សម្តេចតេជោ ៖ ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្តី កម្ពុជាបានដឹកនាំនាវាអាស៊ានប្រកបដោយជោគជ័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីជាតំបន់ និងសកលលោកកំពុងប្រឈមនឹងសម្ពាធពីគ្រប់ទិសទី ប៉ុន្តែកម្ពុជាបានដឹកនាំនាវាអាស៊ានប្រកបដោយជោគជ័យ ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើរបៀបវារៈសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួម។

សម្តេចតេជោ បានមានប្រសាសន៍ដូច្នេះនាឱកាសអញ្ជើញទទួលពានរង្វាន់ សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ដែលប្រគល់ដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក(KSI) ស្ដីពី «ការបង្កើតទំនាក់ទំនងអាស៊ាន-ចិន» ដែលពិធីប្រគល់ និងទទួលពានរង្វាន់នេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោបានលើកឡើងថា ៖

“ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ១៩៩៩, កម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមួយដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក ដោយបានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក”

សម្តេចតេជោ បានថ្លែងបន្តថា ៖

“ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យនៅឆ្នាំ ២០០២, ២០១២ និង ឆ្នាំ២០២២ គឺជាមោទនៈភាពជាតិសម្រាប់កម្ពុជានៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសកលលោក និងតំបន់”

សម្តេចតេជោ បានលើកឡើងថា សម្រាប់ឆ្នាំ២០២២ នេះ, កម្ពុជាបានទទួលជាប្រធានអាស៊ានប្ដូរវេនជាលើកទី៣ ស្របពេលដែលតំបន់ និង សកលលោកកំពុងប្រឈមនឹងសម្ពាធពីគ្រប់ទិសទីរួមមាន ៖ ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាម ជំងឺកូវីដ-១៩ វិបត្តិស្បៀងអាហារនិងថាមពល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ដូច្នេះថា ៖

“ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្តី កម្ពុជាបានដឹកនាំនាវាអាស៊ានប្រកបដោយជោគជ័យ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់លើរបៀបវារៈសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចធំៗ បណ្ដុះទំនាក់ទំនងមិត្តភាព, ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងសង្គម និងសេដ្ឋកិច្ច, កសាងទំនុកចិត្តជាមួយប្រទេសដៃគូ, និង ជាពិសេស ដើម្បីជំរុញសមាហរណកម្មតំបន់ និងសម្រេចឱ្យបាននូវ «ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥» “



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក