សមិទ្ធផលសំខាន់ៗអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៧ កញ្ញា​ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនៈកិច្ចនេះ ថ្នាក់ដឹកនាំកម្ពុជា-ចិន បានពិភាក្សាគ្នាជាច្រើនលើប្រយោជន៍សេដ្ឋកិច្ច ជាជាងនយោបាយ។

ឯកឧត្តម ហ្សង់ហ្រង់ស្វ័រ​ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងពីសមិទ្ធផលធំៗចេញពីដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសចិនយ៉ាងដូច្នេះថា ៖

ចំណុចសំខាន់ទី១ គឺ កម្ពុជា និងចិន ប្ដេជ្ញាបន្តទំនាក់ទំនងមិត្តភាពយូរអង្វែងដែលជាមរតកអ្នកដឹកនាំ​ជំនាន់មុន ខណៈដែលបច្ចុប្បន្នជាមិត្តភាពដែកថែប។

ទី២គឺ កម្ពុជា និងចិន ឯកភាពគ្នាបន្តធ្វើឱ្យស៊ីជម្រៅ និងបន្ស៊ីចូលគ្នានូវយុទ្ធសាស្ត្របញ្ចកោណរបស់ប្រទេសកម្ពុជា និងគំនិតផ្ដួចផ្ដើមក្រវាត់ និងផ្លូវរបស់ចិនដែលមានជាអាថិ៍ នៅលើវិស័យកសិកម្ម ថាមពល និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

សមិទ្ធផលទី៣គឺ កម្ពុជាតាមរយៈសម្ដេចធិបតីបានបញ្ជាក់ជាថ្មីជូនមេដឹកនាំចិន នូវជំហររបស់កម្ពុជា ដែលប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។

ចំណុចបន្ទាប់ទៀតគឺ ភាគីចិន-កម្ពុជា បានចុះហត្ថលេខាលើឯកសារចំនួន ១៥ ដែលក្នុងនោះ​រួមមានឯកសារផែនការសកម្មភាពក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា សម្រាប់២០២៤ ២០២៨។ ជារួមលទ្ធផលនៃជំនួបរវាងថ្នាក់ដឹកនាំនេះ សុទ្ធសឹងតែជាគោលការណ៍ ដែលត្រូវផ្ដល់​សន្ទុះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយទៅជាត្បូងពេជ្រពិតប្រាកដ។

ដោយឡែក នៅក្នុងដំណើរទស្សនៈកិច្ចចំនួន៤ថ្ងៃនេះផងដែរ សម្ដេចធិបតីបានអញ្ជើញចូលរួមក្នុង​ពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ានផងដែរ ដែលពិព័រណ៍នេះផ្ដោតសំខាន់លើសេដ្ឋកិច្ច​ ប្រយោជន៍ពាណិជ្ជកម្ម ដែលតំបន់ខ្វាងស៊ី និងកម្ពុជាអាចទាញរួមគ្នាពីសហប្រតិបត្តិការជិតស្និទ្ធនឹងគ្នា។

បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ហ្សង់ហ្វ្រង់ស្វ័រ តាន់ គ្រាន់តែតំបន់ខ្វាងស៊ីរបស់ចិន​មួយនេះមានប្រជាជនរហូតដល់ ៥៨លាននាក់ រីឯ GDP នៃតំបន់នេះ ​គឺមានទំហំ៥ដងលើស​ប្រទេសកម្ពុជា បានន័យថាទីផ្សារនៃតំបន់នេះមានទំហំ៣ដង ធំលើសទីផ្សារកម្ពុជា ម្លោះហើយ ទំនាក់ទំនងសហប្រតិបត្តិការរវាងតំបន់ និងកម្ពុជាក៏អាចហុចប្រយោជន៍មកឱ្យកម្ពុជាដែរ។

ជារួមទស្សនៈកិច្ច៤ថ្ងៃនេះ ភាគីទាំងសងខាងមិនបានអង្គុយជជែកគ្នាលើរឿងនយោបាយនោះទេ ពោលគឺ ៧០% ជជែករួមគ្នាពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងគោលដៅអនុញ្ញាតឱ្យប្រទេសកម្ពុជា និងចិនទាញយកប្រយោជន៍ទៅវិញទៅមក ដើម្បីនាំមកនូវឧត្តមប្រយោជន៍ជាតិសម្រាប់សាកល្បងធ្វើឱ្យជីវភាពប្រជាជនកម្ពុជារីកចម្រើនទៅមុខ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី