ការ​បញ្ចុះអត្រាការប្រាក់សម្រាប់ឥណទានទិញលំនៅឋាន​របស់ធនាគារ​ក្នុង​ស្រុក​ នឹងជួយ​ជំរុញ​ឱ្យវិស័យ​អចលនទ្រព្យ​ប្រសើរ​ឡើងវិញ​

ភ្នំពេញ ៖ ស្ថិតក្នុ​ងស្ថានភាពទីផ្សារអចលនទ្រព្យនៅ​កម្ពុជា​នៅមិនទាន់​មានភាពប្រសើរ​ដូច​នឹង​ស្ថានភាពមុនពេល​​មានវិបត្តិ​កូវីដ-១៩នោះ ការបញ្ចុះអត្រា​ការ​ប្រាក់ស​ម្រាប់​ឥណទាន​ទិញលំនៅឋានពីសំណាក់​បណ្ដាធនាគារ​ក្នុងស្រុក គឺជាចលករយ៉ាងសំខាន់មួយក្នុងការជួយជំរុញឱ្យវិស័យ​មួយនេះបានប្រសើរឡោះងមួយកម្រិត​ ហើយអាចគាំទ្រឱ្យមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ឡើងវិញជាបណ្តើរៗ។

ឯកឧត្ត​ម គិត ច័ន្ទគ្រឹស្នា​ អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំដែន​ដី ​នគរូបនីយកម្ម​ និងសំណង់ បានថ្លែង​ថា​ ការផ្ដល់​ឥណទាន​សម្រាប់ទិញលំនៅឋាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេសកម្ពុជា ជាពិសេស​ក្នុងអំឡុង​ពេលនេះ ដោយ​អត្រាការ​ប្រាក់ទាប វា​បានជួយ​ឱ្យវិស័យ​អចលនទ្រព្យ​មាន​ចរន្ត​ល្អ និងបានប្រសើរ​ឡើង​ក្នុងគ្រាដែល​វិស័យនេះបាន​រួម​ចំណែក​កាន់តែធំ​ក្នុងសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។​

ឯកឧត្តម​បានបន្តថា ៖

«ការផ្ដល់​ឥណទាន​ដោយ​អត្រា​ការ​ប្រាក់ទាបជាងមុន នឹងធ្វើឱ្យ​ពលរដ្ឋ​ដែ​ល​មា​នត​ម្រូ​វកា​រ​ផ្ទះស្នាក់​នៅជា​របស់ផ្ទាល់​ខ្លួន មានលទ្ធភាព​ក្នុងការ​ប្រើប្រាស់ឥណទាន​ពីធនាគារ​សម្រាប់ទិញផ្ទះ ​ហើយ​​បង់​សង​ត្រលប់ទៅធនាគារ​ក្នុងកម្រិតទាបជាង​មុន ធ្វើឱ្យ​ពលរដ្ឋ​អាច​សន្សំ​ប្រាក់​បាន​មួយចំនួន​សម្រា​ប់ប្រើ​ប្រា​ស់​ ឬ​ទិញ​របស់​របរ​ដែលពួក​គាត់ត្រូវ​ការ ។ វាក៏បានជួយ​ឱ្យ​អ្នកអភិវឌ្ឍន៍​លំនៅឋាន​អាច​លក់​ផ្ទះរ​ប​ស់​ខ្លួ​នចេញជា​បន្ត​បន្ទាប់ ធនាគារ​ក៏ទទួលបានការ​ប្រាក់ ហើយពលរដ្ឋ​ក៏មានទ្រព្យ​ជា​របស់ខ្លួន​ ដូច្នេះ ​វា​បានជួយ​ច្រើន​ដល់​សេដ្ឋកិច្ច​»។

ឯកឧត្ត​ម​ក៏បានបញ្ជាក់ដែរថា នៅពេលដែលធនាគារ​គិតការ​ប្រាក់លើ​ឥណទាន​ទាបជាមុន ពលរដ្ឋ​អាច​មាន​លទ្ធ​ភាពទិញផ្ទះទី២ ឬក៏ដី​ធ្លី​ជាទ្រព្យសម្រាប់​ទុក​ឱ្យកូន​ចៅ​ជា​បន្តបន្ទាប់ផងដែរ ។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ មាន​ធនា​គារ​ជាច្រើន​ហើយបានចាប់ផ្ដើម​គិតការ​ប្រាក់​សម្រាប់ទិញលំនៅឋាន​ទាប​ជាងមុន​​ និងជាអ្វីដែលក្រសួង​ និង​ពលរដ្ឋ​ចង់បាន ។

កន្លងមក​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយធនាគារ​ជាតិ​នៃកម្ពុជា សមាគមធនាគារ​នៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍​លំនៅឋានកម្ពុជា បានជួ​បពិភាក្សា​រកដំណោះស្រាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​អចលនទ្រព្យ​ ជាពិសេស​លើ​លំនៅឋានដែលជាប់គាំង​ ​សំដៅ​លើ​លំនៅឋានដែលអភិវឌ្ឍ​ហើយ​តែមិនទាន់មានម្ចាស់ ។ ជា​លទ្ធផល​ឃើញ​ដំណោះស្រាយ​ត្រូវ​​បា​ន​រក​ឃើ​ញ​​ និ​ងចាប់ផ្ដើមអនុវត្ត​ន៍​ជា​បន្ត​បន្ទាប់ រហូតដល់ធនាគារ​មួយចំនួន​ចាប់ផ្ដើម​ផ្ដល់ឥណ​ទា​នទិ​ញលំ​នៅ​ឋាន​ក្នុង​អត្រា​កា​រប្រាក់ទាបជាងមុន ។

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ បាន​ណែនាំដល់អ្នកអភិវឌ្ឍ​ន៍លំនៅឋាន ត្រូវអភិវឌ្ឍន៍​ ឬសាងសង់​លំនៅឋាន​​ដោយសិក្សា​លើទីផ្សារ​និងតម្រូវការ​ជាក់ស្ដែងរបស់ពលរដ្ឋ ។ ពលរដ្ឋ​ភាគច្រើន​ត្រូវ​ការលំនៅឋាន​តម្លៃសមរម្យ​សម្រាប់ស្នាក់នៅ បើសិនជាអ្នកអភិវឌ្ឍន៍​លំនៅឋាន សង់តែផ្ទះដែលមានតម្លៃខ្ពស់​នោះ វានឹងធ្វើឱ្យទីផ្សារលក់ចេញតូចចង្អៀត មិនមានទិញ ឬនៅសល់លំនៅឋានដែលបានអភិវឌ្ឍ​រួចជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *