សៀមរាប ៖ ទីបំផុតផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ដែលរដ្ឋាភិបាលបានចំណាយថវិការាប់រយលានដុល្លារអាមេរិកក្នុងការសាងសង់នោះ បានដាក់ឱ្យដំណើរការជាផ្លូវការហើយនៅព្រឹកថ្ងៃទី០៤ មេសា ២០២២នេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ក្រោយផ្លូវទាំង៣៨ខ្សែនេះប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឱ្យខេត្តសៀមរាបកាន់តែបញ្ចេញសម្រស់បន្ថែមដើម្បីទាក់ទាញទេសចរ និងវិនិយោគិនជាតិអន្តរជាតិ ។

លោក កែវ សុធារ៉ា ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តសៀមរាបបានឱ្យដឹងថា ផ្លូវ៣៨ខ្សែ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនឹងក្លាយចំណាប់អារម្មណ៍ទាក់ទាញបន្ថែមទៀត ដល់វិនិយោគិនក្នុងនិងក្រៅប្រទេស ក៏ដូចជាទេសចរជាតិនិងអន្តរជាតិមកវិនិយោគនិងទស្សនាកម្សាន្ត ហើយបច្ចុប្បន្ននេះ ផ្លូវ៣៨ខ្សែ ក៏បាននិងកំពុងហុចផលដល់វិស័យអចលនទ្រព្យក្នុងខេត្តសៀមរាបបណ្ដើរៗផងដែរ ។

លោកបន្តថា នៅពេលអនាគត សៀមរាបនឹងកាន់តែទាក់ទាញដល់វិនិយោគ ជាពិសេសវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ សម្រាប់បម្រើសេវាកម្មជូនភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាប ។
លោកសំ សីហា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តសៀមរាបក៏បានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងតំបន់សក្ដានុពលនៃខេត្តសៀមរាបចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ហើយ ប៉ុន្តែដោយសារតែស្ថានភាពកូវីដ១៩មិនទាន់បានល្អប្រសើរក្នុងលក្ខខណ្ឌសកល ធ្វើឱ្យការវិនិយោគពីបរទេសនៅមានកម្រិតនៅឡើយ ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា សៀមរាបជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលមានសក្ដានុពលក្នុងការទាក់ទាញការវិនិយោគ ។ហើយសៀមរាបជាតំបន់ដែលមានការវិនិយោគលើវិស័យទេសចរណ៍ ដូច្នេះ វិនិយោគិនដែលទៅកាន់ខេត្តសៀមរាបនឹងស្វែងរកការវិនិយោគលើអចលនទ្រព្យបម្រើឱ្យវិស័យទេសចរណ៍ ជាក់ជាមិនខាន ។ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីសម្ពោធផ្លូវទាំង៣៨ខ្សែកាលពីព្រឹកថ្ងៃទី០៤ មេសា ២០២២ថា យើងជួបបញ្ហាដោយសារតែកូវីដ១៩ បានធ្វើឱ្យយើងចំណាយថវិកាច្រើនដើម្បីទប់ស្កាត់កូវីដ១៩និងជួយពលរដ្ឋ ប៉ុន្តែវាមិនបានរារាំងដល់ការអភិវឌ្ឍរបស់កម្ពុជាបានឡើយ ជាក់ស្ដែងសមិទ្ធផលផ្លូវទាំង៣៨ខ្សែ នេះក៏កើតចេញក្នុងពេលកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ផងដែរ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content