មន្ត្រីក្រសួងកសិកម្ម ចុះវាយតម្លៃបញ្ចប់សុពលភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពតាមបណ្តាសហគមន៍កសិកម្ម

ភ្នំពេញ ៖ ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពតាមបណ្តាសហគមន៍កសិកម្មចំនួន ៧កន្លែងត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពនៅក្នុងខេត្តគោលដៅចំនួន៤ ដែលការចុះត្រួតពិនិត្យ ដើម្បីប្រគល់ និងទទួលការងារលទ្ធកម្មនៃការសាងសង់ហេដ្ឋារចនាសម្ព័នស្រោចស្រពបន្លែ ដែលបានធ្វើចប់សព្វគ្រប់ក្រោយទទួលបានគម្រោងថវិកាក្នុងឆ្នាំ២០២២ នៅតាមសហគមន៍កសិកកម្មដែលមានសក្តានុពល។

ឯកឧត្តម គឹម សុន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអញ្ជើញទៅពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពនៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងខេត្តសៀមរាប។

ជាក់ស្តែង សហគមន៍ដាំបន្លែ ដែលជាសមាជិកសហគមន៍កសិកម្ម ល្ងៀងមានជ័យ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ បានដាំដំណាំគ្រប់​មុខលើផ្ទៃដីសរុប៥០ហិកតា ដែលកំពុងដាំបន្លែ យកផ្លែជាច្រើនប្រភេទ រួមានដូចជា ៖ តាសក់ ម្រះ ត្រប់ ននោង ដោយការដាំដំណាំរបស់ពួកគាត់មានសមត្ថភាពផលិតដោយទទួលផលបានចំនួន៣តោនក្នុង១ថ្ងៃ ដែលជាគម្រោងពិពិធកម្មកសិកម្ម កម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project)។

សូមជម្រាបថា អត្ថប្រយោជន៍ចម្បងៗនៃហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពដំណាំបន្លែមានដូចជា ៖

១- ផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពដំណាំបន្លែបានពេញមួយឆ្នាំ ចំណេញពេលវេលា និងចំណេញកម្លាំងពលកម្មក្នុងការស្រោចស្រពបន្លែ ធ្វើឱ្យកសិករមានពេលវេលាច្រើនសម្រាប់ប្រកបមុខរបរផ្សេងៗទៀត។

២- បង្កើនការដាំដុះដំណាំបន្លែពី ៤ ទៅ ៧ដង ក្នុងមួយឆ្នាំនៅតាមសហគមន៍កសិកកម្មដែលមានសក្តានុពល និងសមត្ថភាពគ្រប់គ្រាន់ ដែលអាចផ្គត់ផ្គង់បន្លែសុវត្ថិភាពស្របតាមតម្រូវការទីផ្សារក្នុងស្រុក ជំនួសការនាំចូលបន្លែជាបណ្តើរៗ និងឈានទៅរកការនាំចេញនៅពេលខាងមុខ។

៣- បង្កើនប្រាក់ចំណូលរបស់កសិករកាន់តែច្រើន តាមរយៈការកាត់បន្ថយការចំណាយថវិកាលើការបូមទឹកដោយម៉ាស៊ីនសាំង ឬម៉ាស៊ូត ការចំណាយពេលវេលាន និងកម្លាំងពលកម្មក្នុងផលិតកម្មដំណាំបន្លែ។

៤- បង្កើនផ្ទៃដីដាំដុះ និងបរិមាណផល ជាពិសេសនៅរដូវប្រាំង តាមរយៈការពង្រីកសមាជិកសហគមន៍ រួមទាំងពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ។

៥- ងាយស្រួលប្រើប្រាស់ ដែលស្ត្រីនិងកុមារក៏អាចស្រោចស្រពបន្លែបាន និងអាចសន្សំសំចៃទឹកបានច្រើន។

៦- ចងក្រងក្រុមអ្នកផលិតបន្លែសុវត្ថិភាពជាប្រព័ន្ធ និងរៀបចំកិច្ចសន្យាផលិតកម្ម សម្រាប់រៀបចំផែនការផលិតកម្ម ដើម្បីផ្គត់ផ្គង់តាមតម្រូវទីផ្សារឱ្យបានទៀងទាត់។

