ឯកឧត្តម ស៊ុន ចាន់ថុល ៖ ទិសដៅបន្ទាប់របស់ក្រសួងគឺត្រូវ​រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមាន​គុណភាព

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសម្រេចនូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ តាមរយៈការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងផ្ទៃប្រទេស។ សំណង់អគារ វិទ្យាស្ថានសិក្សាបច្ចេកទេស  ផ្លូវថ្នល់ ស្ពាន បានជួយសម្រួលដល់ការ​ដឹក​ជញ្ជូនកាន់តែមានភាពងាយស្រួល និងលឿនជាងមុន កំពុងរីក​ស្គុះស្គាយជាបន្តបន្ទាប់។

ប្រែក្លាយពីប្រទេសដែលមិនមានផ្លូវធ្វើដំណើរសមរម្យទៅជាប្រទេសដែលមានផ្លូវល្បឿនលឿន ដែលរយៈពេលនៃការធ្វើដំណើរត្រូវ​បានកាត់​បន្ថយស្ទើតែពាក់កណ្ដាល។ ការធ្វើពាណិជ្ជកម្មក្នុងប្រទេស និងជាមួយប្រទេសជិតខាងក៏មានភាពល្អប្រសើរជាងមុន ដោយសារការដឹកជញ្ជូន​មានភាពងាយស្រួលជាមុន។ បើទោះបីជាយ៉ាងនេះក្ដី គោលដៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏មិនទាន់ឈប់ត្រឹមនេះដែរ ដោយគោលដៅ​បន្ទាប់គឺត្រូវធ្វើឱ្យមានគុណភាព និងអាចឱ្យប្រជាជនប្រើប្រាស់បានយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងយ៉ាងដូច្នេះថា ៖

“ទិសដៅបន្តគឺយើងនៅតែបន្តកសាងផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធទាំងអស់។ ឧទាហរណ៍ ផ្លូវ​កំពង់ធំ កំពង់ឆ្នាំង ផ្លូវលេខ៥០C ខណៈដែលសម្ដេចបានប្រកាសហើយថា ឆ្នាំ២០២៤ យើងសាងសង់ផ្លូវតភ្ជាប់ពីកំពង់ឆ្នាំង ទៅកំពង់ធំ ដែលមានស្ពាន៤ប្រវែងគីឡូម៉ែត្រ។”

ឯកឧត្តមបន្តថា ផ្លូវតភ្ជាប់ពីបាត់ដំបងទៅសៀមរាប ក៏ក្រសួងត្រៀមនឹងធ្វើដែរ ដោយផ្អែកលើ​មូលហេតុថា សព្វថ្ងៃបើចង់ធ្វើដំណើរពីសៀមរាប ទៅបាត់ដំបង គឺត្រូវធ្វើដំណើរឆ្លងកាត់​ក្រុងសេរីសោភ័ណ្ឌ (ខេត្តបន្ទាយមានជ័យ) ដែលមានចម្ងាយរហូតទៅដល់ ១៨០គីឡូឯណោះ។  ប៉ុន្តែប្រសិនបើមានផ្លូវធ្វើដំណើរត្រង់ពីសៀមរាបទៅបាត់ដំបងតែម្ដង ហើយអ្នកដំណើរអាចចំណេញ​បានជិត​១០០គីឡូម៉ែត្រឯណោះ។

ឯកឧត្តមបន្តគូសបញ្ជាក់ផងដែរថា ៖

“ផ្លូវមួយចំនួនទៀតដែលយើងត្រូវលើកកម្រិតទៅជា AC ផ្លូវមួយចំនួនដែលមាន២គន្លង យើងលើក​ឱ្យ​ទៅ​ជា ៤គន្លង ឡានក៏នឹងកើនឡើង អីចឹងយើងគិត​គូរឱ្យហើយ…យើងត្រូវរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ដើម្បីការពារ​ទុក​​ឱ្យហើយ ព្រោះ ៥ ឆ្នាំ ១០ឆ្នាំទៅមុខទៀត នឹងមានឡាន ម៉ូតូច្រើន ហើយវានឹងស្ទះ។”

ក្រៅតែពីហេដ្ឋារចនាសម្ព័ន្ធផ្លូវគោកនេះទៅ ឯកឧត្តមក៏បានរំលេចអំពីគម្រោងខាងផ្លូវទឹកផងដែរ។ ជាក់ស្ដែង ផ្នែកកំពង់ផែក៏កំពុងត្រូវ​បាន​រៀបចំ​ដើម្បីឱ្យការដឹកជញ្ជូនតាមផ្លូវទឹកមានភាពទូលំទូលាយជាងមុន ជាពិសេសកែប្រែកំពង់ផែខេត្តព្រះសីហនុទៅជាកំពង់ផែទឹកជ្រៅដែល​អាច​មានលទ្ធភាពទទួលយកនាវាធំៗរបស់អន្តរជាតិ។ ម្យ៉ាងទៀត ក្រសួងក៏គ្រោងនឹងរៀបចំប្រព័ន្ធទឹកកខ្វក់ថែមទៀត ព្រោះបើមិនដូច្នេះទេ ទន្លេ បឹងបួរ និងសមុទ្រ ច្បាស់ជាមិនអាចប្រើការបាន ទេសចរងូតក៏មិនអាចងូតទឹកកើត ដែលវាប៉ះពាល់ដល់វិស័យសេវាកម្មបន្តទៀត។

ជាចំណុចដែលសំខាន់ផងដែរ គឺការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនេះឱ្យបានច្រើន ដើម្បីកសាងសមត្ថិភាពមនុស្សជំនាន់ក្រោយ ដើម្បីឱ្យពួកគេមានស្នាដៃក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដោយមិនពឹងផ្អែកទាំងស្រុងលើធនធានមនុស្សពីក្រៅប្រទេស។ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់យ៉ាងដូច្នេះថា ៖

“អីចឹងយើងត្រូវរៀបចំឱ្យត្រឹមត្រូវ អនាគតត្រូវតែធ្វើឱ្យបាននូវផ្នែក បណ្ដុះបណ្ដាល​ធនធាន​មនុស្សឱ្យបានច្រើន ធ្វើផ្លូវឱ្យមានគុណភាព យើងត្រូវធ្វើផ្លូវឱ្យបានរឹងមុំា ឱ្យបានយូរអង្វែងជូនប្រជាពលរដ្ឋយើង ហើយចង់ឱ្យថាខ្មែរយើងអាចធ្វើបានគ្រប់បែបយ៉ាង​ដោយខ្លួនឯង និងមិនពឹងផ្អែកលើគេពេកទេ ត្រូវមានសមត្ថភាពដោយខ្លួនឯង៕”




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារត្រី-សាច់សត្វចិញ្ចឹម មានស្ថិរភាពតម្លៃក្នុងរដូវកាន់បិណ្ឌ ខណៈអ្នកចិញ្ចឹមប្រឈមការផ្គត់ផ្គង់លើសតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

ភ្នំពេញ៖ ទីផ្សារសាច់សត្វចិញ្ចឹម ដូចជា ជ្រូក មាន់ ទា និងត្រី នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត ក្រុងនានា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៦នេះ បានបង្ហាញពីស្ថិរភាពតម្លៃ និងមានការផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់ដែលឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា តម្រូវការទិញម្ហូបអាហារនាពេលបច្ចុប្បន្ន មានការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងថ្ងៃធម្មតា ប៉ុន្តែបញ្ហាតម្លៃមុខទំនិញនៅលើទីផ្សារមិនមានការស្ទុះឡើងខ្លាំងនោះទេ ដែលផ្តល់ផលវិជ្ជមានដល់អ្នកបរិភោគ ខណៈក្រុមអ្នកចិញ្ចឹមសត្វក្នុងស្រុកបានបង្ហាញពីក្ដីបារម្ភទៅនឹងកំណើនផ្គត់ផ្គង់អាចលើសតម្រូវការជាក់ស្ដែង។ យោងតាមទិន្នន័យអង្កេតតម្លៃតាមទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញរបស់ធនាគារអភិវឌ្ឍន៍ជនបទ

អាកាសចរណ៍ស៊ីវិល អះអាងថា ព្រលានយន្តហោះតេជោ នឹងមិនជួបហានិភ័យទឹកជំនន់ឡើយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

ភ្នំពេញ ៖ នៅពេលដែលប្រទេសជិតខាងដូចជាប្រទេសថៃកំពុងជួបប្រទះនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការហោះហើរ សម្រាប់កម្ពុជាបានប្រកាសថា ប្រសិនបើជាមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ដូចនៅប្រទេសថៃ ក៏អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមិនមានការផ្អាកជើងហោះហើរនោះទេ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានអះអាងថា ​រូបភាពបែបនេះនឹងមិនអាចកើតមានឡើងដូចគ្នានោះទេ ពីព្រោះការរចនាប្លង់​វិស្វកម្ម និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរួមបញ្ចូលដំណោះស្រាយវិស្វកម្មជលសាស្ត្រកម្រិតខ្ពស់ (ឈានមុខគេ) ក្នុងការធានាបាននូវភាពធន់នៃដំណើរការ ប្រឆាំងនឹងកម្រិតទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររួចជា ស្រេច(ដែលបានគណនាសម្រាប់វដ្តនៃការកើតឡើងវិញដដែលៗ ពី​១០០ ទៅ ២០០ ឆ្នាំម្តង)។ អ្នកជំនាញអាកាសចរណ៍រូបនេះបានបញ្ជាក់ទៀតថា អាកាសយានដ្ឋានអន្តរជាតិតេជោ មានប្រព័ន្ធប្រឡាយរំដោះទឹក

តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ស្វាយរៀង​ ​ទាក់ទាញ​ទុន​វិនិយោគ​ ​១​,​៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

​តំបន់​សេដ្ឋកិច្ច​ពិសេស​ ឈីលូ ​ជាន ​ពុចាយ ​ក្នុង​ខេត្ត​ស្វាយរៀង​ ​ដែល​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៧​ ​ជាមួយ​ទុន​វិនិយោគ​ដំបូង​ប្រមាណ​ ៥១​លាន​ដុល្លារ​អាម៉េរិក​ ​បាន​ទាក់ទាញ​ទុន​វិនិយោគ​សរុប​ប្រមាណ ​១​,​៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​គិត​មក​ដល់​បច្ចុប្បន្ន

បដិវត្តថ្មីនៃ AI ៖ លោក Trump និងមេដឹកនាំបច្ចេកវិទ្យាធំៗ ចុះហត្ថលេខា ដើម្បីបន្ថយល្បឿនអភិវឌ្ឍ AI មុនពេលគ្រប់គ្រងលែងបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/09/2026

បរទេស ៖ មេដឹកនាំក្រុមហ៊ុនបង្កើត និងអភិវឌ្ឍន៍ប្រព័ន្ធខួរក្បាលសិប្បនិម្មិត ឬ AI កំពូលៗ ទាំង៦ នៅអាមេរិក បានរួមគ្នាចុះហត្ថលេខាលើការប្តេជ្ញាចិត្តមួយនៅសេតវិមានកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីដាក់ចេញនូវវិធានការគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ក្នុងគោលបំណងធានាថា បច្ចេកវិទ្យារបស់ពួកគេមិនដើរខុសផ្លូវ ឬលែងស្តាប់តាមការបញ្ជានៅពេលខាងមុខនោះឡើយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានបញ្ជាក់ថា ឯកសារចុះហត្ថលេខានេះមានឈ្មោះថា កិច្ចព្រមព្រៀងសេតវិមាន ស្តីពីបញ្ញាវ៉ៃឆ្លាត (

ធនាគារ អភិវឌ្ឍន៍ ​អាស៊ី ផ្ដល់ការគាំទ្រជា​​ថវិកា​ ៦០ម៉ឺនដុល្លារ​ ដល់​ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរនៅកម្ពុជា​ដឹកនាំដោយស្ត្រី

ជំនួញ, ព្រឹត្តិការណ៍

• 30/09/2026

ភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ​​​ដែល​ដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជំ​រុ​ញ​ឱ​កាស​​កំ​ណើន​ថ្មី​ ​និងរួម​ចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦​នេះ បានឱ្យដឹងថា ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច

ក្រសួង​ដែនដី​ដោះស្រាយបញ្ចប់ វិវាទដីធ្លី ​ចំនួន ​៣ ទីតាំង ​ក្នុង​ខេត្ត​ព្រះសីហនុ ដោយ​ជោគជ័យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/09/2026

ភ្នំពេញ ៖ វិវាទដីធ្លី​ចំនួន​៣ទីតាំង​ស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានប្រកាស​ពីការ​​ដោះស្រាយបញ្ចប់​ដោយជោគជ័យ​ ដោយមានការចូលរួមពី​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ និងអាជ្ញាធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លី ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដី​ នគរូបនីយកម្ម​ និងសំណង់​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ករណីវិវាទដីធ្លីចំនួន​៣ទីតាំងនេះ ជាទំនាស់​រវាងឈ្មោះ​ រតនៈ

ចិន​ព្រមាន​សង​សឹក​អឺរ៉ុប ​បើ​ហ៊ាន​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2026

​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ព្រមាន​ថា​ ​ប្រទេស​ចិន​នឹង​តប​តវិញ​យ៉ាង​ម៉ឺងម៉ាត់ ប្រសិនបើ​សហ​ភាព​អឺរ៉ុប ​(​EU​)​ ​ចេញ​វិធានការ​រឹតត្បិត​លើ​អាជីវកម្ម ​ឬ​ផលិតផល​របស់​ចិន​ ​ខណៈ​ជំនួប​ថ្នាក់​ខ្ពស់​រវាង​ភាគី​ទាំង​ពីរ​គ្រោង​នឹង​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​នា​សប្តាហ៍​ក្រោយ​

ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង

អាជីវកម្មលក់ចាប់ហួយ កើនចំណូល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 29/09/2026

អាជីវកម្មលក់គ្រឿងចាប់ហួយនៅតាមភូមិ សហគមន៍ និងទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងទទួលបានឱកាសបង្កើនការលក់ និងប្រាក់ចំណូល ក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ប្រទេស​ចិន​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ ៥ ​ឆ្នាំ​ ​ដោយ​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ​២០៣០ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាគុយ​ផ្ទុក​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​ ​និង​មាន​និរន្តរភាព​