ភ្នំពេញ៖ ក្នុងរយៈពេល៧ខែនៃឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤២០ ៥៧២តោន គិតជាទឹកប្រាក់ជាង ៣០៩ .៣២ លានដុល្លារសហរដ្ឋអាម៉េរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ ក្រុមហ៊ុន ឆ្ពោះទៅកាន់គោលដៅចំនួន៦៥ នៅក្នុងពិភពលោក។។ នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា ក្នុងចំនួនអង្ករនាំចេញជាង៤២ម៉ឺនតោននេះ បានចែកចាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បរិមាណអង្ករចំនួន ២០០ ៧៧២ តោន គិតជាទឹកប្រាក់ចំនួន ១៥៦.៩២ លានដុល្លារសហរដ្ឋអាម៉េរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០៥ ៦២១ តោន គិតជាទឹកប្រាក់ចំនួន ៦២.១៣ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៥៧ ១៧៩ តោន គិតជាទឹកប្រាក់ចំនួន ៤០.១៤ លានដុល្លារសហរដ្ឋអាម៉េរិក។

លើសពីនេះ ក៏បាននាំចេញទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀត រួមមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៥៧ ០០០ តោន គិតជាទឹកប្រាក់ចំនួន ៥០.១៣ លានដុល្លារសហរដ្ឋអាម៉េរិក។
បើតាមសហព័ន្ធស្រូវអង្ករ ចំពោះប្រភេទអង្ករបាននាំចេញរួមមាន អង្ករក្រអូបចំនួន ៧៧.៦៥% ប្រភេទអង្ករសគ្រាប់វែង ១៥.៦១% អង្ករចំហ៊ុយ ៣.២៧% អង្ករសរីរាង្គចំនួន ២.៦១% និងអង្ករផ្សេងៗចំនួន ០.៨៦% ។ បន្ថែមពីនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨ តោនស្រូវ ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារសហរដ្ឋអាម៉េរិក៕






វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content