ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ទំហំនៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- វៀតណាម នឹងបន្តកើនឡើងលើសពី១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំខាងមុខ ខណៈដែលបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩បានថមថយជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមកាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា កម្ពុជា និងភាគីវៀតណាមបានធ្វើការរួមគ្នា និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឈានដល់កម្រិតខ្ពស់ហួសពីផែនការដែលបានគិតទុកគឺមានរហូតដល់ជិត១០ ពាន់លានដុល្លារ។ នេះជាជោគជ័យមួយដែលភាគីទាំងពីរបានប្រឹងប្រែងដោយសារថាកម្ពុជា មានមូលដ្ឋាននៃការផលិត ចំណែកវៀតណាមានមូលដ្ឋាននៃការកែច្នៃ ដូចនេះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរសម្រេចបានលទ្ធផលល្អ ។

សម្តេចតេជោ បានថ្លែងបន្តថា អ្វីដែលប្រជាជនកម្ពុជា និងប្រជាជនវៀតណាមទទួលបានផលប្រយោជន៍ទៅវិញទៅមកគឺដោយសារប្រទេសទាំងពីរ មានព្រំដែនមួយប្រកបដោយសន្តិភាពកិច្ចសហប្រតិបត្តិការ និងមិត្តភាព។ ដូច្នេះការដែលអាចបន្តថែរក្សាព្រំដែនមួយឱ្យបានល្អ គឺជាកិច្ចការមួយដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចបន្តធ្វើពាណិជ្ជកម្ម និងធុរកិច្ចជាមួយគ្នាបានយ៉ាងល្អ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានសម្ដែងភាពរីករាយដែលបានឃើញការចាប់ផ្ដើមសេវាកម្មហោះហើរផ្ទាល់រវាងកម្ពុជា និងវៀតណាមដែលសម្បូរទៅដោយប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរទៅមក។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងដំណើរការចូលរួមវេទិការទេសចរណ៍អាស៊ានរបស់សម្ដេចដែលខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍អាស៊ាននេះបើកដំណើរការឡើងវិញដើម្បីបន្តគាំទ្រដល់សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាស៊ានក៏ដូចជាអាស៊ីផងដែរ។ សម្តេចក៏បានលើកឡើងអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគទេសចរណ៍ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីឱ្យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរកាន់តែមានការតភ្ជាប់ខ្លាំងថែមទៀត និងអំពីការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាមដែលនេះជាគំនិតមួយក្នុងការសិក្សាធ្វើយ៉ាងណាឱ្យការតភ្ជាប់លើវិស័យផ្លូវដែកនេះ ព្រោះថាការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងវៀតណាមក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content