គួរស្វែងយល់ ៖ នីហ្សេរីយ៉ា ដាំដុះដំឡូងមីច្រើនបំផុតលើពិភពលោក ប៉ុន្តែទាញចំណូលបានតិចបំផុតស្ទើរមិនគួរឲ្យជឿ

ប្រទេសនីហ្សេរីយ៉ា ត្រូវបានគេស្គាល់ថាជាអ្នកដែលអាចដាំដុះនឹងប្រមូលផលដាំណាំដំឡូងមីបានច្រើនជាងគេបំផុតលើពិភពលោកដល់ទៅជាង៦០លានតោនជារៀងរាល់ឆ្នាំ ប៉ុន្តែជារឿងដែលមិនគួរឲ្យជឿបំផុតនោះគឺថាការនាំចេញស្ទើរតែមិនមានឡើយទៅកាន់ទីផ្សារអន្តរជាតិ។

ដំឡូងមី ជាប្រភេទផលិតផលដ៏មានតំរូវការខ្ពស់បំផុតចាប់រាប់ពីអាស៊ីទៅដល់អឺរ៉ុប និងអាមេរិក ពីព្រោះថាជាវត្ថុធាតុដើមដ៏មានសារៈសំខាន់នៅក្នុងវិស័យម្ហូបអាហាររបស់សកលលោក ដែលគេអាចទាញវាយកទៅផលិតជាអាហារបានច្រើនប្រភេទ ហើយគិតត្រឹមតែឆ្នាំ២០១៨ប៉ុណ្ណោះទីផ្សារដំឡូងមីរបស់សកលមានទំហំដល់ទៅ៤០,៥៣ពាន់លានដុល្លារ និងរំពឹងថានឹងកើនឡើងទៅដល់ ៦៦,៨៤ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០២៦។

ឆ្នាំ២០២២កន្លងមកនេះ នីហ្សេរីយ៉ា ប្រមូលផលដំឡូងមីបានរហូតទៅដល់៦៣លានផោន ពោលគឺច្រើនជាងបណ្តាប្រទេសណាទាំងអស់លើពិភពលោក ប៉ុន្តែគិតជាទំហំប្រាក់ចំណូលបានមកពីការនាំចេញបែរជាមានត្រឹមតែ១លានដុល្លារទៅវិញ ខណៈដែលថៃមិនស្ថិតនៅក្នុងបញ្ជីទាំង៥អ្នកផលិតច្រើនជាងគេផងនោះបែរជាអាចរកប្រាក់ចំណូលបានពីការនាំចេញច្រើនជាងគេបំផុតដល់ទៅ ១,៣ពាន់លានដុល្លារទៅវិញ។

ហេតុអ្វីបានជានីហ្សេរីយ៉ាមានសក្តានុពលផ្នែកដំឡូងមីខ្លាំងធៀបទៅនឹងប្រទេសជាច្រើន ប៉ុន្តែបែរជាមិនអាចទាញយកចំណូលជាច្រើនពាន់លានដុល្លារដូចគេ?

មូលហេតុសាមញ្ញ និងងាយស្រួលយល់បំផុតនោះគឺនៅត្រង់ថា បើទោះបីជានីហ្សេរីយ៉ាអាចបង្កើនផលិតផលដំណាំនេះគុណនឹង២ដងទៀតក៏ប្រទេសនេះនៅតែមិនអាចទាញយកចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះបានដែរ។

កសិករនីហ្សេរីយ៉ាស្ទើរគ្រប់គ្នាសុទ្ធតែជាអ្នកដាំដំណាំដំឡូងមី ប៉ុន្តែពួកគេមានគោលបំណងតែមួយគត់ដើម្បីទទួលផលពីវាគឺស្តុកទុកគ្រាន់តែជាអាហារសម្រាប់បរិភោគផ្ទាល់ខ្លួនប៉ុណ្ណោះ ដូច្នេះហើយដីដាំដុះរបស់ពួកគេមួយផ្នែកបែរជានាំគ្នាទៅដាំដំណាំផ្សេងវិញដែលអាចទាញបានចំណូលច្រើនជាង​ ហើយគិតជាមធ្យម កសិករនីហ្សេរីយ៉ាមិនអាចទាញចំណូលពីការលក់ដំឡូងមីបាន១ដុល្លារឡើយក្នុងមួយថ្ងៃ។

សង្វាក់ផលិតកម្មដ៏ខ្សត់ខ្សោយបានជះឥទ្ធិពលយ៉ាងធំធេងនៅក្នុងវិស័យដ៏មានទីផ្សារមួយនេះ។ រោងចក្រផលិតម្សៅដំឡូងមីមានចំនួនតិចតួចហើយស្ថិតនៅចំងាយឆ្ងាយដល់ទៅរាប់រយគីឡូម៉ែត្រពីចំការដំឡូងមី ខណៈដែលការដឹកជញ្ជូនគឺមិនអាចធ្វើបានល្អប្រសើរឡើយ ពីព្រោះថាប្រសិនបើការដឹកជញ្ជូនដំឡូងមីលើសពី៤៨ម៉ោងនោះវានឹងធ្វើឲ្យដំណាំទាំងនោះខូចខាតភ្លាមៗ ជាក់ស្តែងកាលពីឆ្នាំ២០១៥កន្លងទៅ នីហ្សេរីយ៉ាបានខាតបង់ទឹកប្រាក់ដល់ជាង ៦០០លានដុល្លារ ពីព្រោះថាការដឹកជញ្ជូនមិនបានត្រឹមត្រូវ។

ដំឡូងមីដល់ទៅ៦៣លានតោន ប៉ុន្តែនីហ្សេរីយ៉ាមិនអាចដឹកជញ្ជូនទៅកាន់ទីផ្សារក្រៅស្រុកបានដែលនឹងអាចរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារ មិនត្រឹមតែប៉ុណ្ណោះប្រទេសនេះក៏ខ​កខានការទាញយកប្រាក់ចំណូលរាប់ពាន់លានដុល្លារផ្សេងទៀតផងដែរ ពីព្រោះថាផ្ទៃដីដាំដុះរបស់ប្រទេសអាចបង្កើនផលដល់ទៅច្រើនដងជាងបច្ចុប្បន្នក្នុងករណីប្រសិនបើកសិករទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍បានច្រើនជាងនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី