វិស័យរដ្ឋ និងឯកជន សាទរកសិផលម្រេចទទួលបានការអនុញ្ញាតឱ្យនាំចូលទីផ្សារប្រទេសចិនជាផ្លូវការ

ភ្នំពេញ ៖ វិស័យរដ្ឋ និងឯកជន ជាពិសេសអ្នកពាក់ព័ន្ធនឹងផលិតកម្មម្រេចកម្ពុជា បានបង្ហាញក្ដីសាទរចំពោះការសម្រេចរបស់រដ្ឋាភិបាលចិនដែលអនុញ្ញាតឱ្យមានការនាំចូលនូវកសិផលម្រេចជាគ្រឿងទេសរបស់កសិករខ្មែរទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ ស្របតាមការកំណត់របស់ភាគីចិន។

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំទាវ អ៊ឹម រចនា បានឱ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៧ហើយ ដែលបានស្នើសុំទៅកាន់ក្រសួងកសិកម្ម ក្នុងការនាំចេញម្រេចទៅកាន់ប្រទេសចិន តែការនាំចេញម្រេចខ្មែរទៅកាន់ទីផ្សារចិន ពុំទាន់បានកំណត់ពេលវេលា និងចំនួនជាក់លាក់នៅឡើយទេសម្រាប់ជើងដំបូង។

ជំទាវ អ៊ឹម រចនា បានបញ្ជាក់ថា ៖

“កម្ពុជាជាភាគីនាំចេញម្រេចទៅកាន់ទៅផ្សារចិន រីឯចិនគេចាំទទួលទិញម្រេចខ្មែរទាំងអស់នៅទូទាំង ២៥ខេត្តក្រុង។ ខ្ញុំសង្ឃឹមថា យើងនឹងមានម្រេចច្រើននាំចេញទៅចិន ព្រោះគេទីផ្សារធំទូលាយ។ កន្លងមកកម្ពុជា បាននាំចេញចេកស្រស់ ស្វាយស្រស់ និងមៀនស្រស់ ជាច្រើនទៅកាន់ទីផ្សារចិន ហើយសម្រាប់ការនាំចេញម្រេចទៅកាន់ទីផ្សារចិននេះ គឺជាលើដំបូង ហើយមិនដូចការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះទេ ព្រោះទីផ្សារអឺរ៉ុបគេទទួលទិញតែម្រេចកំពតប៉ុណ្ណោះ។”

អ្នកនាំពាក្យវ័យក្មេងរូបនេះបានគូសបញ្ជាក់ថា ម្រេចខ្មែរមានវត្តមាននៅលើទីផ្សារចិន នឹងជួយលើកកម្ពស់កសិផលរបស់កម្ពុជា ជាពិសេសដំណាំម្រេចនៅតាមបណ្ដាខេត្តផ្សេងៗទៀត ដែលកន្លងមកហាក់ពុំសូវមានការយកចិត្តទុកដាក់ ឬគាំទ្រឱ្យបានច្រើនដូចម្រេចនៅខេត្តកំពតនោះទេ ខណៈខេត្តផ្សេងៗទៀត ក៏មានផលិតផលម្រេច ដែលមានគុណភាពល្អដូចគ្នា។

បើតាមសា្ថនទូតកម្ពុជាប្រចាំនៅប្រទេសចិនបានចុះផ្សាយលើហ្វេសប៊ុកថា ដើម្បីពន្លឿនការអនុវត្តបែបបទលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានចុះហត្ថលេខារួមគ្នារវាងភាគីចិន-កម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយកាលពីខែមេសាកន្លងទៅនេះ ភាគីកម្ពុជា-ចិន ក៏បានពិនិត្យទីតាំងដាំម្រេច និងរោងចក្រវេចខ្ចប់ម្រេច តាមរយៈ Video Conference ផងដែរ​។

​សូមបញ្ជាក់ថា កម្ពុជាមានទីតាំងដាំដំណាំម្រេចចំនួន ២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ដែលត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតក្នុងការនាំចេញពីភាគីចិន និងត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ហើយក៏ជាគ្រឿងទេសដំបូងគេ ដែលត្រូវបានអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារចិនផងដែរ។

លោក ងួន ឡាយ ប្រធានសមាគម​លើកស្ទួយ​ម្រេច​កំពត​បាន​ប្រាប់ AMS ​ថា លោក​ស្វាគមន៍​ការ​យល់ព្រម​ពី​ប្រទេស​ចិន​សម្រាប់ការនាំចូល​ម្រេច​របស់ប្រទេសកម្ពុជា​​ទៅកាន់​ទី​ផ្សារប្រទេសរបស់ខ្លួន​ដោយ​ផ្ទាល់ជាមួយនឹងការ​បង្ហាញ​ពីទំនុក​ចិត្ត​។

​លោក​ ​ងួន​ ​ឡាយ​​ ​បានមានប្រសាសន៍ថា ៖​ ​

“យើងមានភាពរីករាយសម្រាប់ជោគជ័យ​កសិករ​របស់យើងដែលអាចផលិតបានម្រេចគ្រប់ស្ដង់ដាដែលគេតម្រូវ ដែលអាចនឹងទទួលបានចំណែកទីផ្សារនៅចិនកាន់តែធំ និងមានតម្លៃថ្លៃគួរសមអាចទទួលយកបាន។”

​លោក​បានបញ្ជាក់ថា​ ៖​

“ម្រេច​របស់យើងនាំចេញ​ទៅកាន់​ប្រទេស​ចិន​ដោយ​ផ្ទាល់​ ដែលជា​ទី​ផ្សារ​ដ៏​ធំ​មួយ​សម្រាប់​​ប្រទេស​កម្ពុជា មានន័យថា ម្រេចរបស់កសិករយើង មានគុណភាពប្រសើរឡើងហើយ ដែល​រួមចំណែក​ដល់​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ក៏ដូចជា​បង្កើត​ការងារ​ ​និង​ប្រាក់ចំណូល​បន្ថែម​ដល់​កសិករ​របស់យើង​ផង​ដែរ​។”

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅក្នុងរបាយការណ៍​រយៈពេល ៣​ខែ ដើមឆ្នាំ​២០២៣បានបង្ហាញថា ការនាំចេញ​ម្រេច​សម្រេចបាន ៨២២,៦៥ តោន ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​វៀតណាមចំនួន ៧៦៥ តោន​, ​អាមេរិក ២៦,១៤​តោន​,​ កូរ៉េ ១៦,២ តោន​, បារាំង ៩,៥៤ តោន​, ​បែលហ្ស៊ិក ២,៣៦ តោន​, ជប៉ុន ១,៣៨​តោន​, ​ឥណ្ឌា ០,៩៦ តោន​,​ អាល្លឺម៉ង់ ០,៩០ តោន​, សិង្ហ​បុរី ០,១០ តោន​, កោះ​តៃវ៉ាន់ ០,០៤ តោន​, អូស្ត្រាលី ០,០៣ តោន និង​ប្រទេស​ម៉ាឡេស៊ី ០,០០២ តោន​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី