ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍កាលពីពេលកន្លងទៅថ្មីៗនេះថា ការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយភាពថមថយការរាតត្បាតជំងឺកូវីដ-១៩ក្នុងរយៈពេលមួយឆ្នាំមកនេះ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានកំណើនជាបន្តបន្ទាប់។
សម្ដេចតេជោ បានមានប្រសាសន៍ថា ៖
“សេដ្ឋកិច្ចរបស់យើងឆ្នាំ២០២១ មានកំណើន៣% បន្ទាប់ពីការធ្លាក់ចុះ-៣.១ភាគរយ នៅឆ្នាំ២០២០ ហើយក៏ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់យើងកើនឡើងរហូតដល់ ៥% ហើយនឹងអាចបន្តឡើងទៀតនៅឆ្នាំបន្ទាប់ខាងមុខនេះ”

យោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានឱ្យដឹងពីស្ថានភាពក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុបបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាមេរិក។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុដដែលនេះក៏បានព្យាករណ៍ផងដែរថា ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១ ៩២៤ ដុល្លារអាអាមេរិកនៅក្នុងឆ្នាំ២០២៣ ខណៈដែលក្នុងឆ្នាំ២០២២នេះ មានត្រឹម ១ ៧៨៥ ដុល្លារអាមេរិកប៉ុណ្ណោះ។
កំណើននេះ ត្រូវបានគាំទ្រដោយការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងឆ្នាំ២០២២ ដូចជា -វិស័យឧស្សាហកម្មមានអត្រាកំណើន៩,២ភាគរយ(៩ភាគរយក្នុងឆ្នាំ២០២២) ដោយសារការរំពឹងទុកការបន្តកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។

វិស័យសេវាកកម្មត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៦,៦ភាគរយ ក្នុងឆ្នាំ២០២៣ ពីកំណើន ៤,៣ភាគរយក្នុងឆ្នាំ២០២២ ដោយសារការបន្តងើបឡើងនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រ ទេសចរណ៍ផ្សេងៗទៀត និងវិស័យកសិកម្មត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើងក្នុងអត្រា ១,១ភាគរយ ក្នុងឆ្នាំ២០២៣ ធៀបនឹង០,៧ភាគរយ ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុក លើការបន្តរក្សាកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ ។
លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមសម្តែងទស្សនៈរបស់លោកទៅលើខួប១ឆ្នាំនៃការបើកសេដ្ឋកិច្ចឡើងវិញ ដោយលោកបានគាំទ្រ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងអំពីប្រាក់ចំណូល កំណើននៃការនាំចេញ និងការនាំចូលរបស់កម្ពុជា គឺយើងអាចវាស់ស្ទង់ទៅលើសមត្ថភាពផលិតកម្ម ទាំងសមត្ថភាពនៃការវិនិយោគ ដែលចរន្តពីរនេះគួបផ្សំគ្នាបានធ្វើឱ្យកិច្ចពាណិជ្ជកម្មអន្តរជាតិមានការរីកចម្រើន។
លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា ៖
“ដំណើរពាណិជ្ជកម្មអន្តរជាតិកម្ពុជា រយៈពេល ៩ ខែនេះមានសន្ទុះកំណើន ទោះបីជាមានអតុល្យភាពជញ្ជីងពាណិជ្ជកម្មនៃការនាំចេញ-ចូល ខ្លះក៏ពិតមែន តែវាជារឿងសាមញ្ញក្នុងការរកស៊ី វាជាលក្ខណៈធម្មតាសម្រាប់ពាណិជ្ជកម្មរបស់ប្រទេសនីមួយៗ”
បើតាមអ្នកជំនាញសេដ្ឋកិច្ចខាងលើនេះបានបញ្ជាក់ថា សេដ្ឋកិច្ចទីផ្សាបច្ចុប្បន្នគ្មានរនាំងបិទខ្ទប់នៅក្នុងវិស័យសេដ្ឋកិច្ចទៀតនោះទេ ព្រោះមានកិច្ចព្រមព្រៀងផ្សេងៗសម្រាប់ការធ្វើពាណិជ្ជកម្មពហុភាគី ដែលជាការបើកលំហជើងមេឃ ហើយពិតជាមានរំហូរពាណិជ្ជកម្មទៅវិញទៅមក ដែលសំខាន់គឺផលិតផល ។ សម្រាប់កម្ពុជា អាចនាំចេញផលិតផល ដែលផលិតនាំចេញ គឺនិយាយដល់ការវិនិយោគ ហើយកម្រិតនៃការវិនិយោគជាកិច្ចបង្កើនការទាក់ទាញ ទាំងធុរជនក្នុងស្រុក និងធុរជនក្រៅស្រុក។
បណ្ឌិត ហុង វណ្ណៈបានបញ្ជាក់បន្ថែមថា សកម្មភាពសេដ្ឋកិច្ចទេសចរណ៍ នៅតាមមូលដ្ឋាន ទេសចរក្នុងស្រុក និងអន្តរជាតិ ក៏មានដំណើរការឡើងវិញ ដែលកត្តាទាំងនេះនាំឱ្យកម្រើកឡើងវិញនូវសេវាកម្ម អាជីវកម្មដែលជាការជំរុញនូវកំណើនសេដ្ឋកិច្ច រួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើន ដែលទាំងនេះរាជរដ្ឋាភិបាលបានមើលឃើញពីប្រភពចំណូល និងស្ថិរភាពចំណូល ដោយរួមទាំងប្រភពចំណូលពន្ធដារតាមផែនការ នាំឱ្យសន្ទុះនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចដែលបានមកពីការខិតខំរបស់រាជរដ្ឋភិបាល ដោយមានមូលដ្ឋានជាក់លាក់ ដើម្បីធ្វើឱ្យពិពិធកម្មសេដ្ឋកិច្ចកាន់តែខ្លាំងក្លា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content