ក្រៅពីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអគ្គនាយកដ្ឋានកសិកម្ម បេសកកម្មនេះក៏មានការចូលរួមផងដែរពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានវិនិយោគ នាយកដ្ឋានគណនេយ្យហិរញ្ញវត្ថុ និងអង្គភាពលទ្ធកម្ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Genki Sushi បើកសាខាថ្មីនៅផ្សារទំនើប អ៊ីអន ម៉ល ទី ១ និងនាំអាហារស៊ូស៊ី Kaiten ដ៏ល្បី​របស់ជប៉ុនសម្រាប់​ប្រជាជនកម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/01/2026

ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២ Genki Sushi បានប្រកាសបើកសាខាថ្មីរបស់ខ្លួននៅផ្សារទំនើប អ៊ីអនម៉លទី ១ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទទួលបានអាហារស៊ូស៊ី​ដ៏ពេញនិយម ពី​ភោជនីយដ្ឋាន Genki Sushi នេះ​

ខេត្តក្រចេះ នឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ខ្នាតយក្សចូលទៅវិនិយោគក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

វត្តមាននៃក្រុមហ៊ុនបរទេសចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះត្រូវគេមើលឃើញថា នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់

តម្លៃប្រេងបានធ្លាក់ចុះជាង ៤% បន្ទាប់ពីក្តីបារម្ភនៃការវាយប្រហារលើអ៊ីរ៉ង់ពីសំណាក់អាម៉េរិកត្រូវបានកាត់បន្ថយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ៤,១៥% ឬ ៦៣,៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ៤,៥៦% ឬ ៥៩,២ ដុល្លារក្នុងមួយបារ៉ែល

សមរភូមិទាំង​៥ របស់ក្រសួងរៀបចំដែនដី បាន និងកំពុងគាំទ្រ​ លើកទឹកចិត្ត​ដល់វិស័យឯកជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2026

សមរភូមិទាំង៥​ របស់​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន និងកំពុងគាំទ្រ លើកទឹកចិត្ត​ដល់​វិស័យឯកជន​ ដែលធ្វើឱ្យ​វិនិយោគិនកាន់តែមានភាពកក់ក្ដៅ

អាម៉េរិក បន្ថយពន្ធមកត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ជាថ្នូរនឹងការវិនិយោគរាប់រយពាន់លានដុល្លារមកលើឧស្សាហកម្មឈីបរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2026

សហរដ្ឋអាម៉េរិកបានយល់ព្រមកាត់បន្ថយអត្រាពន្ធមកនៅត្រឹម ១៥% លើការនាំចូលពីកោះតៃវ៉ាន់ ដែលជាថ្នូរនឹងការវិនិយោគតម្លៃរាប់រយពាន់លានដុល្លាររបស់កោះមួយនេះទៅលើការផលិតបន្ទះសៀគ្វីអេឡិចត្រូនិក

ក្រសួងឧស្សាហកម្ម និងអង្គការដៃគូចំនួន២ រៀបចំកម្មវិធីពង្រីកសេវាទឹកស្អាតធន់នឹងអាកាសធាតុ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2026

ក្រសួងឧស្សាហកម្ម រួមជាមួយអង្គការ UNICEF និងអង្គការ UNCDF បានជួបពិភាក្សាគ្នារៀបចំអភិបាលកិច្ចកម្មវិធីរួមហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងថាមពលឆ្លាតវៃនៅកម្ពុជា

ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2026

ក្រសួងរៀបចំដែនដី កំពុងត្រួតពិនិត្យ ទស្សនាទានឆ្ពោះទៅរៀបចំគោលនយោបាយសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដើម្បីគាំពារដល់គុណភាពជីវិតមន្ត្រីរាជការក្រោយចូលនិវត្តន៍

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

អ្នកជំនាញ​ណែនាំឱ្យ​បង្កើនការប្រុង​ប្រយ័ត្នចំពោះការទិញអចលនទ្រព្យក្នុងស្ថានភាពទីផ្សារមិនច្បាស់លាស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2026

អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យបានណែនាំឱ្យ​អ្នកដែលមានបំណងទិញអចលនទ្រព្យ​សម្រាប់វិនិយោគ ឬលក់បន្តយកចំណេញ ត្រូវបង្កើនការ​ប្រុ​ងប្រយ័ត្ន​ជៀសវាង​ខាតបង់ប្រាក់កាស

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី