អ្នកជំនាញ ៖ ភូមិសាស្ត្រសេដ្ឋកិច្ចសកលជាបញ្ហាគ្រប់គ្នាត្រូវត្រៀមខ្លួនប្រឈមនៅពេល២ឆ្នាំខាងមុខ

បញ្ហាវិបត្តិជាសកលកំពុងកើតឡើងនៅតាមតំបន់ជាច្រើនលើពិភពលោកដោយសារវិរុសកូវីដទើបតែបញ្ចប់តែវិបត្តិថ្មីៗក៏កើតឡើងជាបន្តបន្ទាប់ ជាពិសេសជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនតាំងតែពីខែកុម្ភៈឆ្នាំ២០២២។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ គេអាចមើលឃើញគ្រប់គ្នារួចទៅហើយថាមិនត្រឹមតែវិបត្តិថាមពលមួយមុខនោះទេដែលកំពុងរុករានសេដ្ឋកិច្ចសកលដោយក្នុងនោះក៏មានទាំងវិបត្តិអតិផរណា ព្រមទាំងវិបត្តិស្បៀងអាហារ និងបម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ។

WEFORUM សហការជាមួយនឹងដៃគូអ្នកជំនាញរបស់ខ្លួនបាននាំគ្នាធ្វើការសិក្សាស្រាវជ្រាវមួយដើម្បីអាចព្យាករណ៍ស្ថានភាពរបស់សកលលោកនាពេលខាងមុខដែលជាលទ្ធផលក្រុមការងារបានរកឃើញថាបញ្ហាប្រឈមធំៗចំនួន៥នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពិភពលោកយើងក្នុងពេល២ឆ្នាំខាងមុខនេះ។

របាយការណ៍ស្រាវជ្រាវបែបសេដ្ឋកិច្ចនេះរកឃើញថា ក្នុងចំណោមនោះបញ្ហាភូមិសាស្ត្រសេដ្ឋកិច្ចគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលមិនអាចជៀសផុតពីព្រោះថានៅក្រោយជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីហើយនោះពិភពលោកនឹងអាចមើលឃើញបញ្ហាប៉ះទង្គិចគ្នារវាងប្រទេសជាតិមួយនឹងប្រទេសជាតិមួយទៀតតាមរយៈជម្លោះសេដ្ឋកិច្ចកាន់តែញឹកញាប់ឡើង។

អ្នកជំនាញពន្យល់ទៀតថាបញ្ហាជម្លោះសេដ្ឋកិច្ចរវាងប្រទេសនឹងប្រទេសបែបនេះនឹងអាចរុញច្រានឲ្យតម្លៃនៃទំនិញក្នុងការប្រើប្រាស់របស់ពលរដ្ឋមានការកើនឡើងខ្លាំងហើយនឹងបណ្តាលឲ្យការទុកចិត្តគ្នារវាងប្រទេសនីមួយៗកាន់តែធ្លាក់ចុះផងដែរ។ ក្រៅពីនោះបញ្ហាផ្សេងទៀតដែលពិភពលោកនឹងត្រូវប្រឈមមុខខ្លាំងក្នុងរយៈពេល២ឆ្នាំខាងមុខទៀតនោះមានដូចជាវិបត្តិកើនឡើងនៃតម្លៃចាយវាយបញ្ហាគ្រោះថ្នាក់ធម្មជាតិនិងអាកាសធាតុខុសប្រក្រតីខ្លាំងបញ្ហាបរាជ័យក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងចុងក្រោយនោះបញ្ហាធ្លាក់ចុះនៃសេវាសង្គម។

គួរឲ្យដឹងដែរថា ភូមិសាស្ត្រសេដ្ឋកិច្ច ឬ Geo-economics ត្រូវបានគេដាក់និយមន័យថាជាការអនុវត្តនយោបាយអំណាចដោយមធ្យោបាយសេដ្ឋកិច្ច និងជាការប្រកួតប្រជែងដែលធ្វើឡើងតាមរយៈពាណិជ្ជកម្ម និងការវិនិយោគសកល ជាជាងនៅលើសមរភូមិប្រកួតប្រជែងបែបបុរាណ។

គេសង្កេតឃើញថា ប្រទេសនានាបាន និងកំពុងចូលរួមកាន់តែខ្លាំងឡើងនៅក្នុងទម្រង់នៃការធ្វើអន្តរាគមន៍សេដ្ឋកិច្ចយ៉ាងសកម្មនេះ ដែលមានដូចជាការអនុវត្តទណ្ឌកម្ម ការត្រួតពិនិត្យការនាំចេញ និងការឧបត្ថម្ភធន ខណៈពេលដែលកំពុងបង្កើតយន្តការត្រួតពិនិត្យការវិនិយោគ និងវិធានការធ្វើមូលដ្ឋានីយកម្មលើប្រព័ន្ធទិន្នន័យជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ពាក់ព័ន្ធនឹង​អគារ​ជាប់គាំង​​នៅខេត្ត​ព្រះសីហនុ​ទទួលបានការលើក​ទឹកចិត្តផ្នែកពន្ធដារ​ ៨ ​ចំណុច​សំខាន់ៗ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/06/2024

