ឯកឧត្តម ឌិត ទីណា គាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានសម្តែងការស្វាគមន៍ និងគាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន ខណៈឯកឧត្តមបានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នៅទីស្តីការក្រសួងកសិកម្ម កាលពីពេលកន្លងទៅថ្មីៗនេះ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ជូន ក្រសួងនឹងជួយជ្រោយជ្រែងឱ្យលទ្ធភាព ផ្តល់ការគាំទ្រ និងពិនិត្យតាមដាន វាយតម្លៃឱ្យបានត្រឹមត្រូវ តាមយន្តការទីផ្សារ និងបានលើកឡើងអំពីតម្លៃអគ្គិសនីសម្រាប់កសិកម្មទាប ដែលនេះជាការយកចិត្តទុកដាក់ពីប្រមុខរដ្ឋាភិបាល មកលើវិស័យកសិកម្ម និងជាសញ្ញាល្អសម្រាប់ការវិនិយោគ។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីតម្រូវការទីផ្សារ ស្តង់ដា តម្លៃ និងបែបបទនានាឱ្យមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងធ្វើការសហការជាមួយវិស័យឯកជន ដើម្បីប្រមូលទិញ ផលិត និងកែច្នៃ សម្រាប់នាំចេញសំបុកត្រចៀកកាំទៅប្រទេសចិន។

សូមបញ្ជាក់ថា ក្រសួងកសិកម្មកាលពីឆ្នាំ២០២២ បានរៀចចំក្រុមការងារបច្ចេកទេស សម្រាប់ចរចាបើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំ ទៅកាន់ប្រទេសចិន ក្រោយក្រសួងពិនិត្យឃើញថា កំណើនអ្នកចិញ្ចឹមសត្វ ត្រចៀកកាំកើនឡើង និងជាផលិតផលដែលមានតម្លៃល្អនៅលើទីផ្សារ។ ក្រុមការងារនេះ មានភារកិច្ច រៀបចំឯកសារបច្ចេកទេសសម្រាប់ចរចា បើកទីផ្សារនាំចេញផលិតផលសម្បុកត្រចៀកកាំពីកម្ពុជា ទៅកាន់សាធារណរដ្ឋ ប្រជាមានិតចិន ដោយសហការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅប្រទេស ដែលមានបទពិសោធន៍។

ក្រុមការងារនេះ ត្រូវធ្វើការទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីចុះពិធីសារស្តីពីលក្ខខណ្ឌ តម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលសម្បុកត្រចៀកកាំពី ទៅកាន់ទៅចិន និងត្រូវធ្វើការផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធី បែបបទការចុះបញ្ជី ព្រមទាំងលក្ខខណ្ឌតម្រូវនានាដល់ក្រុមហ៊ុន និងសាធារណជនដែលមានបំណងចង់ នាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់ទីផ្សារចិនផងដែរ។

លោក ដួង វឌ្ឍនៈ ជាសហគ្រិនក្នុងវិស័យសំបុកត្រចៀកកាំនៅកម្ពុជាបានបង្ហាញពីក្ដីសាទរ និងស្វាគមន៍ចំពោះគម្រោងវិនិយោគខ្នាតធំរបស់ក្រុមចិននៅលើទឹកដីកម្ពុជា ក៏ដូចជាការជំរុញការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។

លោកបានបន្តឱ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់ផលិតផលសំបុកត្រចៀកកាំរបស់លោកមានផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក ហើយក៏មានឈ្មួញកណ្តាលរង់ចាំទទួលទិញយកទៅលក់បន្តនៅទីផ្សារកុងហុងផងដែរ ដោយក្នុងមួយគីឡូក្រាមមានតម្លៃចាប់ពី៧០០ដុល្លារ រហូតដល់ ១ ២០០ដុល្លារអាស្រ័យតាមប្រភេទសំបុកត្រចៀកកាំដែលសម្អាត។

