បណ្តាក្រុមហ៊ុនក្នុងស្រុកធំៗទាំងបែបប្រពៃណី និងទំនើបមួយចំនួនដែលត្រូវបានចាត់ទុកថាជាសសរស្តម្ភយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចអាល្លឺម៉ង់នោះកំពុងប្រឈមមុខទៅនឹងការប្រកាសអាសន្នខ្លាំងឡើង និងឈានទៅដល់ការប្រកាសក្ស័យធន។

The Bloomberg សរសេរបែបនេះថា ៖ ក្នុងស្ថានភាពនេះក្រុមហ៊ុន និងម្ចាស់អាជីវកម្មដែលគ្រប់គ្រងតាមបែបគ្រួសារ ឬប្រពៃណីប្រមាណទៅដល់៣លានក្រុមហ៊ុនបានសម្រេចចិត្តដ៏តានតឹងក្នុងការវិនិយោគបន្ថែមទៅលើបច្ចេកវិទ្យាថ្មីដែលមិនអាចព្យាករណ៍ទុកថាទៅរួច ឬមិនរួច ប៉ុន្តែស្របពេលនឹងបញ្ហា ដោយសារវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងការចំណាយលើការខ្ចីប្រាក់កើនឡើងខ្ពស់ផងវាបានកំពុងតែរុញច្រានឲ្យពួកគេរត់ចូលទៅដល់បន្ទាត់ក្រហមគ្រប់គ្នា។

ប្រធានផ្នែកវិនិយោគរួមនៃធនាគារ Commerzbank AG លោក Jens Krane បានពណ៍នាថា ៖ ក្រុមហ៊ុនខ្នាតតូច និងមធ្យមទាំងឡាយរបស់អាល្លឺម៉ង់កាន់តែច្រើនឡើងនៅក្នុងឆ្នាំនេះបានប្រកាសដាក់លក់អាជីវកម្មរបស់ពួកគេក្នុងគ្រាដែលកិច្ចការងារក្នុងការតាក់តែងច្បាប់ថ្មី និងការវិនិយោគកម្រិតធ្ងន់បានក្លាយទៅជាកត្តាចាំបាច់សម្រាប់ជួយដោះស្រាយបញ្ហារបស់ក្រុមម្ចាស់អាជីវកម្ម និងសហគ្រិនទាំងនោះ ប៉ុន្តែទាំងដែលការពិតវិបត្តិនេះបានកើតឡើងចំពោះអាល្លឺម៉ង់តាំងតែពីសម័យកាលកូវីដ និងវិបត្តិថាមពលមកម្ល៉េះ។ ទាំងនេះហើយសុទ្ធតែជាកត្តាសំខាន់ៗនាំឲ្យម្ចាស់អាជីវកម្ម និងសហគ្រាសសម្រេចចិត្តត្រូវតែលក់ក្រុមហ៊ុនរបស់ពួកគេភ្លាមៗ ខណៈដែលផ្សេងទៀតគឺកំពុងប្រឈមមុខទៅនឹងការប្រកាសក្ស័យធនជៀសមិនរួចឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)