ឯកឧត្តម សុខ ស៊ីផាន់ណា ៖ កាណាដា ជាដៃគូដ៏ល្អសម្រាប់ដំណើរឆ្ពោះទៅពង្រឹងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ​ ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ព្រមទាំងក្រុមហ៊ុន Manulife Cambodia បានរៀបចំនូវកិច្ចប្រជុំតុមូលមួយ។ កិច្ចប្រជុំតុមូលនេះផងដែរ ត្រូវបានរៀបចំឡើង​ក្នុងគោលបំណងជំរុញនូវការជជែកពិភាក្សាដោយបើកចំហរទៅ​លើយុទ្ធសាស្ត្រជាក់ស្តែង ដើម្បីពង្រឹង​​កិច្ចសហការរវាងប្រទេសទាំង២ ឱ្យកាន់តែជិតស្និទ្ធលើវិស័យសំខាន់ៗដូចជា៖ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ថាមពលបៃតង បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំតុមូលនេះ គឺជាវេទិកាមួយសម្រាប់អាជីវកម្មកាណាដា​ ដែលកំពុង​ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនកម្ពុជាដែលចាប់អារម្មណ៍ចង់វិនិយោគនៅ​ប្រទេសកាណាដា ក្នុងការចែករំលែកចំណេះដឹង និងបញ្ហាប្រឈម។

ក្នុងនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុខ ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព និងស្វាគមន៍កិច្ចសហការកាន់តែស៊ីជម្រៅជាមួយដៃគូកាណាដា។

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា អាជីវកម្មនៅ​កម្ពុជា​កំពុងត្រូវការអ្នកដែលមានបទពិសោធន៍លើវិស័យថាមពលស្អាត ហើយកាណាដា គឺជាប្រទេសដែលមានបទពិសោធន៍ខ្ពស់លើវិស័យនេះស្រាប់។ ដោយឡែក សម្រាប់វិស័យកែច្នៃម្ហូបអាហារវិញក៏ដូចគ្នា កាណាដា ជាប្រទេសដែលមានបទពិសោធន៍ខ្ពស់លើផ្នែកនេះ ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងជំរុញវិស័យនេះឱ្យកាន់តែផុសផុលនៅក្នុងស្រុក។

ឯកឧត្តមបានបន្តសង្កត់ធ្ងន់ថា៖

« បច្ចុប្បន្ន កម្ពុជាកំពុងតែសម្លឹងរកច្រកទីផ្សារថ្មីៗបន្ថែមទៀត ហើយខ្ញុំគិតថា កាណាដា គឺជាដៃគូដ៏ស័ក្ដិសមសម្រាប់យើងជាដៃគូដែលរឹងមាំ និងមានស្ថិរភាពនៅលើទីផ្សារអន្តរជាតិ»។

ក្នុងឱកាសជាមួយគ្នានេះ លោក Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានកត់សម្គាល់ថា កិច្ចប្រជុំតុមូលនេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមរបស់ភាគីទាំងពីរ ​ក្នុងការពង្រីក​ទំនាក់ទំនងសេដ្ឋកិច្ចកាណាដា-កម្ពុជា តាមរយៈការសន្ទនា និងកិច្ចសហការអាជីវកម្មជាក់ស្តែង។

បន្ថែមពីនេះ លោកក៏កំពុងកៀរគរប្រមូលធុរជនកាណាដា ឱ្យមកដាក់ការវិនិយោគនៅកម្ពុជាបន្ថែមទៅលើវិស័យសក្កានុពលដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ ហើយលោកក៏មានក្ដីរំពឹងចង់ឃើញធុរជនកម្ពុជា ទៅបណ្ដាក់ទុនធ្វើអាជីវកម្មនៅប្រទេសកាណាដាវិញដូចគ្នា។

លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានបញ្ជាក់បន្ថែមថា៖

«កិច្ចសហការរបស់យើងជាមួយធុរកិច្ចកាណាដា មិនត្រឹមតែនាំមកនូវការវិនិយោគមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការបង្កើតថ្មី និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពផងដែរ»។

សម្រាប់ក្រុមហ៊ុន Manulife  ការចូលរួមចំណែករៀបចំកិច្ចប្រជុំខាងលើនេះ ជាការងារដ៏សំខាន់មួយ​ដែលអាចឱ្យក្រុមហ៊ុនទទួលបាននូវទស្សនវិស័យថ្មីៗ ជាពិសេសយល់ដឹងអំពីយុទ្ធសាស្ត្រ​ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការបម្រើអតិថិជន និងរួមចំណែកដល់ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់ប្រទេសទាំងពីរផងដែរ។

គួរបញ្ចាក់ថា កិច្ចប្រជុំខាងលើនេះបានប្រមូលផ្ដុំធុរជន និងថ្នាក់ដឹកនាំមកពីស្ថាប័នរដ្ឋាភិបាល និងវិស័យឯកជនទាំងពីរប្រទេសគឺ កម្ពុជា និងកាណាដា ដើម្បីស្វែងរកឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ក្រុមហ៊ុនដែលចូលរួមរួមមាន ធនាគារ ABA, WorldBridge, OCIC, Chip Mong Group និង Mekong Strategic Capital៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

Leave a Reply

Your email address will not be published.Required fields are marked *