ដោយឡែក សមាគមអ្នកផលិត និងនាំចេញផលិតផល ត្រចៀកកាំកម្ពុជា CSMEA បានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពី «វេទិការធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា »- Cambodia Bird’s Nest Business Forum ដែលរៀបចំឡើងដោយសមាគម នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ – ២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលវេទិកានេះចូលរួមដោយពា​ណិជ្ជករវិស័យសំបុកត្រចៀកកាំអន្តរជាតិ បូករួមជាមួយ ជំនួបធុរកិច្ចរវាងកម្ពុជា និងបណ្តាប្រទេសចូលរួម និងការដាក់តាំងបង្ហាញ ផ្សព្វផ្សាយ ពីផលិតផលសំបុកត្រចៀកកាំ ការដាក់ដេញថ្លៃសំបុកត្រចៀកកាំ និងកម្មវិធីរាត្រីស្រមោ​លសផងដែរ។

សូមបញ្ជាក់ថា សមាគម CSMEA ធ្លាប់បានរៀបចំពិធីដាក់ឱ្យដេញថ្លៃសម្បុកត្រចៀកកាំ កាលពីថ្ងៃទី២៥ ខែកុម្ភៈ និងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ នៅអគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា។

លោកស្រី វ៉ា សូជិន ប្រធាន CSMEA ធ្លាប់បាននិយាយថា ការដាក់ឱ្យដេញថ្លៃនេះ ក្នុងគោលបំណង ជួយដល់ម្ចាស់ផ្ទះ អភិរក្សសត្វត្រចៀកកាំ មានឱកាសស្វែងរកដៃគូប្រមូលទិញ និងជួយសម្រួលដល់ម្ចាស់អាជីវកម្មកែច្នៃសម្បុកត្រចៀកកាំ និងអ្នកប្រមូលទិញសម្បុក ត្រចៀកកាំ ដើម្បីទទួលបានការផ្គត់ផ្គង់នូវសម្បុកត្រចៀកកាំ ប្រកបដោយគុណភាព បរិមាណសមស្រប ការផ្គត់ផ្គង់មានភាពទៀងទាត់ និងការកំណត់ទីផ្សារទិញ-លក់ច្បាស់លាស់ជាដើម។

ស្រី វ៉ា សូជិន អះអាងថា សម្រាប់ការជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅប្រទេសចិនវិញ ការងារនេះកំពុងខិតជិតដល់ភាពជោគជ័យ ទីផ្សារប្រទេសចិនគឺជាទីផ្សារធំមួយរបស់កម្ពុជា ពីព្រោះថាប្រទេសចិនមានប្រជាជនច្រើន ប្រជាជនចិនមានតម្រូវការផលិតផលសំបុកត្រចៀកកាំខ្ពស់ ប៉ុន្ដែទាមទារឱ្យកម្ពុជាត្រូវពង្រឹងគុណភាពផលិតផលសំបុកត្រចៀកកាំឱ្យកាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។

យោងលើរបាយការណ៍របស់អគ្គនាយកដ្ឋានកិសកម្ម ក្នុងឆ្នាំ២០២០ កម្ពុជាមាន​ផ្ទះត្រចៀកកាំចំនួន ​៨៧២​ផ្ទះ ដែលអាចផ្តល់ផលចន្លោះពី១តោន ទៅ១តោនកន្លះក្នុងមួយខែ។​ ​សម្បុកត្រចៀកកាំ​ដែលប្រមូលបាន មានតម្លៃចាប់ពី៧០០ ទៅ៩០០ដុល្លារ​ក្នុងមួយគីឡូក្រាម និងសម្បុក​​​​​​​​​ត្រចៀកកាំ ដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០ ទៅ២ ០០០ដុល្លារក្នុងមួយគីឡូក្រាម។

បើតាមប្រធាន សមាគម CSMEA  បច្ចុប្បន្ននេះកម្ពុជាមានអ្នកចិញ្ចឹមត្រចៀកកាំ មានចំនួនប្រមាណ៣០០០ផ្ទះនៅទូទាំងប្រទេស ដោយបាននាំចេញផលិតផល សម្បុកត្រចៀកកាំប្រមាណជាង១០០តោនក្នុងមួយឆ្នាំៗ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព