មិកស៊ិចកូ ត្រូវបានគេស្គាល់ថាជាទីន្លែងមានប្រវត្តិនៃការចិញ្ចឹមសត្វល្អិតមួយប្រភេទដែលស្គាល់ឈ្មោះថា Cochineal ជាយូរលង់ណាស់មកហើយ។ ពួកវាមានរូបរាងតូចដូចទៅនឹងសត្វល្អិតចង្រៃផ្សេងទៀតដែរ ប៉ុន្តែវារស់នៅ និងចិញ្ចឹមជិវិតតែនៅលើប្រទាលដំបងយក្សប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ទោះបីជាមានឈ្មោះជាសត្វល្អិតក៏ពិតមែន ប៉ុន្តែ Cochineal មិនមានលក្ខណៈដូចទៅនឹងសត្វល្អិតចង្រៃនោះទេ ផ្ទុយទៅវិញវាគឺជាធនធានធម្មជាតិដ៏ចាំបាច់មួយដែលត្រូវបានប្រើប្រាស់ដោយមនុស្សមានប្រវត្តិរាប់រយឆ្នាំមកហើយ។

នៅពីខាងក្នុងខ្លួន Cochineal មានអាស៊ីតម្យ៉ាងដែលអាចយកមកផលិតបានជាម្សៅពណ៌ក្រហម និងជាវត្ថុធាតុដើមដ៏ចាំបាច់នៅក្នុងការផលិតបានជាផលិតប្រើប្រាស់ដ៏ពេញនិយមជាច្រើនរយប្រភេទរាប់ចាប់តាំងតែពីស្ករគ្រាប់រហូតទៅដល់ថ្នាំពណ៌ដ៏ប្រណិត ពណ៌សម្រាប់សម្លៀកបំពាក់ ជាពិសេសគ្រឿងតុបតែងរបស់មនុស្សស្រីគឺក្រេមលាបមាត់ទៀតផងដែរ ដែលបច្ចុប្បន្នទីផ្សារទាំងនោះបូកបញ្ចូលគ្នាមានទៅដល់ជាង ៣៥ពាន់លានដុល្លារ។

មិកស៊ីចកូ គឺជាប្រទេសដែលមានប្រវត្តិ និងធនធានកសិករដែលមានជំនាញក្នុងការផលិតម្សៅក្រហមចេញពីសត្វល្អិតប្រភេទនេះជាយូរលង់ណាស់មកហើយ ប៉ុន្តែដោយសារការធ្វេសប្រហេសមិនធ្វើការបង្កើនសមត្ថភាព និងការកែច្នៃបន្ថែមផងទើបធ្វើឲ្យបន្តិចម្តងៗទីផ្សារនេះត្រូវបានបាត់បង់។ ចំណែកឯកសិករមិកស៊ិចកូតិចតួចបំផុតដែលបន្តការងារនេះជាប្រពៃណីដូនតារបស់ពួកគេនៅឡើយទាំងដែលបានដឹងហើយថាវានឹងត្រូវបាត់សាបសូន្យក្នុងពេលឆាប់ៗខាងមុខនេះ។
បច្ចុប្បន្នកសិករមួយចំនួនតិចប៉ុណ្ណោះដែលបន្តសកម្មភាពដាំដុះប្រទាលដំបងយក្សដើម្បីទុកចិញ្ចឹមសត្វល្អិត Cochineal ប៉ុន្តែកសិករភាគច្រើនបាននាំគ្នាងាកទៅធ្វើការផ្លាស់ប្តូរដំណាំ ហើយយ៉ាងយូរបំផុតត្រឹមចុងឆ្នាំនេះគេជឿជាកថានឹងមិនមានការងារប្រពៃណីនេះទៀតឡើយក្នុងប្រទេសមួយនេះទោះបីជាកន្លងមកមានការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនយ៉ាងណាក្តី។
នៅមិកស៊ិចកូ ប្រជាកសិករចាំបាច់ដាំប្រទាលដំបងយក្ស និងថែរក្សាវានៅពីខាងក្នុងកន្លែងដែលមានម្លប់ ត្រូវការបច្ចេកទេស និងអ្នកជំនាញច្រើនណាស់ទើបធ្វើឲ្យតម្លៃបច្ចុប្បន្នមិនអាចប្រកួតប្រជែងទីផ្សារបានទៀតឡើយ ខណៈដែលប្រទេសប៉េរូ ដែលទើបតែចាប់ផ្តើមការងារកាលពីអំឡូងឆ្នាំ១៩៩០នោះកំពុងទទួលបានឱកាសយ៉ាងធំធេងពីទីផ្សារមួយនេះ។ ការធ្វេសប្រហេលរបស់មិកស៊ិចកូកើតឡើងនៅពេលដែលខ្លួនកំពុងគ្រប់គ្រងទីផ្សារផលិត ប៉ុន្តែបែរជាមិនព្រមបង្កើនជំនាញ និងបច្ចេកវិទ្យា ហើយព្យាយាមទំលាក់តម្លៃទីផ្សាររហូតដល់ទសវត្សរ៍ឆ្នាំ១៨០០នៅពេលដែលចាប់ផ្តើមមានអ្នកផលិតម្សៅក្រហមមានតម្លៃធូរថ្លៃដែលអាចជំនួសម្សៅក្រហមរបស់មិកស៊ិចកូផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content