ឯកឧត្តម នេត្រ ភក្ត្រា ស្នើអាជ្ញាធរខេត្តក្រចេះ ការពារអភិរក្សសត្វផ្សោត សត្វត្មាត ជីវចម្រុះតាមដងទន្លេមេគង្គ

ក្រចេះ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញខេត្តក្រចេះ ចូលរួមការពារអភិរក្សសត្វផ្សោត សត្វព្រៃ ក្ដាន់ ត្មាត ជីវៈ​ចម្រុះ និងធនធានធម្មជាតិតាមដងទន្លេមេគង្គ ដើម្បីជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈទេសចរណ៍ និងការនាំចេញនៅនឹងកន្លែង។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ នៅខេត្តក្រចេះ ក្នុង​ឱកាសដែលឯកឧត្តមចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពខេត្តក្រចេះ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តថា ធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជាផលិតផលទេសចរណ៍ចូលរួមធ្វើឱ្យកម្ពុជាក្លាយជាតំបន់ដ៏ទាក់ទាញឈានមុខគេក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ សហគមន៍អេកូទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋានប្រកបដោយនិរន្តរភាព។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ៖

«ការចូលរួមការពារអភិរក្សធនធានទាំងនេះ ដើម្បីជាប្រភពចំណូលបង្កើតការងារធ្វើសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតាមរយៈទេសចរណ៍មកលេងកំសាន្តក្នុងមួយឆ្នាំៗ ដែលជាភាពរស់រវើកនៃសេដ្ឋកិច្ច។ ទាំងនេះ ជាការជំរុញលើកទឹកចិត្តឱ្យសហគមន៍មូលដ្ឋានចូលរួមឱ្យបានសកម្មលើការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងក្រៅប្រទេសឱ្យមកកំសាន្ត ក្នុងខេត្តក្រចេះ កាន់តែច្រើនឡើង សំដៅបង្កើនប្រាក់ចំណូលគ្រួសារ និងការកាត់បន្ថយភាពក្រីក្រ»។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងថា រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវខិតខំសហការសម្របសម្រួល និងគាំទ្រដល់ការរៀបចំរមណីយដ្ឋាន ទីតាំងទេសចរណ៍ និងរៀបចំក្រុង ស្រុកឱ្យមានសោភ័ណភាព មានភាពទាក់ទាញ បរិស្ថាន​​អនាម័យស្អាត មានសណ្តាប់ធ្នាប់ ការប្រាស្រ័យទាក់ទងល្អរួសរាយរាក់ទាក់ បង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមក្នុងមូលដ្ឋាន។ ដោយឡែកសម្រាប់សត្វផ្សោត ជាសត្វកម្រ សម្រាប់ឆ្នាំ២០២៣នេះ ដែលគិតរហូតមកដល់​ដើមខែ​ធ្នូ សត្វផ្សោតដែលបាត់បង់ជីវិតទាំងខេត្តក្រចេះ និងស្ទឹងត្រែង មានចំនួន ៥ក្បាលប៉ុណ្ណោះ និងក្នុងនេះបានកើតចំនួន ៨ក្បាល។ បើប្រៀបធៀបក្នុងឆ្នាំ២០២២ សត្វផ្សោត​បានស្លាប់ចំនួន រហូតដល់ ១១ក្បាល។ ហេតុនេះឃើញថា ការអភិរក្សរបស់យើងមានភាពល្អប្រសើរឡើង។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃ​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តក្រចេះ បាន​ឱ្យដឹងថា រមណីយដ្ឋានអន្លង់ផ្សោត​កាំពី ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ១៩៩៩ ហើយសត្វ​ផ្សោត​​នៅកាំពីមានចំនួនចន្លោះប្រមាណពី ៣៥ ដល់ ៤០ក្បាល។  សត្វផ្សោត បានធ្វើការទាក់ទាញលើវិស័យទេសចរណ៍ដ៏ខ្លាំងក្លាដូចជា នៅកាំពីនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនបានចូលកម្សាន្ត  ធ្វើឱ្យពល​រដ្ឋ​នៅតំបន់នេះ ក៏ទទួលបាននូវចំណូលតាមរយៈវិស័យទេសចរណ៍ នាំឱ្យជីវភាពប្រសើរឡើង។

សូមជម្រាបដែរថា នៅក្នុងខេត្តក្រចេះមានរមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ និងសហគមន៍ទេសចរណ៍ ជាច្រើនកន្លែង រួមមានសហគមន៍ទេសចរណ៍កោះសាមសិប ព្រះវិហារធំសសរ ១០០ រមណីយដ្ឋានទឹកជួរកាំពី រមណីយដ្ឋានអន្លង់ផ្សោត រមណីយដ្ឋានភ្នំសំបុក សហគមន៍កោះទ្រង់ រកាកណ្ដាល រមណីយដ្ឋានភ្នំសុពណ៌កាឡី និងរមណីយដ្ឋានឆ្នេរខ្សាច់សុពណ៍គិរីជាដើម ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់មក លេង​កម្សាន្ត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)