កំពង់ស្ពឺ ៖ នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំ២០២២កន្លងទៅនេះ ខណៈពេលដែលការរីករាលដាលនៃជំងឺឆ្លងត្រូវបានកាត់បន្ថយ និងឈានទៅរកភាពល្អប្រសើរនោះ សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ចិន បានបន្តកើនឡើងរហូតដល់ប្រមាណជាង៣០ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថាក្នុងរយៈពេល២ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិនមានចំនួនជាង ៣០ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
“ស្របពេលដែលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ចូលជាធរមាន ការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានសម្រួលយ៉ាងច្រើន យើងបាននាំអង្ករទៅប្រទេសចិនកើនឡើងខ្លាំង នៅដើមឆ្នាំ ២០២២នេះ។ បន្ថែមលើនេះ ចិនបានទទួលទិញទាំងមុខទំនិញផ្សេង មានទាំងមៀនប៉ៃលិន (តាង៉ែន) និងត្រីប្រា ក្នុងការសម្រួលការនាំចូលទៅកាន់ប្រទេសចិន”
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ៖
“ពេលនេះ យើងកំពុងបើកទីផ្សាររបស់យើងទៅកាន់ទីផ្សារចិន និងខិតខំបើកទីផ្សារជាមួយនឹងប្រទេសដទៃទៀត តាមរយៈការពង្រីកការនាំចេញ ពង្រីកការនាំចេញរបស់យើង ។ យើងបន្តបោះជំហាននេះបន្តទៀត ទោះបីជំងឺកូវីដ-១៩បានរារាំង យើង តែមិនអាចរារាំងដំណើរការអភិវឌ្ឍប្រទេសយើងបានឡើយ ពិសេសគម្រោងសាងសង់ជាច្រើន របស់ប្រទេសចិន”
យោងតាមស្ថិតិរបស់អគ្គនាយកគយ និងរដ្ឋករកម្ពុជានៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ ១១ ១៤៤ ១៧៩, ២០៧.២៦ ដុល្លារ ឬកើនឡើងដល់ ៣៧.២៨ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២០។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២កន្លងទៅនេះ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី ចិន ស៊ី ជីនពីងលើកិច្ចសហប្រតិបត្តិការព្រមពសេដ្ឋកិច្ចលើគ្រប់វិស័យផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ី ជីនពីង ក៏បានផ្លាស់ប្តូរទស្សនៈគ្នាអំពីទំនាក់ទំនងកម្ពុជា- ចិនដែលប្រទេសទាំងពីរ គួរតែឆ្លៀតយកឱកាសឱ្យបានល្អ ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា (CCFTA) និងពង្រីកពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត។
លោក ស៊ី បានមានប្រសាសន៍ថា៖ ប្រទេសចិន និងកម្ពុជាគួរតែធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដោយអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីជំរុញការសាងសង់គម្រោងធំៗ ដូចជាផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស។ លោកក៏បានអំពាវនាវឱ្យមានពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល។
សូមបញ្ជាក់ថា ប្រទេសចិន បានក្លាយជាប្រទេសទី១ ដែលបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា ដែលបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២។ កម្ពុជាបានរំពឹងទុកថា ការនាំទំនិញទៅកាន់ប្រទេសចិននឹងកើនឡើងបន្ថែមទៀត ដែលជាការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងការអភិវឌ្ឍន៍កសិកម្ម កាត់បន្ថយភាពក្រីក្រ និងបន្តគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 02/11/2026
ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/11/2026
បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content