ប្រធាន CVEA បង្ហើបពីទីតាំង​ដីធ្លី​ដែល​ទិញដើម្បីប្រាក់ចំណេញនៅពេលអនាគត

ភ្នំពេញ ៖ ប្រធានសមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​ (CVEA) បានបង្ហើប​ពី​ទីតាំង និងក្បួនក្នុងការទិញ​ដី​ដើម្បីបានចំណេញនៅពេល​អនាគត​ ស្របនឹង​មានមនុស្ស​ជាច្រើន​កំពុង​ពិបាក​ក្នុងកា​រលក់​បញ្ចេញដី​ដែល​បានទិញ​កាលពីពេលកន្លងទៅ។

លោក សន​ សៀប ប្រធានសមាគម​អ្នកវាយតម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ​បានមានប្រសាសន៍ថា មុននឹង​ទិញដីធ្លី ​ត្រូវ​ដឹងពីគោល​បំណង​ជា​មុន​សិន​ តើ​ទិញដើម្បីសង់​លំនៅឋាន​ខ្លួន​ឯង ចង់ទិញដើម្បី​សង់ឃ្លាំង​ ឬទិញ​ដើម្បីវិនិយោគ​អ្វីមួយ ។​ បន្ទា​ប់ពី​ដឹងពីបំណង​នៃការទីដីនេះហើយ ត្រូវ​ជ្រើសរើសរកមើលទីតាំង​ដែលត្រូវ​នឹង​គោល​បំណង ដូចជា​ទីតាំង​នៅជិត​សាលា​រៀន​ ជា​ទីតាំង​ដែលស្ថិតក្នុង​តំបន់មានសុវត្ថិភាព ឬទីតាំងក្បែរតំបន់ឧស្សាហកម្មជាដើម ដូច្នេះ​នៅពេ​ល​ទិញរួចហើយ និង​ចង់​លក់​​វិញគឺអាចនឹងមានអ្នកទិញច្រើន ។

លោក​បន្តថា ៖

«ការជ្រើសរើសទីតាំង​នេះដែរ បើសិនជា​ដឹង​ពីទិស​ដៅនៃការអភិវឌ្ឍ​របស់រាជរដ្ឋាភិបាល​គឺរឹត​តែល្អប្រសើរ​ទៅទៀត ពីព្រោះទីណា​ដែលជា​ទិសដៅ​នៃការអភិវឌ្ឍ​របស់រាជរដ្ឋាភិបាល​ ទីនោះ​នឹ​ងមា​ន​ការ​អ​ភិ​វឌ្ឍ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ អភិវឌ្ឍ​លើ​គម្រោង​ផ្សេងៗ​ ហើយនៅពេល​មានការអភិវឌ្ឍ​ ទីផ្សារ​ដីធ្លី​នៅតំបន់​នោះនឹង​មានការ​កើនឡើង ដូច្នេះហើយ​នៅពេល​ណា​យើ​ងចង់លក់​ដូរ​គឺមានភាពងាយស្រួល ​និង​ទទួល​បានប្រាក់ចំណេញខ្ពស់​ផងដែរ »។​

លោក​បានបន្ថែមថា​ ៖

«អ្វីដែល​យើ​ងត្រូវ​ដឹងបន្ថែម​ ​មុននឹង​សម្រេច​ចិត្តទិញដីពី​បុគ្គល​ណាម្នាក់​ គឺភាព​ស្រប​ច្បា​ប់​​នៃអចលនទ្រព្យ​នោះ ដូចជា​ត្រូវ​ផ្ទៀង​ផ្ទាត់​លើ​អ្នកលក់​ និង​ឯកសារ​ម្ចាស់ទ្រព្យ ត្រូវ​ពិនិត្យមើលទៀតថា តើ​ដី​ ឬទ្រព្យ​ដែលយើងទិញនោះមានជាប់បណ្ដឹង​នៅតុលាការ​ឬអត់ ហើយបើសិនជា​ដីនោះកំពុង​មានប​ណ្ដឹ​ង​​នៅតុលាការ​គួរកុំទិញឱ្យសោះ​ប្រយ័ត្ន​ខាត​បង់លុយ ។​ ដី​មួយប្រភេទដែលមិនគួរទិញ​នោះគឺ​ដីកំពុងជាប់​បន្ទុក ពោលគឺ​ដីដែល​គេយកប្លង់រឹង​ទៅដាក់​​បញ្ចាំ​​នៅធនាគារ ។ ដី​ប្រភេទនេះ គេ​នៅតែ​អាច​ធ្វើ​លិខិត​ទិញ​លក់​​បានជា​ធម្ម​តា ប៉ុន្តែបាន​តែលិខិត​ទិញលក់ និង​ប្លង់ទន់​ប៉ុណ្ណោះ ចំពោះ​ប្លង់​រឹង​គឺនៅជាប់ធនាគារ ហើ​យ​បើ​សិន​​ជាយើង​ចង់ធ្វើ​ប្លង់​រឹង ឬ​ត្រូវការប្លង់​រឹង គឺគេត្រូវ​ការ​បង់​ពន្ធ​ដែល​ត្រូ​វចំណាយ​ច្រើន​ទើបអាច​ធ្វើ​បាន »។​​

ជាមួយគ្នានេះ លោក​ សន សៀប ក៏បានបញ្ជាក់ដែរថា ចំពោះ​អចលនទ្រព្យ ​ឬដី​នៅទីតាំង​ខ្លះ​ ចុះ​តម្លៃ៥០ភាគរយ​ហើយក៏អត់មានអ្នកទិញដែរ ពីព្រោះ​អ្ន​កទិ​ញគេមិនដឹងនោះទេថា ទិញដីនៅ​តំបន់នោះដើម្បីធ្វើ​អី បើទិញហើយត្រូវ​កប់លុយ​​ ហើយមិនអាច​រកលុយ​ពីដីធី្ល ឬ​អ​ច​ល​នទ្រព្យ​នោះបាន​វិញទេ ។

គួរ​បញ្ជាក់ថា​​ ចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២០​មក​ សកម្មភាព​នៃកា​រ​ទិញលក់ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ថមថយ​បន្តិ​ចម្ដ​ងៗ ជាមួយនឹង​តម្លៃនៅតាមតំបន់ខ្លះក៏ឃើញថា​ថយចុះគួរឱ្យកត់សម្គាល់​ ។ យ៉ាងណាក្ដី លោក ​សន សៀប បានដាក់ការរំពឹងថា​ក្នុងឆ្នាំ២០២៤​នេះ វិស័យដីធ្លីនៅក្នុង​ប្រទេស​កម្ពុជា​នឹងមានសន្ទុះឡើងវិញ​បន្តិច និង​អាច​ល្អជាង​ឆ្នាំ២០២៣​ កន្លងទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១