ក្រុមហ៊ុន អាកាសចរណ៍ជាតិ អង្គរអ៊ែ រៀបចំកម្មវិធីជួបជុំបុគ្គលិក និងដៃគូអាជីវកម្មទាំងរដ្ឋ – ឯកជន និងផ្សព្វផ្សាយផែនការអាជីវកម្មឆ្នាំ២០២៣

ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលមានប្រសាសន៍ថា ក្រោយ ជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិតែមួយគត់ ត្រូវបានបង្កើតឡើងក្រោមទម្រង់ចម្រុះរដ្ឋ និងឯកជន ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបន្តពង្រីកការហោះហើរទៅកាន់គោលដៅទេសចរណ៍សំខាន់ៗចំនួន ១៤ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហាណូយ ហូជីមិញ ដាណាំង ប៉េកាំង សៀងហៃ ក្វាងចូវ ហៃគូ ណាននីង ចិនចូវ ហាំងចូវ ម៉ាកាវ។

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានកំណត់ចក្ខុវិស័យរបស់ខ្លួន ជាក្រុមហ៊ុនអាកាសចរណ៍ជាតិឈានមុខគេនៅកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍ជាតិដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាពពីសមាគមដឹកជញ្ចូនផ្លូវអាកាសអន្តរជាតិ (IOSA) និងជាសមាជិកផ្លូវការរបស់អង្គការនេះចាប់ឆ្នាំ២០១៧ ដែលធ្វើឱ្យក្រុមហ៊ុនទទួលបាននូវការទទួលស្គាល់ពីសុវត្ថិភាពជាលក្ខណៈអន្តរជាតិ និងទទួលបានការគាំទ្រពីអ្នកដំណើរ និងដៃគូនានាទាំងក្នុងប្រទេស និងអន្តរជាតិចាប់ពីឆ្នាំ២០ ២០ មក។

ជំងឺកូវីដ-១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងឧស្សាហកម្មអាកាសចរណ៍ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានាមានការលំបាកក្នុងការធ្វើប្រតិបត្តិការហោះហើរ និងខ្លះត្រូវបានក្ស័យធនផងដែរ។ ដោយមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ អាចរក្សាបាននូវប្រតិបត្តិការហោះហើរ និងបានពង្រីកការហោះហើរបន្ថែម ជាពិសេសទទួលបានជោគជ័យបំផុតសម្រាប់ការហោះហើរពីភ្នំពេញទៅកាន់ហូជីមិញនៃប្រទេសវៀតណាម និងភ្នំពេញទៅកាន់ ក្វាងចូវ នៃប្រទេសចិន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានពង្រីកការផ្តល់សេវាកម្មដឹកទំនិញបន្ថែមទៀតរួមមានសម្ភារៈបរិក្ខារពេទ្យ និងថ្នាំពេទ្យជាដើម។

នៅដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរណ៍អន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ចំនួន១.៥ ៧ លាននាក់ ស្មើនឹង១០ដង ធៀបនឹងឆ្នាំ២០២១ ជាពិសេសខេត្តសៀមរាបទទួលភ្ញៀវទេសចរក្នុងស្រុ និងអន្តរជាតិសរុបចំនួន១,៨លាននាក់ កើនឡើង៨ដង ធៀបនឹងឆ្នាំមុន យោងតាមតួលេខរបស់ក្រសួងទេសចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ បានបន្ថែមការហោះហើរជាច្រើនទៅកាន់ ខេត្តសៀមរាប ខេត្តព្រះសីហនុ ទីក្រុងហូជីមិញ ខេត្តដាណាំង ទីក្រុងហាណូយ នៃប្រទេសវៀតណាម ខេត្តចិនចូវ ទីក្រុងណាននីង នៃប្រទេសចិន ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ រំពឹងថាអ្នកដំណើរនិងកើនឡើងចំនួន២១៤,០០០នាក់។ ដោយមានការគាំទ្រពីម្ចាស់ភាគហ៊ុនទាំងអស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ មានគោលបំណងអភិវឌ្ឍ ការហោះហើររបស់ខ្លួន ដោយគ្របដណ្តប់លើគោលដៅ ដែលមានសក្តានុពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងកើត និងជាពិសេសទីផ្សាររបស់ប្រទេសចិន តាមរយៈការអភិវឌ្ឍគម្រោង «កិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តហោះហើរផ្លូវសូត្រ ហឺណាន-កម្ពុជា -អាស៊ាន» (Henan-Cambodia-ASEAN-Air Silk Road Strategic Cooperation Agree ment) ហើយក្រុមហ៊ុនគ្រោងនឹងបង្កើតទីស្នាក់ការកណ្តាលទីពីរនៅក្នុងប្រទេសចិន។


ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ នឹងពង្រីកបន្ថែមនូវការហោះហើរជាច្រើនទៀតទៅកាន់ទីក្រុងហៃគូ ហាំងចូវ សៀងហៃ ប៉េកាំង នៃប្រទេសចិន និងសិង្ហបុរី ដែលអាចមានអ្នកដំណើរកើនឡើងចំនួន ៦៥០ ០០០នាក់ ប្រមាណជិត១០ ០០០ ជើង និងបាននាំយកនូវយន្តហោះថ្មី ATR72 មួយគ្រឿង និង Airbus A320 មួយគ្រឿង។

ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលមានប្រសាសន៍បន្ថែមថា រយៈពេលដ៏លំបាកបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ របស់យើងបានឈានដល់ទីបញ្ចប់ហើយ យើងកំពុងតែសម្លឹងឆ្ពោះទៅកាន់អនាគតដ៏ត្រចះត្រចង់ ការរីកចម្រើនកាន់តែលឿន និងពង្រីកការហោះហើរបន្ថែមដោយនាំយកនូវវប្បធម៌ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