ជាង​ ១ ទសវត្សរ៍​ ក្រុមហ៊ុន​ជប៉ុនមួយ​បានពង្រីក​ទុនវិនិយោគ​នៅកម្ពុជា​ ​ដល់ ​៦០០លា​ន​ដុល្លារ​អាមេរិក

ភ្នំពេញ ៖ Minebea ជា​ក្រុមហ៊ុន​របស់ជប៉ុន​មួយដែលបានចាប់ផ្ដើមវិនិយោគនៅក្នុងប្រទេស​កម្ពុជា​រយៈ​ពេល​១២​ឆ្នាំ​ម​កហើ​យ ។ ក្នុង​រយៈពេល​១២​ឆ្នាំមកនេះ ក្រុម​ហ៊ុន​មួយនេះ​ បានពង្រីកទុន​វិនិយោគនៅកម្ពុជា​ ពី ២៣លានដុល្លារ​អា​មេ​រិកដល់​៦០០លានដុល្លារអាមេរិក ។ នេះបើតាម​លោក ​កៃនុម៉ា​ យ៉ូស៊ីហ៊ីសា អគ្គ​នាយក​ក្រុមហ៊ុន Minebea ជម្រាប​ជូន​សម្ដេចធិបតី ក្នុងជំនួប​កាលពីព្រឹកថ្ងៃទី​២៦ ខែតុលា ឆ្នាំ២០២៣​ ។​

ក្នុងឱកាសនោះ លោក កៃនុម៉ា​ យ៉ូស៊ីហ៊ីសា បានជម្រាបជូនសម្តេចធិបតី​នាយក​រដ្ឋ​ម​ន្ត្រី​អំពី​ការ​រី​កច​ម្រើ​ន​លូ​ត​លាស់​យ៉ា​ង​ឆា​ប់​​រ​ហ័​ស​រ​ប​ស់ក្រុមហ៊ុន Minebea ក្នុងនាម​ជារោង​ចក្រ​ផលិត​គ្រឿងបង្គុំ ហើ​យ​បន្ត​បោះជំ​ហា​ន​ទៅ​មុ​ខ​ឥ​តឈ​ប់​ឈ​​រ​ឆ្ពោះ​ទៅកា​រ​ប្រែ​ក្លា​យ​ជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យា​យាម​កាត់​បន្ថយ​នូវ​ការ​បំភាយឧស្ម័នកាបូនិចក្នុងខ្សែ​ស​ង្វា​ក់​ផលិ​តកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈកា​រ​ជំរុ​ញនូ​វ​កា​រ​ល​ក់​ផលិ​ត​ផ​ល​បៃ​ត​ង​ ​និ​ង​ផ​លិត​ផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនកា​រអនា​គ​ត​ក្នុ​ងការ​បង្កើ​ត​ក​សិ​ដ្ឋា​ន​ផ​លិតថាមពលដោយពន្លឺព្រះអាទិត្យ និងការ​បង្កើត​រោង​ចក្រ​ថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ ។

លោកបានបង្ហាញអំពីគម្រោងវិនិយោគថ្មីនៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័ថាមពលកកើតឡើងថ្មី នឹងកៀរគរបណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ជាពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺ​នៅតាមទីសា​ធារណៈ​ដើ​ម្បីធ្វើ​ការនាំ​ចេ​ញទៅ​កា​ន់ទី​ផ្សា​រ​ក្នុ​ងតំ​​បន់​​ និ​ង​អ​ន្ត​រជាតិ ។

លោកប​ញ្ជាក់​ថា​ ក្នុងរយៈពេល ១២ឆ្នាំកន្លងមកនេះ ​ក្រុមហ៊ុនបាន​ផលិ​ត​នូវ​ផលិ​តផ​ល​ថ្មីជា​ច្រើ​ន​ដើ​ម្បី​បម្រើ​​ឲ្យ​សក្តា​នុ​ព​លវិនិយោគនៅកម្ពុជា ។ ក្នុងនោះ ផ​លិត​ផល​អេឡិច​ត្រូនិចគឺ​ជាផលិត​ផល​ថ្មី​រ​ប​ស់​ក្រុ​ម​ហ៊ុ​ន​ដែ​ល​ត្រូវបាន​ផលិត​ជាលើ​ក​ដំបូងនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារអន្តជាតិ​ ។ លោកក៏​បាន​លើក​ឡើង​អំពី​លទ្ធ​ភាពបង្កើតគម្រោ​ង​ថ្មីស​ម្រា​ប់​កា​រ​​វិនិ​យោគនៅ​កម្ពុ​ជា ពិ​សេ​ស​កា​រ​វិនិ​យោ​គលើថាមពលកកើត​ឡើងវិ​ញដែលមិន​ធ្វើឲ្យ​ប៉ះពាល់ដ​ល់ប​ម្រែ​បម្រួ​​លអាកា​សធាតុ​។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានស្វាគ​ម​ន៍ចំ​ពោះ​ជំ​នួប​ជា​មួ​​យលោ​ក​ ​កៃ​នុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minebea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃ​ដំណើរទស្ស​នកិច្ចផ្លូវកា​រក្នុងនា​មមេប​ញ្ជាការក​ងទ័​ពជើ​ងគោកនៃក​ងយោ​ធ​ពល​​ខេម​រ​ភូមិន្ទ ។

សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយ​ចាប់​ផ្តើមពីដើមទុនប្រមាណ ២៣ លាន​ដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយកា​រស​ម្រេ​ចចិ​ត្ត​ព​ង្រីក​កា​រ​វិនិយោគនេះ ពិតជាបា​នស្តែងឱ្យឃើញ​នូវទំនុក​ចិត្ត​របស់​ក្រុមហ៊ុនចំ​ពោះស្ថិរ​ភាពរប​ស់​ប្រទេស​កម្ពុជា ។ ជាមួយគ្នានេះ ​សម្តេច​ធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាម​រយៈ​ការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជា​ការ​ប​ង្កើតនូវ​គំ​រូ​ស្ត​ង់​ដារ​ល្អ​នៃល​ក្ខខ​ណ្ឌ​ការងារសម្រាប់កម្មករ-និយោជិត ព្រម​ជាមួយ​នឹង​ការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និង​លើក​ទឹ​កចិ​ត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគ​ជ័យ​របស់កម្ពុជា ដូច​គ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងកំពុងមមាញឹកកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន ១២៥ តោននៅឆ្នាំ២០២៦ នេះ

រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

ជំនួញ, ព្រឹត្តិការណ៍

• 06/08/2026

ការ​ផ្លាស់ប្តូរ​ពី​ការ​ដាំដុះ​បែប​ប្រពៃណី​ មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​របស់​កសិករ​យ៉ាង​គួរឱ្យ​កត់សម្គាល់

បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង