បរទេស ៖ គ្រាន់តែវត្តមានរបស់លោកស្រីប្រធានសភាអាមេរិក Nancy Pelosi ក្នុងដំណើរទស្សនកិច្ចចូលដល់ទឹកដីតៃវ៉ាន់ភ្លាម តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Co. (TSMC) បានធ្លាក់ចុះមិនធ្លាប់មាន ខណៈដែល TSMC ក៏កំពុងសាងសង់រោងចក្រដែលមានតម្លៃរាប់ពាន់លានដុល្លារនៅតាមតំបន់ជាច្រើនក្នុងប្រទេសអាមេរិក។

កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោកស្រីប្រធានសភាសហរដ្ឋអាមេរិក Nancy Pelosi បានធ្វើការចុះចតលើទឹកដីកោះតៃវ៉ាន់ក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការ បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុគដែលពិភពលោកកំពុងយកចិត្តទុកដាក់តាមដានយ៉ាងខ្លាំង។
ជាមួយនឹងវត្តមានជាលើកដំបូងដែលកំពុងបង្កភាពចម្រូងចម្រាសជាមួយមហាយក្សចិននៅពេលនេះ បានបង្កភាពភិតភ័យដល់ក្រុមហ៊ុនជាច្រើនដែលមានវត្តមាននៅតៃវ៉ាន់ ជាពិសេសក្រុមហ៊ុនផលិតបន្ទះឈីប Taiwan Semiconductor Manufacturing Co. (TSMC) ដែលមានតម្លៃ ៤៤០ ពាន់លានដុល្លារបានធ្លាក់ចុះភាគហ៊ុន ២.៤% ចំណែកឯក្រុមហ៊ុន United Microelectronics និង MediaTek របស់តៃវ៉ាន់បានធ្លាក់ចុះ ៣% និង ១.៦% រៀងគ្នានៅថ្ងៃអង្គារសប្ដាហ៍នេះ។

ក្រុមអ្នកតាមដានសកម្មភាពសេដ្ឋកិច្ច និងផ្សារហ៊ុនបានលើកឡើងថា ក្រុមហ៊ុនផលិតបន្ទះឈីបអាចនឹងមានហានិភ័យក្នុងការខាតបង់ ប្រសិនបើជម្លោះរវាងសហរដ្ឋអាមេរិក និងចិនមានសភាពធ្ងន់ធ្ងរជាងនេះ ស្របពេលដែលអ្នកវិនិយោគខាងផ្នែកបច្ចេកវិទ្យាក៏កំពុងតាមដានមើលដំណើរទៅកោះតៃវ៉ាន់របស់លោកស្រី Nancy Pelosi ដូចគ្នា។
ទោះបីជាយ៉ាងណាក្តី The Washington Post បានចេញផ្សាយថា នៅថ្ងៃពុធសប្ដាហ៍នេះ តាមផែនការលោកស្រី Pelosi នឹងត្រូវជួបពិភាក្សាគ្នាជាមួយនឹងប្រធានក្រុមហ៊ុន TSMC លោក Mark Liu ដោយផ្ទាល់ ដើម្បីរៀបចំដំណើរការអនុវត្តកញ្ចប់ថវិកាប្រមាណជា ៥២ពាន់លានដុល្លារដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្នុងការជួយពង្រឹងដល់ឧស្សាហកម្មផលិតបន្ទះឈីបនៅក្នុងស្រុកឲ្យមានសកម្មភាពខ្លាំងក្លាឡើងវិញ។
គួរបញ្ជាក់ផងដែរថា តៃវ៉ាន់ ក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបលើពិភពលោកដោយសារ មានក្រុមហ៊ុនតៃវ៉ាន់ជាច្រើនគឺជាអ្នកផ្គត់ផ្គង់បន្ទះឈីបដែលមានកម្រិតខ្ពស់។ ក្រុមហ៊ុនផលិតបន្ទះឈីបនៅតៃវ៉ាន់ត្រូវបានកំណត់ថានឹងបង្កើន ចំណែកទីផ្សារពិភពលោករបស់ពួកគេដល់ ៦៦% នៅឆ្នាំនេះ។ ក្រៅពីនោះ បច្ចុប្បន្ន TSMC ក៏កំពុងសាងសង់រោងចក្រតម្លៃរាប់ពាន់លានដុល្លារនៅតាមតំបន់ជាច្រើនរបស់អាមេរិកមានដូចជា រោងចក្រតម្លៃ១២ពាន់លានដុល្លារនៅ Arizona រោងចក្រដែលកំពុងដំណើរនៅ Camas, Washington, Austin, Texas, និង California ផងដែរ៕
Source: https://fortune.com/2022/08/02/nancy-pelosi-taiwan-chip-stocks-us-china-fallout/

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/02/2026
រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 19/02/2026
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content