ក្រុមហ៊ុនដ៏ផ្សព្វផ្សាយដ៏​ធំមួ​យ​របស់​ជប៉ុន​ប្ដេជ្ញា​កៀរគរវិនិយោគិន​ជប៉ុនចូលមកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន​ប្រព័ន្ធផ្សព្វផ្សាយដ៏​ធំមួយ​របស់​ប្រទេសជប៉ុនបានប្ដេជ្ញាថា​ នឹង​បន្តកៀរគរវិនិយោគិន​ជប៉ុន​ និង​អ្នកវិនិយោគ​នៃ​ប្រទេសផ្សេងទៀត​ចូលមក​បណ្ដាក់ទុន​នៅកម្ពុជា ដោយក្រុមហ៊ុននេះ​នឹង​ផ្សព្វ​ផ្សា​យ​​​ពីសក្ដានុពល​​ និងកាលា​​នុវត្ត​ភាពនៃការ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែលក​ម្ពុជាក៏បាន​ត្រៀម​បង្កើ​ត​​តំបន់សេដ្ឋកិច្ច​ពិសេស​​សម្រាប់វិនិយោគិន​ជប៉ុន​ ។

នៅ​ក្នុងជំនួបជាមួយ​ លោក​ Tsuyosi Hasabe ប្រធានក្រុមហ៊ុន ​Nikkei Inc ឯកឧត្តម​ ស៊ុន ចាន់​ថុល ឧបនាយ​ក​រ​​ដ្ឋមន្ត្រី​ និងជាអនុប្រធាន​ទី​១​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជាបាន​ឱ្យជម្រាប​ជូន​អំពី​គោលនយោបាយថ្មី ដែលដឹ​ក​នាំ​​ដោយ​ស​ម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ដើម្បី​សម្រេច​បាន​គោល​ដៅ​ប្រែ​ក្លា​យ​កម្ពុជា​ទៅ​ជា​ប្រ​ទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេ​សមា​ន​ចំ​ណូ​​ល​​ខ្ព​ស់​​​នៅឆ្នាំ២០៥០ ក៏ដូចជាកត្តាអំណោយផលផ្សេងៗក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលរា​ជរដ្ឋា​ភិបា​លស​ម្រេច​បាន និងផែនការថ្មីៗទៀតជាច្រើន រួមមាន គម្រោង​សាង​សង់​ចំណត​ផែកុង​តឺន័រ​​ទឹក​ជ្រៅ​ថ្មី​ជំហានទី១ ប្រវែង៣​៥០ម៉ែត្រ គម្រោង​ផ្លូវល្បឿ​នលឿនភ្នំពេញ-ក្រុងព្រះសីហនុ ការលើ​កក​ម្រិត​ផ្លូវ​ជាតិ​លេខ​៥ ពី២គន្លង ទៅ៤គន្លង គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ-បាវិត គម្រោង​ផែនកា​រ​កសា​ង​ផ្លូ​វ​ល្បឿ​ន​លឿ​ន​ភ្នំពេ​ញ​-សៀ​មរា​ប-ប៉ោយប៉ែត និងគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ បន្ថែមពីនេះ ឯកឧត្តម​ឧ​ប​នា​យ​​ក​​រ​ដ្ឋ​ម​ន្ត្រី​ ​ក៏បា​ន​ជ​ម្រា​បលោកប្រធានក្រុមហ៊ុនអំពីតួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការ​ផ្តល់​កិច្ច​ស​ម្របសម្រួលជូនដល់វិនិយោគិនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា និង​ស្នើសុំ​ឱ្យ​ក្រុម​ហ៊ុន​​ជប៉ុន​មក​បណ្តាក់ទុនរួមមាន វិស័យអេឡិចត្រូនិក វិស័យយានយន្ត និងបច្ចេកវិទ្យាជាដើម ដើម្បី​ជំរុញ​ការ​ប្រែក្លា​យ​ប្រទេស​កម្ពុជាពីការប្រើប្រាស់កម្លាំងពលកម្ម ទៅការប្រើ​ប្រាស់​ជំនា​ញ​​​បច្ចេក​ទេស​សម្រាប់​វិស័​យឧ​ស្សា​ហ​ក​ម្ម​  ។​

លោក Tsuyosi Hasabe ប្រធានក្រុមហ៊ុន បានបង្ហាញនូវចំណាប់អា​រម្មណ៍​លើ​កា​រ​អ​ភិ​វ​ឌ្ឍ​ន៍​យ៉ា​ង​ឆា​ប់រ​​ហ័ស​រប​ស់​​ព្រះ​រា​ជាណាចក្រកម្ពុជា និងបានប្តេជ្ញាចិត្តជួយផ្សព្វផ្សាយ និងណែនាំក្រុ​មហ៊ុ​ន​ជ​ប៉ុ​ន​ឱ្យ​ប​ណ្តា​ក់​ទុ​ន​វិ​និ​យោគ​នៅ​ប្រទេសកម្ពុជាផងដែរ ។

លោកបណ្ឌិត ​អ៊ិន​ ចាន់នី ​ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ បានបង្ហាញ​ពីភាពសុទិដ្ឋិនិយ​ម​ចំពោះ​វិនិយោគិន​ជប៉ុន ដោយលោកបានលើកឡើងថា វិនិយោគិនជប៉ុន​​គឺជា​វិនិ​យោ​គិន​​ដែល​មានផែនការ​ច្បាស់​លាស់​មុននឹង​បណ្ដាក់ទុនវិនិយោគ ហើយ​ជប៉ុនជា​ប្រទេស​ដែលមានអាជីវកម្មប្រភេទ​សហគ្រាស​ខ្នាតតូច​ និងមធ្យ​មយ៉ាង​ច្រើន ដែលអាចចូលរួមនៅក្នុងកិច្ចជួយជំរុញ និងគាំទ្រដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសផ្តល់់នូវឱកាសការងារដល់ពលរដ្ឋកម្ពុជា ។

គួរ​បញ្ជាក់ថា ដើម្បីទាក់ទាញ​វិនិយោគិន​ជប៉ុន​ចូលមកបណ្ដាក់ទុនវិនិយោគ​ កម្ពុជា​បាន​ជំរុញ​ និងលើក​ទឹកចិត្តឱ្យ​មានការបង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេស​សម្រាប់​វិនិយោគិន​ជប៉ុន ដោយ​ក្រុម​ហ៊ុន​​ជប៉ុន​​មួយ​បា​នបង្ហាញពី​បំណង​បង្កើត​តំបន់សេដ្ឋកិច្ចពិសេស​ជប៉ុននេះ​នៅ​ក្នុងខេត្តពោធិ៍សាត់ ជាមួយទំហំទឹកប្រាក់ប្រមា​ណ ៦៥០​លានដុល្លារ​អាមេរិក​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣

កម្ពុជា-ព្រីតថេន-សហរដ្ឋអាម៉េរិក បង្កើតបណ្តាញទំនាក់ទំនងរួមគ្នា ដើម្បីជំរុញពាណិជ្ជកម្មឱ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ កម្ពុជា-ព្រីតថេន រួមជាមួយសហរដ្ឋអាមេរិក បានរៀបចំកម្មវិធីជំនួបបណ្តាញទំនាក់ទំនងរួមគ្នា (Cambodia-UK-U.S. Joint Networking Reception) ក្នុងគោលបំណងជំរុញពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នាល្ងាចថ្ងៃសុក្រ ទី១១

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា