ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម (ឆ) «ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្វែងរកដំណោះស្រាយ និងបញ្ហាប្រឈមចំពោះផលិតកម្មកែច្នៃសម្រាប់ការនាំចេញ។
កិច្ចប្រជុំនេះ មានការចូលរួមពីឧកញ៉ា គួច ផេង សហប្រធានក្រុមការងារ (ឆ) ផ្នែកឯកជន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសមាគមស្បែកជើងកម្ពុជា, តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា, តំណាងសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា និងសមាជិក សមាជិកានៃក្រុមការងារ (ឆ) ផ្នែកឯកជន។

ឧកញ៉ា គួច ផេង បានថ្លែងថា ៖ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីបន្តពិគ្រោះ ពិភាក្សានូវបញ្ហាប្រឈមចាស់ ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម។
លោកឧកញ៉ា បានគូសបញ្ជាក់ថា ៖ កិច្ចប្រជុំនេះក៏បានលើកឡើងផងដែរនូវបញ្ហាប្រឈមថ្មីដែលផ្នែកឯកជនកំពុងជួបប្រទះ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងពាណិជ្ជកម្មនាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំផ្នែកឯកជននេះគឺជាលើកទី១ នៅក្នុងឆ្នាំ២០២៤ និងបន្ទាប់ពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលប្រារព្ធឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content