សហភាពអឺរ៉ុប គ្រោងរឹតបន្តឹងក្រុមហ៊ុនចិនដែលធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបគ្រោងនឹងរឹតបន្តឹងបន្ថែមលើសេដ្ឋកិច្ចរបស់រុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដែលធ្វើពាណិជ្ជកម្មជាមួយនឹងទីក្រុងម៉ូស្គូ។

កាលពីពេលថ្មីៗនេះ អាជីវកម្មចិនចំនួន ៧ ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងវិធានការណ៍ថ្មីនៃការរឹតបន្តឹងដែលសមាជិកសហភាពអឺរ៉ុបនឹងពិភាក្សាក្នុងសប្តាហ៍នេះ។ ជាមួយគ្នានេះ ដើម្បី​អនុវត្តការរឹតបន្តឹងនេះចូល​ជា​ធរមាន ទណ្ឌកម្ម​ថ្មី​ចាំបាច់​ត្រូវ​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ពី​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧។

យោងទៅតាមប្រភពពី Financial Times បានឲ្យដឹងថា បញ្ជីនេះរួមមានក្រុមហ៊ុនចិនដីគោកចំនួន ២ គឺ 3HC Semiconductors និង King-Pai Technology និង ៥ ក្រុមហ៊ុនមកពីហុងកុងរួមមាន ក្រុមហ៊ុន Sinno Electronics, Sigma Technology, Asia Pacific Links, Tordan Industry និង Alpha Trading Investments ដែលភាគច្រើនគឺជាក្រុមហ៊ុនបច្ចេកវិទ្យា។ ជាមួយគ្នានេះ មានគេបានរាយការណ៍ថា អាជីវកម្មទាំងនេះត្រូវបានចោទប្រកាន់ពីបទលក់ឧបករណ៍ដែលអាចប្រើប្រាស់ក្នុងការផលិតអាវុធទៅឲ្យទីក្រុងម៉ូស្គូ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នេះ​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​រួច​ហើយ។

ស្របពេលនេះផងដែរ​ គណៈកម្មាការអឺរ៉ុបជឿថា វាមានភាពសមស្របក្នុងការកំណត់គោលដៅលើអង្គភាពមួយចំនួននៅក្នុងប្រទេសទី ៣ ដែលពាក់ព័ន្ធនឹងការគេចវេសពីការរឹតបន្តឹងពាណិជ្ជកម្មដែលប្រឆាំងនឹងប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក្តី គេបានកត់សម្គាល់ឃើញថា សហភាពអឺរ៉ុបបានជៀសវាងការផ្តោតគោលដៅលើប្រទេសចិន ដោយលើកហេតុផលថា មិនមានភស្តុតាងណាមួយដែលថាទីក្រុងប៉េកាំងកំពុងផ្តល់អាវុធដោយផ្ទាល់ដល់ទីក្រុងម៉ូស្គូនោះទេ។

^

រហូតមកដល់ពេលនេះផងដែរ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ជុំទី ១០ ក្នុងការប្រឆាំងនឹងរុស្ស៊ីជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ កាលពីខែមុនកន្លងទៅនេះ ប្រធានការទូតរបស់សហភាពអឺរ៉ុបលោក Josep Borrell បានទទួលស្គាល់ថា ប្លុកអឺរ៉ុបស្ទើរតែអស់ជម្រើសរបស់ខ្លួនសម្រាប់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ចាប់តាំងពីពេលនោះមក សមាជិកសភារបស់សហភាពអឺរ៉ុបកំពុងពិចារណាកំណត់គោលដៅប្រទេសទីបីដែលនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី ដែលធ្វើឲ្យទីក្រុងម៉ូស្គូជៀសផុតពីការរឹតបន្តឹងពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក្តី ចិនបានដាក់ស្នើសុំដំណោះស្រាយការទូតចំពោះជម្លោះអ៊ុយក្រែនផងដែរ ហើយបានស្នើផែនការសន្តិភាពចំនួន ១២ ចំណុចកាលពីខែកុម្ភៈកន្លងទៅនេះ ដោយអំពាវនាវឱ្យភាគីនីមួយៗយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ។ ជាការឆ្លើយតប កាលពីសប្តាហ៍មុនកន្លងទៅនេះ លោក Josep Borrell បានច្រានចោលសំណើរបស់ទីក្រុងប៉េកាំងថា វាគឺជាការគិតតែប៉ុណ្ណោះ ហើយផែនការសន្តិភាពណាមួយគឺចាំបាច់ត្រូវតែផ្អែកលើការទាមទាររបស់ទីក្រុងគីវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្ដេចតេជោ ហ៊ុន សែន ស្នើជប៉ុន​បង្កើន​ការ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើឱ្យជប៉ុនបង្កើនការវិនិយោ​គ​​បន្ថែមទៀតនៅកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជាទទួលបានទេសចរជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

កម្ពុជាទទួលបានទេសចរជាតិ និង អន្តរជាតិ ជាង៣៤ម៉ឺននាក់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ គិតចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤

IMF បង្កើនការព្យាករណ៍កំណើន GDP របស់ចិន ខណៈកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

IMF បានបង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) របស់ចិនសម្រាប់ឆ្នាំនេះ ខណៈដែលព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកអាចធ្លាក់ចុះនៅឆ្នាំក្រោយ

កំពង់ស្ពឺ ​និងស្វាយរៀង ​ជា​ខេត្ត​ទទួល​បានគម្រោង​វិនិយោគ​ច្រើនជាង​គេ​ក្នុង​រយៈ​ពេល៦ខែ​ដើមឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2024

គិតត្រឹម​ឆមាសទី១​ឆ្នាំ ២០២៤ ខេត្ត​កំពង់ស្ពឺ និងស្វាយរៀង​ជា​ខេត្ត​ដែលទទួលបានគម្រោ​ងវិនិយោគ​ច្រើនជាង​គេក្នុង​ចំណោម​បណ្ដាខេត្ត​នានា​

ADB ៖ ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកកើនដល់ ៥%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

ADB ព្យាករថាឆ្នាំ ២០២៤ កំណើនសេដ្ឋកិច្ចនៃ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និង ប៉ាស៊ីហ្វិកនឹងកើនដល់៥% ដែលការព្យាករលើកមុនតែ ៤.៩ ភាគរយ

រដ្ឋាភិបាលចេញ​ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

រាជរដ្ឋាភិបាល​ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្ដីពី ការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ប្រធានសហគមន៍ជីផាត ៖ ភ្ញៀវក្នុងស្រុកមានទំនោរទៅទស្សនាតំបន់ធម្មជាតិច្រើនជាងឆ្នាំមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

សហគមន៍អេកូទេសចរណ៍ជីផាត ជាសហគមន៍ចំណាស់មួយ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០០៧ នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង

ស្មៅដំរី ជាដំណាំសម្រាប់ជាចំណីសត្វ ងាយស្រួលដាំ និងបានផលច្រើនដែលកសិករគួរសាកល្បង

ជំនួញ, ព្រឹត្តិការណ៍

• 17/07/2024

ស្មៅដំរី ជាប្រភេទដំណាំចំណីសត្វមួយដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ងាយស្រួលដាំ និងអាចជួយបំប៉នដល់ការលូតលាស់របស់សត្វបានល្អ

អាល្លឺម៉ង់ គ្រោងកាត់ផ្ដាច់ក្រុមហ៊ុនចិន Huawei ចេញពីបណ្តាញ 5G របស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2024

នៅក្រោមកិច្ចព្រមព្រៀងនេះ គ្រឿងបន្លាស់ដែលផលិតដោយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់ 5G ឈានមុខគេរបស់ប្រទេសចិន នឹងត្រូវហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញស្នូលដែលរសើបរបស់អាល្លឺម៉ង់មុនចុងឆ្នាំ ២០២៦

មូលនិធិអភិវឌ្ឍន៍ជំនាញ បានបណ្តុះបណ្តាលធនធានមនុស្សជាង១ម៉ឺន៤ពាន់នាក់ នៅឆមាសទី១ឆ្នាំ២០២៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2024

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបណ្តុះបណ្តាលធនធានមនុស្សជាង ១ម៉ឺន ៤ពាន់នាក់ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដែលស្ម;នឹង ៥៦ ភាគរយនៃផែនការមេ