លោក ង៉ែត ជូ ៖ អ្នកទិញ​ផ្ទះបង់រំលស់ត្រូវបង្កើនការប្រយ័ត្នឱ្យបានខ្ពស់​ចំពោះការចាត់ចែង​ហិរញ្ញវត្ថុ

ភ្នំពេញ ៖​ បច្ចុប្បន្ននេះ ការទិញផ្ទះ​ដោយបង់រំលស់​​ កំពុង​ធ្វើឱ្យ​អតិថិជនមួយចំនួន​ប្រឈមនឹង​បញ្ហា​ដោយសារតែ​ចំណូល​នៅបន្ត​ប៉ះពាល់​​ធ្វើឱ្យ​ការ​បង់រំលស់​ប្រចាំខែទៅកាន់​ម្ចាស់គម្រោង ​ឬអ្នកអភិវឌ្ឍន៍​មិនទាន់ពេលវេលា​​ ដែលត្រូវទទួលការផាកពិន័យ ឬរហូតដល់ដំណាក់កាលធ្ងន់ធ្ងរដោយសារអ្នកអភិវឌ្ឍន៍​យក​ផ្ទះត្រលប់ទៅវិញ។ ទាំងអស់នេះជា​មេរៀន​មួយ​សម្រាប់អ្នកមានបំណង​ទិញផ្ទះ​ដោយបង់​រំលស់​​ ត្រូវ​បង្កើនកា​រប្រុ​ងប្រយ័ត្នឱ្យ​បានកាន់តែខ្ពស់ជាង​មុន។

ការទិញផ្ទះដោយបង់រំលស់​កាលពីប៉ុន្មានឆ្នាំមុននេះ ក៏ដូចជាបច្ចុប្បន្ន​នេះ ​នៅតែមានកា​រពេញនិយម​ ព្រោះទោះជាមួយលុយមិនគ្រប់គ្រាន់ក៏អាចទិញផ្ទះថ្មីបានដែរ ប៉ុន្តែមានអ្នកខ្លះបានគិត​គូរ​ច្បាស់លាស់​ពីចំណូល​ និង​ចំណាយ​ប្រចាំខែ​ ដោយឡែក អ្នក​ខ្លះ​ទៀ​ត​ មិនបានគិ​តគូរពីបញ្ហា​ចំណូល និងចំណាយរបស់ខ្លួនច្បាស់លាស់នោះទេ រហូតធ្វើឱ្យជួ​បប្រទះ​នឹង​បញ្ហា​​ក្រោយ​ពេ​ល​​ទិញ​ផ្ទះបានមួយរយៈ ជាពិសេសក្រោយពេលដែលមានការប្រែប្រួល​នៃសេដ្ឋកិច្ច​ជាដើម។

កាលពីពេលកន្លងទៅថ្មីៗនេះ អ្នកជំនាញ​ហិរញ្ញវត្ថុ​ លោ​ក ​ង៉ែត ជូ ធ្លាប់បានលើកឡើង​ពី​ការទិញផ្ទះ​ដោយបង់រំលស់​ ដោយ​ត្រូ​វគិតគូរម៉ត់ចត់​ចំពោះ​ចំណូល ​និងចំណាយ​ដោយមិនត្រូវទិញផ្ទះដោយបង់រំសល់លើសពី​៣០ភាគរយ​នៃចំណូល​ប្រចាំខែនោះ​ឡើយ។ ឧទាហរណ៍​ថា ពីរនាក់ប្តីប្រពន្ធ​មានចំណូល ​១០០០ដុល្លារ ត្រូវ​លៃលកយ៉ាងណា​រកទិញផ្ទះណា​ដែលត្រូវបង់​ត្រឹម៣០០ដុល្លារអាមេរិក​យ៉ាងច្រើនទើបមិនមានហានិភ័យ​។ ទោះយ៉ាងណាក្ដី ​បើក្រលេក​មកមើល​​ពលរដ្ឋ​មួយចំនួនដែលជាអតិថិជនទិញផ្ទះ​ដោយបង់រំលស់​វិញ​ មានអ្នកខ្លះបានទិញផ្ទះដោយការបង់រំលស់​លើ​សពីក៣០ភាគរយ ខ្លះ​រហូតដល់៥០​ភាគរយ ហើយខ្លះទៀត​មានរហូតដល់​៧០ភាគរយ​នៃ​ចំ​ណូ​ល​​​របស់ខ្លួន។ ទាំងនេះគឺជា​ហានិភ័យ​ខ្ពស់​ចំពោះ​ហិរញ្ញវត្ថុ​របស់​ពួកគេនៅពេលមានការ​ប្រែប្រួល​នៃកត្តា​សេដ្ឋ​កិច្ច ។​

