សហរដ្ឋអាម៉េរិក កំពុងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដែលនឹងជួយកាត់បន្ថយអត្រាពន្ធគយ

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហរដ្ឋអាម៉េរិកអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា ដែលនឹងជួយកាត់បន្ថយអត្រាពន្ធគយមួយចំនួន ជាពិសេសជំរុញឱ្យមានការប្រកួតប្រជែងរបស់ក្រុមហ៊ុនអាម៉េរិកនៅក្នុងប្រទេសឥណ្ឌា។

កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានបង្ហាញសញ្ញាថា អាចនឹងបន្ទាបពន្ធសម្រាប់ប្រទេសឥណ្ឌា ហើយចង់ដំឡើងពន្ធលើប្រទេសជប៉ុន។ Trump បង្ហាញពីភាពជឿជាក់ថា ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចលើកិច្ចព្រមព្រៀងជាមួយខ្លួន ដែលអាចកាត់បន្ថយអត្រាពន្ធ ២៦% ដែលគាត់បានដាក់កាលពីថ្ងៃទី ២ ខែមេសា។ លើសពីនេះ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគាបានលើកឡើងថា សហរដ្ឋអាម៉េរិក និងឥណ្ឌា ជិតឈានដល់មានកិច្ចព្រមព្រៀង ដែលនឹងកាត់បន្ថយពន្ធលើការនាំចូលរបស់អាម៉េរិកទៅកាន់ឥណ្ឌា ហើយជួយឥណ្ឌាគេចពីការដំឡើងពន្ធពីអាម៉េរិកដូចគ្នា។

ទន្ទឹមនឹងនេះ មន្ត្រីឥណ្ឌា បានបន្តដំណើរបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុន ដើម្បីព្យាយាមឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump និងដោះស្រាយកង្វល់ដែលកំពុងកើតមានរវាងភាគីទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ មន្ត្រីសេតវិមានម្នាក់បានលើកឡើងថា រដ្ឋបាល Trump គ្រោងនឹងផ្តល់អាទិភាពដល់ការធានាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗទៀតផងដែរមុនឈានទៅដល់ថ្ងៃផុតកំណត់ទី ៩ ខែកក្កដា សប្ដាហ៍ក្រោយនេះ។ ឥណ្ឌា គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលធ្វើការចរចាយ៉ាងសកម្មជាមួយរដ្ឋបាល Trump ដើម្បីព្យាយាមជៀសវាងការដំឡើងពន្ធរបស់អាម៉េរិក ខណៈដែលឥណ្ឌាអាចប្រឈមនឹងពន្ធថ្មី ២៧% ដែលកើនឡើងពីអត្រាបច្ចុប្បន្ន ១០% ។

យ៉ាងណាមិញ កិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិក និងឥណ្ឌា នាពេលកន្លងមក ក៏មានការខ្វែងគំនិតគ្នាជុំវិញលើការយកពន្ធនាំចូលសម្រាប់គ្រឿងបន្លាស់រថយន្ត ដែក និងទំនិញកសិកម្ម។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា Subrahmanyam Jaishankar បានលើកឡើងថា ឥឡូវនេះ ឥណ្ឌា កំពុងស្ថិតនៅចំណុចកណ្តាលនៅឡើយចំពោះការចរចាពាណិជ្ជកម្មដ៏ស្មុគស្មាញ ប៉ុន្តែទោះជាយ៉ាងណា ក្ដីសង្ឃឹមនៅតែមានអត្រាច្រើនជាង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង

៦ខែដើមឆ្នាំរោងចក្រនៅកម្ពុជាកើនឡើងជាង ៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ជូនដល់ប្រជាពលរដ្ឋ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាបានកើនឡើងចំនួន ៨៤៥ រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ និងបានឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំរបស់កម្ពុជា

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី»

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 05/08/2026

អិលអូអិលស៊ី រៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ «ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល និងឱកាសការងារនៅ អិលអូអិលស៊ី» ជូនដល់និស្សិតនៅសាកលវិទ្យាល័យ បៀលប្រាយ

ក្រុមហ៊ុនប្រេងធំៗចំនួន ៨ រកប្រាក់ចំណេញបានជិត ៩៣ ពាន់លានដុល្លារ ក្នុងពេលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា និងវិបត្តិបម្រែបម្រួលអាកាសធាតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

នៅក្នុងអំឡុងពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆាបឆេះ និងរងការគំរាមកំហែងពីបម្រែបម្រួលអាកាសធាតុ ក្រុមហ៊ុនប្រេងធំៗចំនួន ៨ បានឆ្លៀតឱកាសរកប្រាក់ចំណេញសរុបជិត ៩៣ ពាន់លានដុល្លា

សេដ្ឋកិច្ច​ថៃ​ រង​សម្ពាធ​ពី​ទេសចរណ៍​ធ្លាក់ចុះ​ និង​ថ្លៃ​ថាមពល​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

កំណើន​សេដ្ឋកិច្ច​ថៃ​បាន​កើនឡើង​យឺត​ក្នុង​ត្រីមាស​ទី​២​ ​ដោយសារ​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​រំខាន​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ ​ការ​ចំណាយ​របស់​គ្រួសារ​ និង​វិស័យ​ផលិតកម្ម​

​អ្នកជំនាញ​៖ ​ការ​កើនឡើង​រោងចក្រ​ផលិត​អាហារ​ក្នុង​ស្រុក​ ​អាច​ជួយ​​ទប់ស្កាត់​សម្ពាធ​អតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

​​អ្នកជំនាញ​មើលឃើញ​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​លើ​រោងចក្រ​ផលិត​អាហារ​ និង​ភេសជ្ជៈ​នៅ​កម្ពុជា​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច​ ​ខណៈ​ការ​បង្កើន​សមត្ថភាព​ផលិត​ក្នុង​ស្រុក​អាច​ជួយ​បង្កើន​ការ​ផ្គត់ផ្គង់​ ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ទំនិញ​នាំចូល​ ​និង​ទប់ស្កាត់​សម្ពាធ​អតិផរណា​ក្នុង​រយៈពេល​វែង​

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច ​ជួយ​ពង្រឹង​វិស័យ​ឯកជន ​និង​ភាព​ធន់​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

ការ​អភិវឌ្ឍ​វិស័យ​បរធន​បាលកិច្ច​អាច​ចូលរួម​ពង្រឹង​វិស័យ​ឯកជន ​តាមរយៈ​ការ​បង្កើន​ទុន​វិនិយោគ​ក្នុង​ស្រុក​ និង​ការ​បង្កើត​ការងារ​ ព្រមទាំង​ជំរុញ​ពិពិធកម្ម​ ​និង​បរិយា​បន្ន​ហិរញ្ញវត្ថុ ​ខណៈ​វិស័យ​នេះ​ក៏​អាច​ចូលរួម​ប្រឆាំង​ការ​សម្អាត​ប្រាក់​ ​និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ផងដែរ

កសិករដាំបន្លែនៅសៀមរាប បង្កើតចំណូលប្រចាំថ្ងៃ និងជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

ជំនួញ, ព្រឹត្តិការណ៍

• 05/08/2026

​ការ​ដាំដុះ​បន្លែ​ចម្រុះ​ជា​លក្ខណៈ​គ្រួសារ​តាម​បែប​ប្រពៃណី​របស់​ប្រជាកសិករ​ក្នុង​ខេត្ត​សៀមរាប ​នៅតែ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​ ​បង្កើត​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ និង​ចូលរួម​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

Leave a Reply

Your email address will not be published.Required fields are marked *