មុខទំនិញសំខាន់ៗជាង២០ប្រភេទរបស់កម្ពុជាដែលមានការគាំទ្រច្រើននៅលើទីផ្សារអន្តរជាតិ

ភ្នំពេញ ៖ បើទោះបីជាស្ទើរតែពេញមួយឆ្នាំនៃឆ្នាំ២០២១នេះ កម្ពុជាទទួលរងនូវការវាយប្រហារពីសំណាក់វីរុសកូវីដក៏ដោយ ក៏សេដ្ឋកិច្ច​កម្ពុជា​មិនបានឈប់ស្ងៀមត្រឹងគ្មានកម្រើកនោះដែរ។ ជាក់ស្ដែង តាមរយៈរបាយការ បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និង​ទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ ដែលចេញដោយក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញ-នាំចូលរបស់កម្ពុជានៅតែស្ថិត​ក្នុង​កម្រិតមួយដែលអាចស្រោចស្រង់បាន។

ជាមួយនឹងភាពវិជ្ជមាននៃការនាំចេញ-នាំចូលទំនិញរបស់កម្ពុជាជាមួយទីផ្សារអន្តរជាតិកាលពីពេលកន្លងទៅនេះ គេសង្កេតឃើញមានមុខទំនិញសំខាន់ៗប្រមាណជាង២០មុខ ដែលទទួលបានការគាំទ្រយ៉ាងច្រើនគួរឲ្យកត់សម្គាល់ដោយក្នុងនោះ រួមមានមុខទំនិញដូចខាងក្រោម ៖

•  សម្លៀកបំពាក់ ដែលនាំចេញគិតជាទឹកប្រាក់ស្មើនឹង ៦៥៣៨លានដុល្លារអាមេរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០

•   ស្បែកជើងនាំចេញបានចំនួន ១១១៤លានដុល្លារ កើនឡើង២១%

•  សម្ភារៈធ្វើដំណើរចំនួន ១១៧៩លានដុល្លារ កើនឡើង៥២%

•  ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនីនាំចេញបានជាទឹកប្រាក់ ៨៥០លានដុល្លារ កើនឡើង ៤១%

•  កង់នាំចេញបាន ៥១៤លានដុល្លារ កើនឡើង ២១%

•  រីឯផលិតផលកសិកម្ម គឺអង្ករមានការនាំចេញបាន ៣២៦លានដុល្លា មានការថយចុះ១១%

•  គ្រឿងសង្ហារឹម និងបរិធានបំភ្លឺ នាំចេញបាន ៧៧៦លានដុល្លារ កើនឡើង៤០%

•  កៅស៊ូក្រែប នាំចេញបាន ៣២៩លានដុល្លារ កើនឡើង៦៩%

•  ស្ករអំពៅ ទទួលបាន៤២លានដុល្លារ ដែលកើនឡើង៣២%

•  បន្លែង និងផ្លែឈើ នាំចេញបានចំនួន១៦៧ លានដុល្លារ ថយចុះ ៤៥%

ជាទិន្នន័យនាំចេញសរុបដោយគិតត្រឹម១០ខែនៃឆ្នាំ២០២១ កម្ពុជាបាននាំចេញលើមុខទំនិញសំខាន់ៗគិតជាទឹកប្រាក់ ១៤,២៨៦ លានដុល្លារអាមេរិក ដែលមានការថយចុះចំនួន ២៦៤លានដុល្លារ ស្មើនឹង២%តិចជាងឆ្នាំ២០២០។

សម្រាប់ការនាំចូលវិញ រួមមានមុខទំនិញសំខាន់ដូចជា៖

•  វាយនភ័ណ្ឌ ក្នុងទឹកប្រាក់៤៤១២លានដុល្លារ កើនឡើង២៥% ធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០

•  សម្ភារៈសំណង់ នាំចូលក្នុងទឹកប្រាក់១០៦៣លានដុល្លារ កើនឡើង ៣៣%

•  ដែក មានចំនួន ៣២៦លានដុល្លារ កើនឡើង១%

•  ស៊ីម៉ង់ត៍ មានការនាំចូលចំនួន ៤០លានដុល្លារ ថយចុះ ៣៣%

•  ទឹកបរិសុទ្ធ ក្នុងទឹកប្រាក់ ២២៥លានដុល្លារ ថយចុះ១៣%

•  ស្រាបៀរ ណិងស្រាចំរុះ មានការនាំចូល ៨លានដុល្លារ ថយចុះ ៤២%

•  រថយន្ដ មានទឹកប្រាក់៩៧៧លានដុល្លារ កើនឡើង៨%

•  ផលិតផលឱសថ មានចំនួន ៦១៤លានដុល្លារ ដែលមានការកើនឡើងរហូតទៅដល់ ៩២%

•  ជីកសិកម្ម និងថ្នាំ ក្នុងទឹកប្រាក់ ៣៩០លានដុល្លារ កើនឡើង៤១%

•  គ្រឿងអេឡិចត្រូនិច និងសម្ភារៈអគ្គិសនី នាំចូលបាន ២០១៤លានដុល្លារ កើនឡើងចំនួន៦%

•  និងមុខទំនិញផ្សេងទៀតចំនួន ១២,៩៩១លានដុល្លារ កើនឡើង១០៨%។ ទិន្នន័យសរុបការនាំចូល គិតត្រឹម១០ខែដំបូងនៃឆ្នាំ ២០២១នេះ កម្ពុជាប្រើទឹកប្រាក់អស់២៣,០៦០ លានដុល្លារអាមេរិក ដែលមានការកើនឡើង ជាង៨ពាន់លានដុល្លារ ស្មើនឹង៥៨% ច្រើនជាងឆ្នាំ២០២០៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី