សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង មានទីតាំងទេសចរណ៍ធម្មជាតិច្រើនកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរ

សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង មានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានផ្ទៃដីទំហំ ៣០៩៣ហិកតា និងមានប្រជាជនរស់នៅ ២៨១គ្រួសារ ស្មើនឹង ១៣​៣០នាក់។ នៅក្នុងតំបន់ដ៏មានសក្តានុពលទេសចរណ៍បែបធម្មជាតិមួយនេះមានដូចជា ភ្នំយាយជី ឆាយខ្សែភ្លើង ថ្មវិហារ រូងតាងួន វាលថ្មអណ្តើក វាលស្មៅពណ៌មាស ស្ទឹងពង្រូលក្រោមស្ទឹងពពក និងស្ថានីយវារីអគ្គិសនីជាដើម ​ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អដែលអាចទាក់ទាញភ្ញៀវទេសចរ។

លោក ឡុង ណេត អនុប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាងបានប្រាប់ AMS ថា វិស័យទេសចរណ៍នៅតំបន់នេះអាចជួយជំរុញដល់សេដ្ឋកិច្ចគ្រួសារនៃសហគមន៍ក្នុងតំបន់ការពារធម្មជាតិភ្នំទ័ពជាងបានប្រសើរ ព្រោះមានផលិតផលទេសចរណ៍ដូចជា ការបោះតង់ ការផ្តល់សេវានាំភ្ញៀវចូលព្រៃ ការជិះគោយន្ត និងការផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងតំបន់។ ក្រៅពីនេះសហគមន៍ក៏មានផលិតផលអនុស្សាវរីយ៍ផងដែរ ដូចជា កន្រ្តកឫស្សី និងជើងធូកធ្វើអំពីឫស្សី តុ-កៅអីធ្វើអំពីឫស្សី និងផលិតផលទឹកឃុំព្រៃធម្មជាតិជាដើម។


លោក ឡុង ណេត បានមានប្រសាសន៍ថា ៖

“កាលពីពេលចូលឆ្នាំកន្លងទៅនេះ យ៉ាងហោចណាស់ទេសចរមកកម្សាន្តជាង១០០ នាក់ ដែលក្នុងនោះភ្ញៀវទេសចរបរទេសមានប្រមាណជាង២០នាក់ដែរ។ ភ្ញៀវមកភាគច្រើន គាត់មកលេងនៅតំបន់ស្ទឹងពង្រួល ហើយអ្នកដែលចង់ស្នាក់នៅគឺគេងនៅស្ទឹងពពក ដោយឡែកតំបន់ដែលទាក់ទាញទេសចររួមមាន ស្ទឹងពង្រួល វាលថ្មអណ្ដើក វាលស្មៅពណ៌មាស ថ្មវិហារ រូងតាងួន និងទំនប់អគ្គិសនីជាដើម។”

លោកអនុប្រធានសហគមន៍ភ្នំទ័ពជាងបានបញ្ជាក់ថា ៖

“សហគមន៍របស់យើងនៅថ្ងៃខាងមុខនេះនឹងមានភ្ញៀវទេសចរជាតិ- អន្តរជាតិ មកលេងកាន់តែច្រើន ដោយសារនៅតំបន់នេះមានសក្តានុពលខ្លាំង ជាតំបន់ទេសចណ៍ធម្មជាតិ អេកូទេសចរណ៍ អំណោយផលពីធម្មជាតិ ជាមួយសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាតគ្រប់កន្លែង។”

គួររំលឹកដែរថា តំបន់ទេសចរណ៍ «ស្ទឹងពពក» មានសក្តានុពលទេសចរណ៍ដ៏អស្ចារ្យ ដោយភ្ញៀវទេសចរអាចគយគន់ទេសភាពពពករសាត់ដេដាសសក្បុស យ៉ាងស្រស់ស្អាត ជាផ្ទាំងទស្សនីយភាពថ្មីមួយសម្រាប់អ្នកទេសចរដែលបានទៅដល់តំបន់ «ស្ទឹងពពក» ជាពិសេសនៅដើមខែវស្សា និងដើមរដូវរងារ។ ក្រៅពីនេះ អ្នកទេសចរអាចទស្សនាដងព្រែកអមដោយព្រៃព្រឹក្សាដ៏ត្រឈឹងត្រឈៃ គយគន់ទេសភាពទឹកជ្រោះឬទឹកធ្លាក់, ព្រៃភ្នំ ដោយអាចហែលទឹក ឬលេងទឹក ពិកនិច, ឡើងភ្នំ, រៀបចំដំណើរកម្សាន្ត, ដើរថ្មើរ​ជើង, បោះជំរុំ ឬបោះតង់,គយគន់ថ្ងៃលិច,ដើរទស្សនាកសិដ្ឋាន, ញុំអា​ហារ, ជិះកង់, ជិះត្រាក់ទ័រសណ្តោង ឬរ៉ឺម៉ក, គយគន់ថ្ងៃរះ, ឬចងអង្រឹងស្នាក់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្ងប់ស្ងាត់។


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)