រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពន្យល់ពីអត្រាពន្ធគយ ៩៧% រវាងកម្ពុជា និងអាមេរិក

ភ្នំពេញ ៖ កាលពីម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាមរិក លោក ដូណាស់ ត្រាំ បានប្រកាថា កម្ពុជាយកពន្ធនាំចូលពីអាមេរិកប្រមាណជា ៩៧% ជាតួលេខខ្ពស់មួយដែលនេះជាតួលេខយល់ច្រលំ ប៉ុណ្ណោះ តាមពិតកម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលបានកំណត់យកពន្ធខ្ពស់បំផុតត្រឹម ៣៥%ប៉ុណ្ណោះ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ក្នុងនាមកម្ពុជាជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងដូចគ្នាទៅនឹងសហរដ្ឋអាមេរិក រួម និងប្រទេស ១៦៦ផ្សេងទៀត សុទ្ធតែបានកំណត់នូវបន្ទាត់ពន្ធគយជាមួយគ្នាដែលក្នុងនោះ កម្ពុជាបានកំណត់យកពន្ធមិនមែនតែអាមេរិកទេ គឺរាល់ប្រទេសជាសមាជិកអង្គការពាណិ​ជ្ជ​កម្មពិភពលោកមានចន្លោះ ពី ០% រហូតដល់ ៣៥% ប៉ុណ្ណោះ។

លោកជំទាវបានបញ្ជាក់ថា ៖

«នៅក្នុងឆ្នាំ២០២៤កន្លងទៅ ផលិតផលអាមេរិកនាំចូលមកកម្ពុជា មានបរិមាណជិត៣០០លានដុល្លារ ដែលនេះបន្ទាត់ពន្ធដែលខ្ពស់បំផុតសម្រាប់ផលិតផលនាំចូលមកកម្ពុជា មានប្រមាណជា ២៩,៤%ប៉ុណ្ណោះ មានន័យថាទាបជាង ៣៥% ដែលជាបន្ទាត់ពន្ធខ្ពស់បំផុត កំណត់ដោយអង្គការ WTO ហើយតួលេខដែលយើងទទួលបាន គឺសហរដ្ឋអាមេរិកបានយកទំហំពាណិជ្ជកម្មរួមរបស់កម្ពុជា ដកទៅនឹងតួលេខនៃឱនភាពដែលយើងមាន ដូច្នេះហើយតួលេខនោះបង្ហាញចំនួន ៩៧% នៃទំហុំពាណិជ្ជកម្មរួមទ្វេរភាគី គឺផលិតផលកម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក ហើយ៣% ទៀតនោះគឺទំហំផលិតផលអាមេរិកនាំចូលមកទីផ្សារកម្ពុជាវិញ។ នេះជាមូលហេតុឆ្លុះបញ្ចាំឱ្យឃើញតួលេខ៩៧% ហើយកាត់បន្ថយពាក់កណ្តាលតែម្តង ចំណែកពាក់កណ្តាលគឺធ្វើឡើងគ្រប់បន្ទាត់ពន្ធដូចៗគ្នា សម្រាប់ប្រទេសនាំផលិតផលចូលអាមេរិក។​ បើគិតជាភាគរយរួចឃើញថាមានតួលេខខ្ពស់ បើគិតជាទឹកប្រាក់វិញមិនខ្ពស់ទេ ពោលគឺមានទំហំទាបជាងប្រទេសនៅក្នុងតំបន់មួយចំនួនទៀត»។

កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ឬហៅថាប្រទេសអភិវឌ្ឍន៍តិចតួច ជាធម្មតាតែងត្រូវការប្រទេសដែលមានទីផ្សារធំ កម្លាំងនៃការបញ្ជាទិញច្រើន ដូចជាសហរដ្ឋអាមេរិកជាដើម ដែលមានប្រជាជនដល់ទៅ ៣៤០លាននាក់ ចំណែកប្រជាជនកម្ពុជាមានប្រមាណជា ១៧លាននាក់ប៉ុណ្ណោះ ដែលជាកត្តាធ្វើឱ្យអតិរេកជញ្ជីងពាណិជ្ជកម្មមានភាពមិនស្មើគ្នា ហើយក៏មិនមែនតែកម្ពុជានោះដែរ គឺមានប្រទេសជាច្រើននៅអាស៊ាន ក៏ដូចជាលើពិភពលោកក៏មានអតិរេកដូចៗគ្នាដែរ។ កម្ពុជាមិនមែនមានអតិរេកតែជាមួយអាមេរិនោះទេ ពោលគឺកម្ពុជាមានអតិរេកជាមួយប្រ​ទេសដៃគូពាណិជ្ជកម្មធំៗដទៃទៀត ដូចជាសហភាពអ៊ឺរ៉ុបជាដើម គឺមានអតិរេកជញ្ជីងពាណិជ្ជកម្ម អតុល្យភាពនឹងគ្នាប្រមាណជាជិត ៤០០០លានដុល្លារ ជាមួយកាណាដា ១០០០​លានដុល្លារ ជាមួយជប៉ុនមាន ៦៥៦លានដុល្លារ អូស្រាលី  ៣៧៧លានដុល្លាដែរ។

លោកជំទាវរដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«ជាការពិត ការដំឡើងអាត្រពន្ធគយទៅលើផលិតផលនាំចេញទៅអាមេរិក ប្រជាជននៅអាមរិកគឺជាអ្នករងផលប៉ះពាល់ដំបូងគេ បន្ទាប់មកប៉ះមកលើកម្ពុជា ពិសេសអ្នកធ្វើធុរកិច្ច និងអ្នកធ្វើការនៅក្នុងឧស្សាហកម្មសំខាន់ៗនោះ មានដូចជា វាយនភណ្ឌ កាត់ដេរស្បែកជើង សម្ភារៈធ្វើដំណើរ និងផលិតផលកង់ជាដើម»។

ជាមួយគ្នានេះ លោកជំទាវ ចម និម្មល បានអំពាវនាវដល់សាធារណៈជនទូទៅ ក៏ដូចជាបណ្តាពាណិជ្ជករ ម្ចាស់អាជីវកម្ម កុំឱ្យមានការព្រួយបារម្ភ ដោយសារប្រមុខរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ រួមនឹងក្រសួងដែលជាសេនាធិការទាំងអស់ បានធ្វើការយ៉ាងយកចិត្តទុកដាក់ ហើយថានេះមិនមែនជារឿងថ្មីទេ កម្ពុជាបានដឹងរួចតាំងពី៣ខែមុនម្ល៉េះ ហើយក៏បានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ដោះស្រាយផងដែរ។ ដូច្នេះ សូមពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភ ជាពិសេស កម្មករ-កម្មការិនីដែលកំពុងធ្វើការផ្នែកឧស្សាហកម្មខាងលើ សូមបន្តធ្វើការដោយជំនឿចិត្ត៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *