ភ្នំពេញ ៖ គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៣ រាប់ចាប់ពីខែមករា ដល់ខែកញ្ញា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក ដោយមានរថយន្តឆ្លងកាតសរុបជាង ៣លានគ្រឿង ។ នេះបើតាមការឱ្យដឹងពីសំណាក់អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ថា បើគិតរយៈពេល១១ខែ គិតពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានសរុបប្រមាណ ៣២លានដុល្លារអាមេរិក។ ដោយឡែក ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ នេះ មានយានយន្តចំនួនប្រមាណ ៣លានគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។

រយៈពេល៩ខែចុងក្រោយនេះ មានការស្នើសុំ និងចុះសង្គ្រោះចំនួនប្រមាណ ៣០០០លើក។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ២៥០ករណី ។ ក្នុងនោះ មានរបួស៣៣នាក់ និងមានអ្នកស្លាប់ ៤នាក់។ តាមរយៈតួលេខនេះបានបង្ហាញថា ជាមធ្យមគ្រោះថ្នាក់ កើតឡើងតិចជាងមួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗដែលមានចរាចរណ៍មមាញឹកដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេលវេលាធ្វើដំណើរ៕ ដោយៈញ៉ែម សុផល




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content