សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន សហការគ្នាជំរុញពាណិជ្ជកម្ម និងការវិនិយោគ​បន្ថែម

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាជួបប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ដឹកនាំដោយ លោក Mr. Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) និងប្រតិភូធុរកិច្ចមកពីប្រទេសកាណាដា នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ទីក្រុង​គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

កិច្ចជំនួបនេះត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលអ្នកឧកញ៉ាដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគួឡាឡាំពួ ប្រទេស ម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា៖

«ជំនួបរបស់យើងនាពេលនេះ គោលដៅរួមគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន និងសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ ជំរុញ និងបង្កើនល្បឿនពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត»។

អ្នកឧកញ៉ាបានបន្តថា៖ ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) មានតួនាទីដ៏សំខាន់ក្នុងការពន្លឿនច្រករបៀងសេដ្ឋកិច្ចកាណាដា-អាស៊ាន ហើយភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដានៅក្នុងប្រទេសកម្ពុជាក៏ជាតឹកតាងយ៉ាងសំខាន់សម្រាប់បង្ហាញពីភាពជោគជ័យរបស់ក្រុមហ៊ុនអន្តរជាតិដែលអាចទទួលបានពីទីផ្សារដ៏សកម្មរបស់កម្ពុជា។

ក្នុងជំនួបនោះ អ្នកឧកញ៉ា ក៏បានជម្រាបអំពីឱកាសដ៏សម្បូរបែបដែលប្រទេសកម្ពុជាមានសម្រាប់អ្នកវិនិយោគ ដូចជា ឱកាសសម្រាប់ក្រុមហ៊ុនកាណាដាក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានដោយផ្អែកលើទីតាំងយុទ្ធសាស្ដ្រ និងកិច្ចព្រមព្រៀងនានាសម្រាប់ពាណិជ្ជកម្ម។ កម្ពុជា មានការិយាល័យតំណាងសភាពាណិជ្ជកម្ពុជានៅទីក្រុងម៉ុងត្រេអាល់ និងតូរ៉ុនតូនៃប្រទេសកាណាដា ហើយសង្ឃឹមថា ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) និងបន្ដកិច្ចសហប្រតិបត្តិការជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា។

លោក Mr. Wayne Farmer ប្រធានក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN) បានបញ្ជាក់ពីគោលជំហររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ដោយមើលឃើញពីសក្តានុពលក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចជាមួយគ្នា។

លោកបានបន្ថែមទៀតថា ក្រុមប្រឹក្សាធុរកិច្ចកាណាដា- អាស៊ាន រីករាយ និងបន្តសហការជាមួយការិយា​ល័យ​តំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ុងត្រេអាល់ និងតូរ៉ុនតូ នៃប្រទេសកាណាដា ដើម្បីបន្ដកិច្ចសហប្រតិបត្តិការនាពេលអនាគត ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន


Leave a Reply

Your email address will not be published.Required fields are marked *