រាជរដ្ឋាភិបាលជំរុញការលើកកម្ពស់សហគ្រិនភាព គាំទ្រសហគ្រាសធនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មី

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកកម្ពស់សហគ្រិនភាព គាំទ្រដល់វិស័យសហគ្រាសធនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មី ដើម្បីអាចដំណើរការបានប្រកបដោយប្រសិទ្ធភាព ចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកំណើនសេដ្ឋកិច្ចជាតិ។

រដ្ឋមន្ត្រីប្រតិភូអមនា​យករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជា​ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែដើម្បីឱ្យវិស័យឯកជនកាន់តែរីកធំធាត់ និងខ្លាំងឡើង ចាំបាច់ត្រូវតែមានការអភិវឌ្ឍសហគ្រិនភាព ហើយដើម្បីលើកកម្ពស់សហគ្រិនភាព គឺចាំបាច់ ត្រូវមានការគាំទ្រនៅដំណាក់កាលចាប់ផ្តើមដំបូង ឬពេលបង្កើតធុរកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានលើកឡើងថា ៖

“រាជរដ្ឋាភិបាលចាត់ទុកសហគ្រាសធុនតូច និងមធ្យម (SMEs) គឺជា  វិស័យអាទិភាពនៅក្នុងការធ្វើពិពិធកម្ម និងការរក្សាចីរភាពកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ហើយត្រូវបានបញ្ចូលនៅក្នុងក្របខ័ណ្ឌ និងកម្មវិធីស្តារសេដ្ឋកិច្ចខាងលើ។ ភាគច្រើន ប្រមាណ ៩០% នៃអាជីវកម្មនៅកម្ពុជា គឺមានសណ្ឋាន និងទម្រង់ជា SMEs ក្នុងនោះ ​80% ស្ថិតក្នុង វិស័យកម្មន្តសាល វិស័យ​អា​ហា​រ និងភេសជ្ជៈ។ SMEs បានចូលរួមចំណែកប្រមាណ ៥៨% នៃផលិ​តផ​ល​​ក្នុងស្រុកសរុប ៧០% នៃការបង្កើតការងារ ប្រហែល ១៥% នៃចំណូលពន្ធសរុប ប៉ុន្តែមា​នចំណែកប្រមាណ ១០% នៃការនាំចេញ​ប៉ុណ្ណោះ ហើយ SMEs ភាគច្រើនស្ថិតនៅក្នុង​វិស័យក្រៅផ្លូវការ ហើយមានតែប្រហែល ៥% ប៉ុណ្ណោះ ដែលបានចុះបញ្ជីការ”

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តួចផ្តើមបង្កើតមូលនិធិសហគ្រិនភាព សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលតេជោធុរកិច្ចថ្មី ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី និងធនគារសហគ្រាសធុនតូច​និង​មធ្យមសម្រាប់លើកកម្ពស់សហគ្រិនភាព។ គិតមកទល់ពេលនេះ សហគ្រិនខ្មែរបានផ្តល់ការគាំទ្រដល់ធុរកិច្ចថ្មីប្រមាណជិត ៤០០ និងបានបណ្តុះវប្បធម៌សហគ្រិនភាពដល់យុវជននៅតាមបណ្តាខេត្តគោលដៅទូទាំងប្រទេស តាមរយៈការកសាងសមត្ថភាព ការកសាង​បណ្តាញអាជីវកម្ម និងទីផ្សារ និងរៀបចំកម្មវិធីប្រកួតប្រជែងអាជីវកម្ម ព្រមទាំងការផ្តល់ទុនការចាប់ផ្តើមអាជីវកម្មផងដែរ។

បច្ចុប្បន្ន រាជរដ្ឋាភិបាល បា​ននិងកំពុងបន្តបង្កើតយន្តការគាំទ្រដល់​ SMEs ដូចជា៖ គណៈកម្មាធិការសកម្មភាពគោ​ល​នយោបាយ​លើក​ស្ទួយសហគ្រាសធុនតូចនិងមធ្យម ដែលមានឯកឧត្តមអគ្គបណ្ឌិតស​ភា​ចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ជាប្រធាន និងបានដាក់ចេ​ញវិធានការលើកស្ទួយ SMEs សម្រាប់រយៈពេលបន្ទាន់ ខ្លី និងមធ្យម ការពិនិត្យលើការកែ​សម្រួលឡើងវិញនូវការលើកទឹកចិត្តដល់ SMEs ការបង្កើតថ្នាលឌីជីថល CamDX សម្រាប់រក្សា និងផ្លាស់ប្តូរទិន្នន័យរវាងស្ថាប័នរដ្ឋ ដើម្បីសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និ​ង​​​ការបង្កើតធនាគារ​សហគ្រានធុនតូចនិងមធ្យម ដើម្បីជួយសម្រួលដល់ការទទួលបាននូវសេ​វាហិរញ្ញវត្ថុដល់ SMEs ក្នុងវិស័យអាទិភាព ព្រមទាំងការដាក់​ឱ្យ​​ដំណើរការ មូលនិធិ​ស​ហ​គ្រិនភាព សហគ្រិនខ្មែរ មជ្ឈមណ្ឌលតេជោធុរកិច្ចថ្មី មូលនិធិ​អភិវឌ្ឍន៍​ជំនាញ និងកម្មវិធី​ថ្នា​ក់​ជាតិ​ស្តីពីធុរកិច្ចថ្មីកម្ពុជា ជាដើម។ល។

ឯកឧត្តម វង្សី វិស្សុត បា​នមានប្រសាសន៍​លើកទឹកចិត្ត​ដល់ EuroCham ក្នុងទិសដៅនៃកិច្ចសហប្រតិបត្តិការទៅថ្ងៃមុខ នៃការបន្តដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជំរុញកា​រវិនិយោគ​ពីសភាពអ៊ឺរ៉ុប​មកកាន់​កម្ពុជា ដែលបច្ចុប្បន្ននៅមានកម្រិតតិចនៅឡើយ ពោ​ល​គឺមានប្រមាណ ១ ប៊ីលានដុល្លារប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២១  ធៀបនឹងការវិនិយោគរប​ស់​សហភាពអ៊ីរ៉ុបនៅក្នុងតំបន់អាស៊ាន ដែលមានទំហំរហូតទៅដល់ជាង ៣០០ ប៊ីលានដុ​ល្លា​រ (គិតត្រឹមឆ្នាំ២០១៩)។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ក៏បានស្នើឱ្យមានភាពផ្សារភ្ជាប់គ្នា និងកា​របំពេញឱ្យ​គ្នា​​​ រវាងជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ EU ជាមួយនឹងការវិនិយោគនៅកម្ពុ​ជា ដើម្បីបង្កើតថ្នាលវិនិយោគមួយ ឱ្យក្លាយជាអន្តរការីសម្របសម្រួល ចាប់តាំងពីកិច្ចការ​សិក្សាសមិទ្ធិលទ្ធភាព រហូតដល់ការប្រឹក្សាយោបល់ដល់ វិនិយោគិន ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅទាក់ទាញការវិនិយោគពី EU មកកាន់កម្ពុជាឱ្យកា​ន់​ច្រើន។

ឯកឧត្តមវង្សី វិស្សុត ក៏បានស្នើដល់ EuroCham ពិចារណាលើការវិនិយោគលើវិស័យមា​ន​សក្តានុពលមួយចំនួនដូចជា៖ វិស័យផលិតកម្ម និងតម្លើងរថយន្ត វិស័យផលិតកម្មគ្រឿ​ង​អេឡិចត្រូនិច វិស័យកែច្នៃកសិកម្ម និងម្ហូបអាហារ វិស័យសុខាភិបាល វិស័យ​ស​ណ្ឋា​គា​រ និងភោជនីយដ្ឋាន ជាដើម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)