បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ។ វាបានក្លាយទៅជាកំណត់ត្រាថ្មីនៃចំនួនសរុបអ្នកបោះឆ្នោតធៀបទៅនឹងកាលពីក្នុងឆ្នាំ២០២២ ដែលមានប្រមាណជា៤៥,៩លាននាក់ ខណៈចំនួនអ្នកបោះឆ្នោតគាំទ្របក្សប្រជាធិបតេយ្យ កំពុងនាំមុខគេនៅទូទាំងប្រទេស។
ប្រភពដដែលសរសេរទៀតថា សរុបនៅប្រមាណជា២៧រដ្ឋ ចំនួនអ្នកគាំទ្របក្សប្រជាធិបតេយ្យប្រមាណជា៤៣,១ភាគរយដែលបានចុះឈ្មោះចូលបោះឆ្នោត ខណៈដែលខាងបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump ទើបទទួលបាន ៣១,៨ភាគរយ។ ការទទួលបានចំនួនអ្នកគាំទ្រទាបរបស់គណបក្សសាធារណរដ្ឋ ត្រូវបានគេសង្កត់ទៅលើការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក Trump ក្នុងពេលកាន់អំណាច ជាពិសេស ពាក់ព័ន្ធទៅនឹងការសម្របសម្រួលផ្ទៃក្នុងនៅក្នុងជួររដ្ឋាភិបាលមិនមានសាមគ្គីភាព ការកើតមានបញ្ហាទីផ្សារពាណិជ្ជកម្ម ជាពិសេស បញ្ហាភូមិសាស្ត្រនយោបាយ និងការបង្កើតភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាតែម្ដង។
សូមបញ្ជាក់ដែរថា ពាក់ព័ន្ធទៅនឹងវិស័យយោធា ថ្មីៗនេះ អាម៉េរិក ទើបតែបានប្រកាសពីផែនការយុទ្ធសាស្ត្រថ្មីមួយមានឈ្មោះថា “FORTRESS America” ដោយតម្រូវឱ្យមូលដ្ឋានទ័ពធំៗទាំងអស់របស់សហរដ្ឋអាម៉េរិក ត្រូវមានតែត្រៀមខ្លួនឱ្យបានរួចរាល់ និងការធ្វើប្រតិបត្តិការយោធាដោយឯករាជ្យឱ្យបានយ៉ាងហោចណាស់ ៩០ ថ្ងៃ បើទោះបីជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធទំនាក់ទំនង និងខ្សែសង្វាក់ផ្គត់ផ្គង់ដទៃទៀតត្រូវរងការវាយប្រហារ ឬកាត់ផ្តាច់ទាំងស្រុងក៏ដោយ ក៏ត្រូវតែចេញធ្វើបេសកកម្ម៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content