រាជរដ្ឋាភិបាល​បានលើកទឹកចិត្ត​ផ្នែកពន្ធដារ​ជាច្រើន​ដល់​វិនិយោគិនណាដែលមានបំណងមក​វិនិយោគ​នៅខេត្តព្រះសីហនុ ជាពិសេស​លើ​គម្រោងអគារ​ជាប់គាំង​

ទីផ្សារប្តូរប្រាក់រុស្ស៊ី MOEX ផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ ដោយសារទណ្ឌកម្មពីសហរដ្ឋអាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2024

ទីផ្សារប្តូរប្រាក់រុស្ស៊ី Moscow Exchange (MOEX) បានផ្អាកការជួញដូរជាប្រាក់ដុល្លារ និងប្រាក់អឺរ៉ូចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ ដោយសាររតនាគារសហរដ្ឋអាមេរិកបង្ហាញពីទណ្ឌកម្មថ្មីមកលើប្រទេសនេះ

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2024

សភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធធុរកិច្ចសិង្ហបុរី នឹងចុះ MOU ជំរុញទំនាក់ទំនងពាណិជ្ជកម្ម និង ការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ប្រាក់ចំណូលរបស់អ្នកបម្រើការងារតាមផ្ទះរួមចំណែកផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ និងជួយកាត់បន្ថយភាពក្រីក្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ប្រាក់ចំណូលរបស់កម្មករការងារតាមផ្ទះ រួមចំណែកមួយផ្នែកធំដល់សេដ្ឋកិច្ចយ៉ាងសំខាន់ និង បានរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

ផលិតផលថ្មីរបស់គ្រឿងហ្លួង កាន់តែជួយគាំទ្រ និងផ្សព្វផ្សាយមុខម្ហូបខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2024

គ្រឿងហ្លួង សាបារា ត្រូវបានគេស្គាល់យ៉ាងទូលាយថាជាផលិតផលក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sabara Best Food សម្រាប់ជាគ្រឿងផ្សំរសជាតិទៅលើមុខម្ហូបបែបខ្មែរ

សម្ដេច​ធិបតី​ ជំរុញឱ្យ​​គិតគូរ ​និងអនុវត្តន៍ឱ្យបានតឹងរ៉ឹង​លើ​គម្រោង​ប្លង់មេក្នុង​តំបន់​ក្រុង​រណប ​និង​បុរី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2024

សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បានជំរុញឱ្យ​រៀបចំ​ និងអនុវត្ត​ឱ្យ​បានតឹងរ៉ឹង​​ចំពោះ​គម្រោង​ប្លង់​មេ​នៅក្នុងតំបន់​ក្រុង​រណប និង​តាមបុរីនានា​

ផែនការមេដឹកនាំរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាមបង្កប្រតិកម្មពីប្រទេសជាដៃគូពាណិជ្ជកម្មធំៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

វៀតណាមបានធ្វើពហិកាមិនចូលរួមកិច្ចប្រជុំនៅស្វីស ប៉ុន្តែបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសទៅចូលរួម BRICS នៅក្នុងប្រទេសរុស្ស៊ីទៅវិញកាលពីសប្តាហ៍មុននេះ

ទុនពីវិស័យមីក្រូហិរញ្ញវត្ថុជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋ ជាពិសេសកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2024

វិស័យមីក្រូហិរញ្ញវត្ថុបានបង្កើតផលិតផលឥណទានកសិកម្ម និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាកសិករ និងសហគមន៍កសិកម្មនៅតាមមូលដ្ឋាន

រដ្ឋមន្ត្រីកសិកម្ម ៖ ការចិញ្ចឹមត្រីតាមបច្ចេកទេសត្រឹមត្រូវធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ការចិញ្ចឹមត្រីអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ អាចធានាបានសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ

ក្រុមហ៊ុនលំដាប់ពិភពលោក BOSCH នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2024

ក្រុមហ៊ុន BOSCH លំដាប់ពិភពលោកដែលមានបុគ្គលិកជិត ៤៣ ម៉ឺននាក់ នឹងមកសិក្សាពីលទ្ធភាពបើករោងចក្ររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា ។