យោងតាមរបាយការណ៍នៃការព្យាករណ៍ថ្មីមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស និងក៏ជាក្រុមហ៊ុនប្រឹក្សាពាណិជ្ជកម្មដ៏ល្បីឈ្មោះ CRBR បានបង្ហាញថា ទំហំសេដ្ឋកិច្ចជាសកលអាចកើនឡើងទៅដល់ជាង១០០ទ្រីលានដុល្លារជាលើកដំបូងនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

នៅក្នុងរបាយការណ៍របស់ CEBR ដែលមានឈ្មោះថា World Economic League Table ២០២២ ដែលវាមានទំហំនៃការព្យាករណ៍ដូចទៅនឹងអ្វីដែលមូលធិនិរូបិយវត្ថុអន្តរជាតិ IMF ផងដែរនោះបានរកឃើញថា ផលិតផលក្នុងស្រុកសរុប ឬ GDP នឹងមានតម្លៃកើនឡើងរហូតទៅដល់ជាង ១០០ទ្រីលានដុល្លារនៅក្នុងឆ្នាំខាងមុខនេះ។

CEBR បាននិយាយថា ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងឆ្នាំក្រោយនេះគឺពិតជាមានកម្លាំងខ្លាំងជាងពេលណាទាំងអស់ដោយក្នុងនោះសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ២០២១នេះនឹងកើនឡើងជាក់ស្តែង ៥,៥ភាគរយលើសការព្យាករណ៍ទុកឆ្នាំមុនត្រឹមតែ ៥,៣ភាគរយ ខណៈដែលឆ្នាំក្រោយសេដ្ឋកិច្ចសកលនឹងកើនឡើង៤,២ភាគរយលើសពីការរំពឹងទុកចាស់មានត្រឹមតែ ៣,៤ភាគរយ។
CEBR ដដែលបានបន្តថា របាយការណ៍នៃការព្យាករណ៍ទុកដែលបានធ្វើឡើងកាលពីពាក់កណ្តាលឆ្នាំ២០២១នោះគឺជារបាយការណ៍ដែលមិនទាន់គ្រប់ជ្រុងជ្រោយដោយមានខ្វះខាតនូវតួលេខមួយចំនួនដូចជាមុខទំនិញ ផលិតផលសម្រេច ទំហំនៃការដឹកជញ្ជូនតាមនាវានិងហ្វូស៊ីលឥន្ធនៈ ហើយជាលទ្ធផលវាបានរុញឲ្យធនាគារកណ្តាលរបស់អាមេរិក Federal Reserve ជួបអតិផរណា។ ទោះបីជាយ៉ាងណាក្តី CEBR ក៏បានព្រមានដែរថា ពិភពលោកនឹងត្រៀមខ្លួនដើម្បីទប់ទល់ជាមួយនឹងវិបត្តិសេដ្ឋកិច្ចម្តងទៀតនៅក្នុងឆ្នាំ២០២៣ ឬ ២០២៤ ប្រសិនបើមិនមានការគ្រប់គ្រងអន្តរកាលក្នុងពេលបច្ចុប្បន្ននេះឲ្យបានត្រឹមត្រូវទេនោះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content