ជាមួយគ្នានេះដែរ មានអ្នកជំនាញអចលនទ្រព្យ​ជាច្រើនបានរំលឹក​ចំពោះ​ការទិញផ្ទះដោយបង់រំលស់​ដែរថា ក្នុងស្ថានភាព​នេះ ការទិញផ្ទះដោយការបង់រំលស់ក្នុងគោលបំណងវិនិ​យោ​គយកចំណេញ ​​​​វា​មិនសូវជា​ល្អប៉ុន្មាននោះទេ ព្រោះក្នុង​ដំណាក់​កាលនេះ​គឺជាដំណាក់​កាលមួយ​ដែល​មានអ្នកលក់​ច្រើនជាង​អ្នក​ទិញ​ ដូច្នេះហើយ​ការទិញ​ដើម្បី​វិនិយោគ​គឺមានហានិភ័យ​ខ្ពស់ ជាពិសេសនោះគឺ​អ្នក​មានចំណូល​ទាប និង​មធ្យម​​​​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្ត​ព្រះសីហនុ​ដាក់​ចេញ​ផែនការ​ទេសចរណ៍ ​៥ ​ឆ្នាំ ​ឆ្ពោះទៅ​ជា​ទីក្រុង​សេដ្ឋកិច្ច​ ​និង​ទេសចរណ៍​គំរូទី​ ​២ ​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ខេត្ត​ព្រះសីហនុ​បាន​ដាក់​ឱ្យ​អនុវត្ត ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ​ឆ្នាំ​ ​២០២៦​-​២០៣០​» ​ដោយ​កំណត់​ទិសដៅ​ពង្រីក​សក្តានុពល​ទេសចរណ៍​ ​និង​ធុរកិច្ច ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធុរកិច្ច ​និង​លម្ហែ​កម្សាន្ត​កម្រិត​អន្តរជាតិ​ ​

សេដ្ឋកិច្ចចិន បង្ហាញសញ្ញាចុះខ្សោយក្នុងខែសីហា ដោយសារការលក់រាយក្នុងស្រុក និងការវិនិយោគលើអចលនទ្រព្យបន្តដាំក្បាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

បរទេស៖ ផ្អែកតាមរបាយការណ៍ផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS បានបង្ហាញថា សេដ្ឋកិច្ចចិន បានបង្ហាញសញ្ញាចុះខ្សោយកាលពីអំឡុងខែសីហាកន្លងទៅនេះ ដោយសារតែការលក់រាយក្នុងស្រុក ព្រមទាំងការវិនិយោគលើវិស័យអចលនទ្រព្យបន្តធ្លាក់ចុះខ្លាំង នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNBC ។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គនាយកដ្ឋានស្ថិតិជាតិចិន NBS ចេញផ្សាយទិន្នន័យថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,២ ភាគរយបើធៀបនឹង ៤,៥ ភាគរយក្នុងខែកក្កដា

ទុន​ ​២០០ ​លាន​ដុល្លារ​ ជំរុញ​កម្ពុជា​ឆ្ពោះទៅ​គោលដៅ​នាំចេញ​អង្ករ​ ១ លាន​តោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ការ​បង្កើន​ទុន​បង្វិល​ដល់​ ​២០០ ​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍ ​និង​កសិកម្ម ​(​ARDB​)​ ​កំពុង​បង្កើន​ក្តី​សង្ឃឹម​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ​ក្នុង​ការ​សម្រេច​គោលដៅ​នាំ​អង្ករ​ចេញ​ ​១ លាន​តោន​ក្នុង​មួយ​ឆ្នាំ​នៅ​ឆ្នាំ​២០២៦

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញ AI នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/09/2026

ចិនប្តេជ្ញាដើរតួនាទីនាំមុខក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ខណៈទីក្រុងប៉េកាំងកំពុងជំរុញការចែករំលែកបច្ចេកវិទ្យា ជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងក្រុម BRICS

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង​ DEFA រំពឹង​ជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថល​អាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០៣០

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀង​កម្រិត​តំបន់អាស៊ាន​ដំបូង​គេបង្អស់លើ​ពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល ​និងពង្រឹង​ពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល​ និងសេដ្ឋកិច្ចឌីជីថលរវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ ។ កិច្ចព្រមព្រៀង​នេះ គ្រោងនឹង​ចុះហត្ថលេខា​នៅអំឡុងខែវិច្ឆិកា​ខាងមុខនេះ​ក្នុងកិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅប្រទេសហ្វីលីពីន ដោយរំពឹងថា វា​នឹងជំរុញការ​ធ្វើសេដ្ឋកិច្ចអនឡាញ​កើនឡើង​ទ្វេដង​។​ លោកជំទាវ​

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក